ធនាគារជាតិនៃកម្ពុជា ៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងអាចសម្រេចបានក្នុងរង្វង់ ៥% និងអត្រាអតិផរណា ២,៣%

ភ្នំពេញ៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្រោមភាពមិនប្រាកដប្រជាខ្ពស់ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយដែលបន្តមានសភាពតានតឹងក៏ដោយ សម្រាប់ទស្សនវិស័យឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងអាចសម្រេចបានក្នុងរង្វង់ ៥% និងអត្រាអតិផរណា ២,៣%។ នេះបើយោងតាមរបាយការណ៍របស់ធនគារជាតិនៃកម្ពុជា (NBC)​បង្ហាញ​នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ។

របាយការណ៍ដដែលបានឱ្យដឹងថា៖ នយោបាយរូបិយវត្ថុនឹងត្រូវបន្តអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្នក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ដែលនឹងគាំទ្រដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងភាពធន់ប្រព័ន្ធធនាគារ តាមរយៈការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត ដើម្បីបន្តការពារស្ថិរភាពហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធទូទាត់នឹងត្រូវបានធ្វើទំនើបកម្មជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ច​កោណ​ដំណាក់កាលទី១។

ប្រភពបានបន្តថា៖ ប្រព័ន្ធការពារប្រាក់បញ្ញើក៏កំពុងត្រូវបានអភិវឌ្ឍដើម្បីពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តលើប្រព័ន្ធធនាគារ ស្របពេលដែលសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព និងផែនទីចង្អុលទិសហិរញ្ញវត្ថុប្រកបដោយចីរភាព គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទោះយ៉ាងណា សេដ្ឋកិច្ចបន្តប្រឈមនឹងហានិភ័យពីខាងក្រៅ ជាពិសេស ភាពតានតឹងភូមិសាស្ត្រនយោបាយ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងការឆបោកតាមប្រព័ន្ធអនឡាញ ខណៈដែលទទួលរងសម្ពាធពីកត្តាខាងក្នុងមួយចំនួនដូចជា ភាពទន់ខ្សោយនៃវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាផលប៉ះពាល់ពីការអូសបន្លាយជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម។

លោកជំទាវបណ្ឌិតទេសាភិបាល បានលើកឡើងថា៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្រោមភាពមិនប្រាកដប្រជាខ្ពស់ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយដែលបន្តមានសភាពតាន​តឹង លក្ខខណ្ឌហិរញ្ញវត្ថុសកល ដែលតឹងរឹងនិងអត្រាកំណើនសេដ្ឋកិច្ចសម្រេចបានក្នុងល្បឿនទិសដៅផ្សេងគ្នា។ ការណ៍នេះបាន បង្កើតសម្ពាធលើពាណិជ្ជកម្ម និងលំហូរវិនិយោគអន្តរជាតិ ព្រមទាំងទីផ្សារហិរញ្ញវត្ថុ ដែលបង្កជា បញ្ហាប្រឈមសម្រាប់ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ។

ក្នុងបរិបទនេះ សេដ្ឋកិច្ចកម្ពុជា បានបន្តការស្តារឡើងវិញសន្សឹមៗ ដោយទទួលបានការគាំទ្រពីតម្រូវការក្នុងស្រុកដែលមានភាពធន់ និងប្រក្រតីភាពបន្តបន្ទាប់នៃវិស័យសំខាន់ៗ។ ទោះជាយ៉ាងណា ការស្តារឡើងវិញនេះក៏ត្រូវប្រឈមនឹងការរីករាលដាលជាសកលនៃឧក្រិដ្ឋកម្មសាយប័រ ដូចជា ការកើនឡើងនៃសកម្មភាពធនាគារស្រមោល និងការកើនឡើងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស ហើយអាចបង្កហានិភ័យដល់ប្រព័ន្ធធនាគារ។ ស្របពេលជាមួយគ្នានេះ ការផ្ទុះអាវុធកម្ពុជា-ថៃ សាជាថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅទីក្រុងកូឡាឡាំពួ បានបន្ថែមភាពមិនប្រាកដប្រជា ទៅលើសេដ្ឋកិច្ច និងមានផលប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន ផលិតកម្ម សេវាកម្ម និងទំនុកចិត្ត វិនិយោគិន។ ទន្ទឹមនេះ សេដ្ឋកិច្ចក៏នៅតែប្រឈមនឹងហានិភ័យពីបរិយាកាសខាងក្រៅរួមមានតម្រូវការ ពិភពលោកដែលនៅតែទាប ការផ្លាស់ប្តូរនិន្នាការពាណិជ្ជកម្ម និងភាពងាយរងផលប៉ះពាល់ពីហានិភ័យ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ការការពារស្ថិរភាពថ្លៃ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច នៅតែជាគោលដៅសំខាន់ សម្រាប់​ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា៖

