ពិព័រណ៍ CAMBUILD និង CAMAUTO ២០២៥ បង្ហាញអំពីដំណោះស្រាយវិស្វកម្មសំណង់ និងឧស្សាហកម្មយានយន្តដ៏ធំបំផុតរបស់កម្ពុជា

ភ្នំពេញ ៖ វិស័យសំណង់ និងឧស្សាហកម្មយានយន្តរបស់កម្ពុជាកំពុងតែក្លាយជាចំណុចស្នូលដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈពិព័រណ៍អន្តរជាតិសំខាន់ពីរគឺ CAMBUILD 2025 និង CAMAUTO 2025 ដែលត្រូវបានសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១៤ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ ការនេះបង្ហាញឱ្យឃើញពីជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំណង់ និងបច្ចេកវិទ្យាថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកសម្ពោធពិព័រណ៍នេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិស័យឧស្សាហកម្មផ្សេងទៀតដូចជា លោក Edmund Lee នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា និង ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

ពិព័រណ៍ CAMBUILD លើកទី១៤ ជាវេទិកាពិព័រណ៍ដ៏សំខាន់ និងលេចធ្លោសម្រាប់បច្ចេកវិទ្យានៃឧស្សាហកម្មសំណង់នៅកម្ពុជាដោយបានក្លាយជាមជ្ឍមណ្ឌលភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាអន្តរជា​តិ និងអ្នកជំនាញឧស្សាហកម្មក្នុងស្រុក ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំនេះ ពិព័រណ៍ CAMBUILD មានអ្នកតាំងបង្ហាញផលិតផលប្រមាណជាង ១០០ ក្រុមហ៊ុន មកពីជាង ១៥ ប្រទេស ដែលនាំមកនូវសម្ភារៈសំណង់សម័យថ្មី បច្ចេកវិទ្យាសំណង់ទំនើប និងប្រព័ន្ធមេកានិច-អគ្គិសនី (M&E)ដែលមានសុវត្ថិភាពខ្ពស់។

ក្នុងពេលជាមួយគ្នានេះដែរ CAMAUTO 2025 កំពុងតែបង្ហាញពីសក្ដានុពលនៃការរីកចម្រើនឥតឈប់ឈរនៃឧស្សាហកម្មយានយន្តនៅកម្ពុជា ដោយមានការតាំងបង្ហាញពីផ្នែកអាគុយ គ្រឿងបន្លាស់ សម្ភារៈជួសជុល ឧបករណ៍ឧស្សាហកម្ម និងដំណោះស្រាយយានយន្តថ្មីៗ។ពិព័រណ៍ទាំងពីរនេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកជំនាញឧស្សាហកម្មច្រើនជាង ៦,០០០នាក់ រួមមានអ្នកសាងសង់ អភិវឌ្ឍន៍អគារ វិស្វករ ជំនាញយានយន្ត និងអ្នកវិនិយោគជាដើម។-ល-។

លោក Edmund Lee នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា បានមានប្រសាសន៍ថា៖

«ការរៀបចំពិព័រណ៍ទាំងពីរនៅទីតាំងតែមួយនេះ ជាការបង្ហាញនូវសក្តានុពល និងការរួមបញ្ចូលគ្នាដែលមានភាពស៊ីសង្វាក់គ្នារវាងឧស្សាហកម្មសំណង់ស្តង់ដារពិភពលោក និងឧស្សាហកម្មយានយន្ត ដែលជាគ្រឿងផ្សំមួយដ៏សំខាន់ក្នុងការបង្កើតសហគមន៍ដែលអាចរស់នៅបាននិងមាននិរន្តរភាព»។

ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានមានប្រសាសន៍ថា៖

«ពិព័រណ៍នេះ បង្ហាញពីការរីកចម្រើននៃឧស្សាហកម្មយានយន្ត ខណៈរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងគាំទ្រលើការ​វិនិ​យោ​គ ការដំឡើងរោងចក្ររថយន្តថ្មីៗ ដើម្បីប្រែក្លាយកម្ពុជាទៅជាទីតាំងកណ្តាលមួយនៃការផលិតនិងផ្គត់ផ្គង់គ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្តសម្រាប់ប្រទេសសមាជិកអាស៊ាន»។

ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាស​ន៍ថា៖

«ពិព័រណ៍ទាំងពីរនេះនឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងដ៏សំខាន់រវាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍អន្តរជាតិ ដែលនាំមកនូវបច្ចេកវិទ្យា ឯកទេស និងដំណោះស្រាយទំនើបៗ ដែលនឹងស្ថាបនាអនាគតរបស់វិស័យសំណង់ ឧស្សាហកម្មនិងយានយន្តនៅកម្ពុជា។វាមិនត្រឹមតែជាឱកាសអាជីវកម្មប៉ុណ្ណោះទេ តែវាជាវិថីនៃការអភិវឌ្ឍន៍ដែលមាននិរន្តរភាព និងឯករាជនៃបច្ចេកវិទ្យារបស់ប្រទេសជាតិផងដែរ»។

