ការនាំចេញផលិតផលសំខាន់របស់កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ជាមួយទំហំទឹកប្រាក់ជាង ១៨៧៤៩លានដុល្លារ

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយក​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែងឱ្យដឹង​ថា ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជាក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់រហូតដល់ជាង ១៨៧៤៩លានដុល្លារ។

សម្រាប់ប្រភេទផលិតផលសំខាន់ៗរបស់កម្ពុជាដែលត្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០២១កន្លងទៅនេះ រួមមានដូចជាផលិតផលក្នុងវិស័យកាត់ដេរ ផលិតផលមិនមែនកាត់ដេរ និងផលិតផលកសិ-ឧស្សាហកម្ម។

ចំពោះការនាំចេញផលិតផលកាត់ដេរមានចំនួន ១១ ៣៨៩.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២%។

ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជាគ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិក គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត​) មានចំនួន ៤ ៥៤២.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៣៩២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៤.២%។

ការនាំចេញកសិផលមានចំនួន ២ ៨១៧.៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៩៨.៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩.៥% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៨២៦.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៦០.៣ លានដុល្លារអាមេរិក (៧៧.៣%) ការនាំចេញអង្ករសម្រេច ៤២៤.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ៨១.១ លានដុល្លារអាមេរិក (១៦.០%) កៅស៊ូនាំចេញមានតម្លៃ ៣៩៩.៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២៥.៧ លានដុល្លារអាមេរិក (៤៥.៩%) និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣.៧ លានដុល្លារអាមេរិក កើនឡើង ២៦៥.៣ លានដុល្លារអាមេរិក (៦៨.៣%)។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ក្រើនរំឭក​នូវ​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ៥ចំណុច ដែល​បាន​ថ្លែង​នា​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​គយ អគារ​សាលា​ជាតិ​គយ និង​អគារ​សារមន្ទីរ​គយ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ រួមមាន​៖

១-​​បន្ត​លើកកម្ពស់​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​វិស័យ​ឯកជន នូវ​រាល់​បទ​ប្បញ្ញត្តិ​ច្បាប់​និង​លិខិតបទដ្ឋាន​ទាំងឡាយ ដើម្បី​បង្កើន​ការយល់ដឹង និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ និង​ការអនុវត្ត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

២-​បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ និង កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពិសេស​តាមរយៈ​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ ការបង្កើន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ការងារ​កែទម្រង់ ការពង្រឹង​ភាពជា​ម្ចាស់ និង​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​សមត្ថភាព​ធនធាន​មនុស្ស និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព៌​ត័​មាន និង​គមនាគមន៍​។​

៣-​​បន្ត​ពង្រឹង និង​កែលម្អ​ជាប្រចាំ​នូវ​ការអនុវត្ត​យន្តការ​គាំទ្រ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា ដូចជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ ប្រព័ន្ធគ្រប់គ្រង​ហានិភ័យ សវនកម្ម​ក្រោយពេល​បញ្ចេញ​ទំនិញ​ពី​គយ និង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ជាដើម សំដៅ​កែលម្អ​បរិយាកាស​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​។​

៤-​​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​បណ្តា​វិធានការ​នានា ដែល​រាជ​-​រដ្ឋាភិបាល​បានដាក់​ចេញ សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដោះស្រាយ​រាល់​ផលប៉ះពាល់​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​នេះ ពិសេស​គឺ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បណ្តា​វិធានការ ដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ស្តីពី​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​វិធានការ​ជាក់ស្តែង​ទាំងឡាយ ដែល​មានចែង​នៅក្នុង​ឯកសារ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅក្នុង​ការរស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣»​។​

៥-​​ពង្រឹង​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​នៃ​ការបង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ សំដៅ​បង្កើន​ចំណូល​ជូន​រដ្ឋ​, ធានា​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​សម្រាប់​ធុរកិច្ច​ និង​លើកស្ទួយ​អនុលោមភាព​និង​វប្បធម៌​សារពើពន្ធ​នៅ​កម្ពុជា​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