«ចំពោះទស្សនវិស័យនៅឆ្នាំ២០២៦ កម្ពុជានឹងត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និង​ទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។ ពហុភាគីកម្មសេដ្ឋកិច្ច ការវិនិយោគបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ និងការជ្រៀតចូលកាន់​តែស៊ីជម្រៅទៅក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក បានផ្តល់ជាមូលដ្ឋានរឹងមាំសម្រាប់កំណើនរយៈពេលមធ្យម»។


លោកជំទាវបណ្ឌិត ជា សិរី បានបន្តលើកឡើងថា៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចខិតខំប្រឹងប្រែងបន្តក្នុងការលើកកម្ពស់ផលិតភាព ការពង្រឹងធនធានមនុស្ស ការកែលម្អបរិយាកាសអាជីវកម្មនិងវិនិយោគ និងការធ្វើទំនើបកម្មស្ថាប័នសេដ្ឋកិច្ច នឹងជួយគាំទ្រដល់ការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ និងកំណើនដែលមានភាពធន់ កាន់តែខ្លាំង។ ធនាគារជាតិនៃកម្ពុជានឹងបន្តដាក់ចេញគោលនយោបាយនិងវិធានការបុរេសកម្ម ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥​-២០៣០ សំដៅរួមចំណែកសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងទិសដៅនេះ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការពង្រឹង ភាពរឹងមាំប្រព័ន្ធធនាគារនិងប្រសិទ្ធភាពប្រព័ន្ធទូទាត់ ការលើកកម្ពស់បរិយាបន្ននិងនវានុវត្តន៍ហិរញ្ញវត្ថុ និងការអភិវឌ្ឍហិរញ្ញប្បទានបៃតង នឹងត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏នឹងបន្តពង្រឹងក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ ព្រមទាំងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយនិងបណ្តុះបណ្តាល ក្នុងគោលដៅពង្រឹងការយល់ដឹង ជំរុញការចូលរួមទប់ស្កាត់និងបង្ការ ក៏ដូចជា បង្កើនប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា  បាននិយាយថា៖ ការព្យាករនេះជាការសមស្របមួយនៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបញ្ហា សង្រ្គាមអូសបន្លាយជាច្រើនឆ្នាំរវាងរុស្សី និងអ៊ុយក្រែន ​សង្រ្គាមនៅមជ្ឈិមបូព៌ា និងសង្រ្គាមពាណិជ្ជកម្ម ការដាក់របាំងពន្ធគយ ឬ ពន្ធបដិការបស់សហរដ្ឋអាម៉េរិកទៅលើប្រទេសផ្សេងៗជុំវិញពិភព​លោ​ក ជាពិសេសជម្លោះដែលបង្កឡើងដោយប្រទេសថៃជាមួយកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានៅមានកម្រិត។ ទាំងនេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺត ដូច្នេះ ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ​២០២៦បានត្រូវព្យាករថយចុះ។

លោកបានបញ្ជាក់ថា៖ បើធៀបនឹងប្រទេសផ្សេងៗនៅអាស៊ាន ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា៥%នេះ មិនចាកឆ្ងាយពីគ្នាប៉ុន្មានដែរ។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ក៏ថមថយចុះដែរ លើកលែងតែប្រទេសវៀតណាម។ ចំណែកប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ី ដូចជា ជប៉ុន និងនៅសហរដ្ឋអាម៉េរិក អឺរ៉ុប កំណើនសេដ្ឋកិច្ចក៏ត្រូវបានព្យាករទម្លាក់ផងដែរ។