ឯកឧត្តមបានបន្ថែមថា៖ វេទិកានេះបានផ្តល់នូវកាលានុវត្តភាព និងជាកម្លាំងចលករថ្មីមួយថែមទៀតក្នុងការជំរុញការអភិវឌ្ឍ វិស័យសំណង់ ដីធ្លី និងលំនៅឋាន និងវិស័យយានយន្តនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងនិងជាសញ្ញាមួយនៃការទាក់ទាញនិងកៀរគរអ្នកវិនិយោគទុនក្នុងស្រុក និងក្រៅស្រុកក្នុងការមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យសំណង់ ដីធ្លី និងលំនៅឋាន និងវិស័យយានយន្តនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា៖ ការរៀបចំវេទិការនេះគឺជាឱកាសដ៏សម្បើមសម្រាប់អ្នកវិជ្ជាជីវៈ និងអ្នកបច្ចេកទេសក្នុងវិស័យសំណង់ និងយានយន្ត សហគ្រាសឯកជន គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ អ្នកពិសោធន៍ និងម្ចាស់សហគ្រាស អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធផ្សេងទៀត។វេទិកានេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ការទទួលបានចំណេះដឹងថ្មីៗ និងការស្វែងយល់ អំពីសម្ភារៈ បរិក្ខារ និងបច្ចេកវិទ្យាទំនើបសម្រាប់ការងារសំណង់ ការជួសជុល និងការដំណោះស្រាយបច្ចេកទេសនានា ជាពិសេស ផ្តោតលើការបង្ហាញចំណេះដឹងទាក់ទងនឹងការផ្តុំនិងដំឡើងរថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដែលជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍឧស្សាហកម្មយានយន្តទំនើបនៅកម្ពុជា។ លើសពីនេះ វេទិកានេះក៏ជាកន្លែងសម្រាប់ បង្កើតបណ្តាញសហការណ៍និងទំនាក់ទំនង និងការចែករំលែកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗនៃវិស័យទាំងពីររវាងក្រុម ហ៊ុន និងអ្នកជំនាញជាតិ និងអន្តរជាតិ ដែលមកពីប្រទេសនានាក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។

ព្រឹត្តិការណ៍ពិព័រណ៍នេះទទួលបានការគាំទ្រ និងចូលរួមដ៏ខ្លាំងពីសំណាក់អន្តរជាតិ ដែលក្នុងនោះមានប្រទេសវៀតណាម ចិន ម៉ាឡេស៊ី អ៊ីតាលី និងកូរ៉េត្បូង ដែលសម្លឹងឃើញពីសារៈសំខាន់ និងឱកាសកាន់តែខ្ពស់នៅទីផ្សារប្រទេសកម្ពុជា ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ដំណោះស្រាយឧស្សាហកម្មសម័យថ្មីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីការតាំងពិព័រណ៍ នៅក្នុងកម្មវិធីក៏មានវេទិកាបង្ហាញពីជំនាញបច្ចេកទេសដែលផ្តល់ចំណេះដឹងសំខាន់ៗដូចជា៖ នីរន្តភាពនៃសំណង់ អគារ (Green Building Certification), ការរចនាប្រព័ន្ធថាមពលដោយប្រសិទ្ធិភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្មនិរន្តរភាព និងអនាគតរបស់ «Smart Mobility»។ ក្រុមភ្ញៀវកិត្តិយស VIP និងគណៈប្រតិភូស្ថាប័ននានា នឹងត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកតាំងបង្ហាញ ដើម្បីបង្កើតឱកាសចូលរួមកាន់តែស្និតស្នាល និងពិសេសក្នុងការវិនិយោគ និងសហការនាពេលអនាគត។

ពិព័រណ៍ CAMBUILD 2025 និង CAMAUTO 2025 ត្រូវបានគាំទ្រជាផ្លូវការដោយ ក្រសួងពាណិជ្ជកម្ម និងទទួលបានការគាំទ្រដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រុមប្រឹក្សាវិស្វករកម្ពុជា ក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា និងសមាគមអាស៊ានសម្រាប់វិស្វកម្ម និងបច្ចេកវិទ្យា។ ដៃគូយុទ្ធសាស្ត្រសំខាន់ៗរួមមាន សមាគមអ្នកវិនិយោគសំណង់ និងស្ថាបត្យករកម្ពុជា (CICAA) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ជាដៃគូរជាផ្លូវការ។

ពិព័រណ៍នឹងបើកចាប់ពី ថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC), រាជធានីភ្នំពេញ។ បើករៀងរាល់ថ្ងៃ ពីម៉ោង ១០:០០ ព្រឹក ដល់ ៦:០០ ល្ងាច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *