ភ្នំពេញ ៖ ការដឹកជញ្ជូនពីកម្ពុជាទៅចិន និងការដឹកជញ្ជូនពីប្រទេសចិនមកកម្ពុជា នាពេលបច្ចុប្បន្ននេះភាគច្រើនធ្វើឡើងតាមផ្លូវអាកាស និងផ្លូវទឹក តែបើដឹកតាមផ្លូវអាកាសត្រូវចំណាយថវិកាខ្ពស់ ដូច្នេះជម្រើសតែមួយគឺដឹកតាមផ្លូវទឹក និងត្រូវចំណាយពេលវេលាយូរក្នុងការដឹកជញ្ជូន។
ដើម្បីសម្រួលដល់ការដឹកជញ្ជូនឱ្យបានលឿនពីប្រទេសចិន ក្រុមអ្នកដឹកជញ្ជូនកម្ពុជាបានទៅទស្សនកិច្ចសិក្សានៅប្រទេសឡាវ ដើម្បីគ្រោងតភ្ជាប់ការដឹកជញ្ជូនពីចិនតាមឡាវចូលមកម្ពុជា។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍មុនធ្វើដំណើរទៅកាន់ប្រទេសឡាវនៅថ្ងៃទី២១ មិថុនា ២០២២ ឱ្យដឹងថា កន្លងមក ការដឹកជញ្ជូនពីប្រទេសចិនមកកម្ពុជា និងពីកម្ពុជាទៅប្រទេសចិនត្រូវធ្វើឡើងតាមផ្លូវទឹក និងត្រូវចំណាយពេលវេលាយូរ។
លោកឧកញ៉ា បានឱ្យដឹងទៀតថា ៖
“បច្ចុប្បន្ន ប្រទេសចិនបានតភ្ជាប់ផ្លូវដែកមកប្រទេសឡាវដោយផ្ទាល់ ហើយប្រទេសឡាវក៏ជាប្រទេសដែលជាប់នឹងកម្ពុជា ដូច្នេះទើបយើង ក្នុងនាមជាអ្នកដឹកជញ្ជូននៅកម្ពុជា ទៅចូលរួមទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីសិក្សាលទ្ធភាពក្នុងការតភ្ជាប់ការដឹកជញ្ជូនពីប្រទេសចិនមកកម្ពុជាតាមរយៈឡាវ”

លោកឧកញ៉ាបន្តថា បើសិនជាគម្រោងសិក្សានេះទទួលបានជោគជ័យ និងមានការព្រមព្រៀងគ្នានោះ យើងនឹងទទួលបានផលចំណេញច្រើន ជាពិសេសពេលវេលាតែម្ដង។ ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រត្រូវប្រើពេលពី១០ថ្ងៃ ទៅកន្លះខែ តែបើសិនជាយើងអាចចរចារ និងដឹកពីប្រទេសចិនមកកាន់ឡាវ ហើយតមកកម្ពុជា នោះយើងនឹងចំណេញពេលវេលាច្រើន និងអាចបញ្ជូនទំនិញទៅកាន់អតិថិជនបានលឿនទាន់ពេលវេលាផងដែរ។
លោកឧកញ៉ាបន្ថែមថា វិស័យដឹកជញ្ជូនបានជួបប្រទះនឹងបញ្ហាអស់រយៈពេល ២ ឆ្នាំមកហើយ ហើយក៏បានប្រសើរឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញនៅចុងឆ្នាំ ២០២១ កន្លងទៅនេះ។ មិនបានប៉ុន្មានខែក្រោយបើកប្រទេស ពិភពលោកក៏ជួបប្រទះនឹងបញ្ហាម្ដងទៀតពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងម្ដងទៀត និងបណ្ដាលឱ្យវិស័យដឹកជញ្ជូនបានជួបនឹងបញ្ហាជាថ្មី។ យ៉ាងណាក្ដីក៏វាមិនបណ្ដាលឱ្យសកម្មភាពដឹកជញ្ជូនអាក់ខាន ដូចកាលពីសម័យកូវីដ១៩ រាលដាលខ្លាំងនោះដែរ។
លោកឧកញ៉ាបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនរបស់ក្រុមហ៊ុនដឹកជញ្ជូននានាបានត្រលប់មកធ្វើសកម្មភាព ១០០ ភាគរយឡើងវិញ ហើយក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈឡើងថ្លៃដូចគ្នា ក្រុមហ៊ុនដឹកជញ្ជូនក៏បានសុំអតិថិជនរបស់ខ្លួនឡើងថ្លៃពី ១៥ ទៅ ២០ ភាគរយ និងសន្យាថា បញ្ចុះតម្លៃមកវិញ នៅពេលតម្លៃប្រេងឥន្ធនៈធ្លាក់មកនៅធម្មតាវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញការសាងសង់ និងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ទៅកាន់ច្រកព្រំដែនកម្ពុជា និងប្រទេសជិតខាង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញចេញ-ចូលប្រទេស បង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ទេសចរចេញចូលរវាងប្រទេសជិតខាង និងកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមច្រកទ្វារព្រំដែនកម្ពុជា ទាក់ទាញការវិនិយោគជាតិនិងអន្តរជាតិ បង្កើតការងារដល់ប្រជាពលរដ្ឋនៅច្រកព្រំដែន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content