ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ផ្តល់អនុសាសន៍៩ចំណុចដល់ក្រសួងឧស្សាហកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានភារកិច្ច និងការទទួលខុសត្រូវមួយចំណែកធំក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពិពិធកម្មឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជានិន្នាការជាក់ស្ដែងនៅប្រទេសកម្ពុជាគឺមានការកើនឡើងនៃការវិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ក្រៅពីវិស័យកាត់ដេរផងដែរ ដែលនាំឱ្យការនាំចេញផលិតផលឧស្សាហកម្មនៅឆ្នាំ២០២៤ សម្រេចបានកំណើន១៥,៧% ហើយវិស័យនេះមានទំហំដល់ទៅជាង៤០% ក្នុងចំណែកនៃ GDP សេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានខិតខំរួបរួមគ្នាអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបំពេញភារកិច្ច ប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤កន្លងទៅ និងបានផ្តល់ មូលវិចារណ៍ល្អចំពោះការពង្រឹងការលើកកម្ពស់សមត្ថភាពនិងកែលម្អស្ថាប័ន, ការ កែ សម្រួលវិធីសាស្ត្រនិងអភិក្រម ការងារដើម្បីសម្រេចយុទ្ធសាស្ត្រ,ការសម្របសម្រួលអន្តរក្រសួងស្ថាប័ននិងការពង្រឹងភាពជាដៃគូ,និងការត្រៀមលក្ខណសម្បត្តិនិងរៀបចំផែនការសកម្មភាពការងារ ដោយប្រមើល មើលជាលក្ខណៈយុទ្ធសាស្ត្រអំពីសភាពការណ៍និងនិន្នាការធំៗនាពេលអនាគត។

ជាមួយគ្នានេះ ដើម្បីតម្រង់ទិសការងារ ក្នុងការចូលរួមចំណែកសម្រេចឱ្យបានគោលដៅសំខាន់ៗបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងនូវអនុសា​សន៍​ ចំនួន៩ចំណុចសម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖

ទី១. បន្តពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម តាមរយៈ ការធ្វើពិពិធកម្មឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ចំណេះដឹង និងនវានុវត្តន៍, ជំរុញចលនការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក, បង្កើតតម្លៃបន្ថែមខ្ពស់លើធនធានក្នុងស្រុក និងបង្កើនការងារជូនផលិតករនិងអ្នកកែច្នៃក្នុងស្រុក, រៀបចំបទដ្ឋានគតិយុត្តដែលគាំទ្រ, ជំរុញបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) និងទាក់ទាញវិនិយោគិនថ្មីៗជាពិសេសក្នុងវិស័យបច្ចេកវិទ្យា, លើកកម្ពស់សមត្ថភាព បច្ចេកទេស សុវត្ថិភាព និងការអភិវឌ្ឍឧស្សាហកម្មបៃតង និងពង្រឹងការគ្រប់គ្រង អភិរក្សនិងជំរុញផលិតអំបិលដែលជាទំនិញយុទ្ធសាស្ត្រ(ដីស្រែអំបិលខេត្តកំពត-កែប) ដែលកិច្ចការទាំងនេះទាមទារនូវយន្តការដឹកនាំ តម្រង់ទិស ដោយផ្អែកលើក្របខ័ណ្ឌច្បាស់លាស់ និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

ទី២. បន្តការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈ ការដឹកនាំនិងសម្របសម្រួលការអភិវឌ្ឍស្តង់ដាជាតិឱ្យបានច្រើនលើវិស័យអាទិភាព, ដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជាជាសមាជិកពេញសិទ្ធិរបស់អង្គការស្តង់ដាអន្តរជាតិ ISO និង Associate Member របស់អង្គការអន្តរជាតិ IEC, រៀបចំប្រព័ន្ធចេញវិញ្ញាបនបត្របញ្ជាក់ផលិតផល ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអធិការកិច្ចវាយតម្លៃអនុលោមភាព ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់ស្របតាមស្តង់ដាអន្តរជាតិ, បង្កើនប្រសិទ្ធភាពលើព្យាសកម្មឧបករណ៍មាត្រាសាស្រ្តត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្តនិងត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញផលិត និងទំនិញវេចខ្ចប់នាំចូល, រៀប​ចំ​អភិវឌ្ឍប្រព័ន្ធនីតិវិធី (Schemes) សម្រាប់វាយតម្លៃទទួលស្គាល់ ព្រមទាំងពង្រឹងនិងអភិវឌ្ឍមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យក្លាយជាមន្ទីរពិសោធន៍ឈានមុខគេ ដែលកិច្ចការទាំងនេះត្រូវប្រកាន់ខ្ជាប់នូវស្មារតី «ចុះជួយ តែកុំចុះចាប់ ចុះពិន័យ និងចុះរំខាន» ប៉ុន្តែត្រូវផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទី៣. ត្រូវពង្រីកការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស និងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបាន «ទឹកស្អាតដែលមានគុណភាព, សុវត្ថិភាព, និរន្តរភាព និងថ្លៃសមរម្យ» ព្រមទាំង ពង្រឹងរបបនិយ័តកម្មវិស័យទឹកស្អាត ការផ្តល់អាជ្ញាបណ្ណ និងការរៀបចំមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត ដោយត្រូវពង្រឹងបន្ថែមឱ្យបានល្អប្រសើរជាពិសេសលើបញ្ហាអសកម្មរបស់សេវាករផ្គត់ផ្គង់ទឹកស្អាត។

ទី៤. បន្តដឹកនាំនិងសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

ទី៥. បន្តពង្រឹងនិងអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងរួមចំណែកបង្កើតនូវតម្លៃបន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច ក៏ដូចជាដើម្បីទ្រទ្រង់កំណើនផលិតភាព និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។

ទី៦. ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធចាំបាច់ផ្សេងទៀត ប៉ុន្តែត្រូវគិតគូរប្រយ័ត្នប្រយែងដល់ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដែលត្រូវដាក់ចេញ ព្រោះវិស័យនេះរងផលប៉ះពាល់ច្រើន។

ទី៧. ពង្រឹងការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ដ្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទី៨. សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរនៅតាមរាជធានី ខេត្ត ដែលក្រសួងបានធ្វើប្រតិភូកម្មមុខងារនិងភារកិច្ចជូនរួចហើយ ខិតខំពង្រឹងយន្តការអនុវត្ត កសាងសមត្ថភាពឱ្យបានល្អប្រសើរ ព្រមទាំងបំពេញនូវភារកិច្ចនិងកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ។

ទី៩. បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរលើគោលការណ៍គុណាធិបតេយ្យ សំដៅកែលម្អប្រព័ន្ធផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និងធ្វើឱ្យតម្លាភាព»។

ក្នុងឱកាសបិទសន្និបាតប្រចាំឆ្នាំនេះផងដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានស្នាដៃនិងបានខិតខំប្រឹងប្រែងបំពេញការងារដោយយកចិត្តទុកដាក់និងស្មារតីទទួលខុសត្រូវខ្ពស់បម្រើរាជរដ្ឋាភិបាល និងបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម


Leave a Reply

Your email address will not be published.Required fields are marked *