លោកបានបន្តលើកឡើងថា៖

« និន្នាការនេះបានកើតឡើងព្រមគ្នា ដោយសារវាមានទំនាក់ទំនងគ្នាទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងបញ្ហាផ្សេងៗ។ដូច្នេះកម្ពុជាយើងក៏រងគ្រោះពីបញ្ហាទាំងនេះដែរ។»



លោកបានបញ្ជាក់ថា៖ ចំណូលរបស់រាជរដ្ឋាភិបាលថេរ តែបានបង្កើនការចំណាយរបស់ខ្លួនទៅក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការវិនិយោគសាធារណៈ សេវាសង្គម ជីវភាពប្រជាពលរដ្ឋ ការស្តារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ។​កម្ពុជាក៏កំពុងរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានពីប្រទេសថៃនិងស្ថិតក្នុងភាពមិនប្រាកដប្រជា ។ទាំងនេះហើយជាមូលហេតុធ្វើឱ្យការព្យាករកំណើនសេដ្ឋកិច្ចថយចុះ។ តែទោះយ៉ាងណាក៏ដោយ កម្ពុជានៅពង្រឹងបានក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល កាត់ដេរ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ កសិផល ទៅកាន់ទីផ្សារអម៉េរិក អឺរ៉ុប ដោយរក្សាបានសន្ទុះនិងទីផ្សារល្អ។ដូច្នេះទំហំពាណិជ្ជកម្មរបស់កម្ពុជា ហាក់ដូចជាមានស្ថានភាពល្អ ដែលកាលពីឆ្នាំ២០២៥មានជាង៦៥ពាន់លានដុល្លារ កើនជាង១៧ភាគរយ។ចំណែកវិស័យទេស​ចរណ៍ រំពឹងថានឹងមានកំណើន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា៖ ការព្យាករអតិផរណា៣,២%នៅឆ្នាំ២០២៦ មានន័យថា ស្ថានភាពនៅកម្ពុជាមានភាពប្រក្រតីនិងអាចបណ្តាលមកពីអត្រាប្តូរប្រាក់និងតម្លៃប្រាក់ដុល្លារផងដែរ ដែលធ្វើឱ្យតម្លៃទំនិញឡើងថ្លៃបន្តិចបន្តួច និងដោយសារប្រជាពលរដ្ឋត្រូវការនាំចូលទំនិញពីក្រៅប្រទេសដែលមានតម្លៃខ្ពស់ជាងមុន។

យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,០% ក្នុងបរិការណ៍នៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យពីកត្តា ខាងក្រៅ និងកត្តាខាងក្នុង ដែលបាននិងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ៖កត្តាខាងក្រៅ មានជាអាទិ៍ ៖១)-កំណើនថមថយនៃសេដ្ឋកិច្ចសកល;២)-ភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយដោយសារការអូសបន្លាយនៃសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសជាដើម;៣)-កម្មវិបាកនៃការបន្តកើនឡើងនៃចរន្តគាំពារនិយម ការបែកខ្ញែកភូមិសាស្ត្រ សេដ្ឋកិច្ចដែលបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងមានការហក់ឡើងវិញនៃថ្លៃទំនិញ សកល; ៤)-ការបន្តកើនឡើងសម្ពាធបំណុលសាធារណៈរបស់ពិភពលោក; និង៥)-ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។

ចំណែកកត្តាខាងក្នុង មានជាអាទិ៍ ៖១)-ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់ធៀបនឹងប្រទេសផ្សេងក្នុងតំបន់;២)-ភាពមានកម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្មនិងបរិយាកាសធុរកិច្ច;៣)-ភាពមានកម្រិតនៃកម្លាំងពលកម្មជំនាញ ទាំងបរិមាណ និង គុណភាព ដែល មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ៤)-ភាពមានកម្រិតនៃប្រព័ន្ធសុខាភិបាលនិងប្រព័ន្ធគាំពារសង្គម; និង៥)-ភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *