ប៉េងប៉ោះឈើរី ជាពូជប៉េងប៉ោះងាយស្រួលដាំដុះ និងមានតម្លៃល្អលើទីផ្សារ

បច្ចុប្បន្ន ប្រភេទប៉េងប៉ោះឈើរី ដែលជាពូជដំណាំនាំចូលពីត្រូវបាន និងកំពុងមានប្រជាប្រិយភាពនៅលើទីផ្សារ ទាំងផ្សារទំនើប និងផ្សារប្រពៃណី ខណៈដែលតម្លៃក៏ទទួលបានថ្លៃគួរសម។ ដោយសារទំនោរ និងមានតម្រូវការពីទីផ្សារច្រើន បានជំរុញឱ្យកសិករមួយចំនួនងាកមកដាំដុះប្រភេទប៉េងប៉ោះឈើរី ត្បិតថាបច្ចេកទេសដាំដុះក៏មិនសូវខុសគ្នាពីការដំណាំប៉េងប៉ោះខ្មែរនោះដែរ។

ជាលក្ខណៈទូទៅរបស់ពូជប៉េងប៉ោះឈើរី គឺមានផ្លែតូចៗជាងផ្លែប៉េងប៉ោះខ្មែរ ប៉ុន្តែប្រើរយៈពេលដាំដុះតិចជាងការដាំប៉េងប៉ោះខ្មែរ ជាពិសេស វាមានតម្លៃល្អនៅលើទីផ្សារ ដោយគេអាចលក់បានក្នុងតម្លៃ ៧០០០-៨០០០រៀលក្នុងមួយគីឡូក្រាម ឬគេយកលក់បន្តដល់ ១ម៉ឺនរៀលក៏មាន ដែលអាចលក់បានទាំងនៅតាមផ្សារធម្មតា ឬផ្សារប្រពៃណី និងនៅតាមផ្សារទំនើបផងដែរ។ ដោយឡែក ចំពោះបច្ចេកទេសនៃការដាំដុះក៏មិនខុសពីពូជប៉េងប៉ោះផ្សេងទៀតនោះដែរ ដោយជំហានដំបូងក្នុងការដាំដុះគឺការជ្រើរើសពូជ ដែលគេអាចរកទិញពូជបាននៅតាមទីផ្សារ ឬកន្លែងលក់គ្រាប់ពូជដំណាំ ហើយពេលវេលាដាំដុះ ដែលសមស្របគឺនៅចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ។

ពាក់ព័ន្ធនឹងការបណ្ដុះកូន មុនពេលសាបគ្រាប់ប៉េងប៉ោះ កសិករត្រូវភ្ជួរដីហាលចោលកំឡុងពេល ១-២សប្ដាហ៍ ដើម្បីឱ្យស្មៅងាប់ និងដីផុសល្អ បន្ទាប់មកយកជីលាមកសត្វ ឬជីកំប៉ុស្ត ទៅលាយជាមួយដីឱ្យសព្វល្អ រួចសាបគ្រាប់ពីលើ។ លុះដល់ប៉េងប៉ោះដុះបានរយៈពេល ១៥-២០ថ្ងៃ គេអាចយកកូនប៉េងប៉ោះទៅដាំនៅរងបានហើយ។

ចំណែកការដាំទៀតសោត ដើម្បីឱ្យប៉េងប៉ោះលូតលាស់បានល្អ កសិករត្រូវភ្ជូរបំបែកដី ២-៣ដងឱ្យរាបស្មើ រួចលើករងសម្រាប់ដាំគម្លាត ៣០សង់ទីម៉ែត្រពីគ្នា និងកម្ពស់ដីរង ៣០សង់ទីម៉ែត្រ រួចបន្ថែមជីលាមកសត្វនៅតាមរណ្ដៅដែលត្រូវដាំ។ បន្ទាប់ពីដាំហើយ គេត្រូវការថែទាំដូចដាំដំណាំទូទៅដែរ ដូចជា ស្រោចទឹកឱ្យបានគ្រប់គ្រាន់ ឧស្សាហ៍ជ្រោយដី ដកស្មៅ និងបន្ថែមជីកំប៉ុស្ត ក៏ដូចជាថ្នាំការពារសត្វល្អិតផ្សេងទៀត ដើម្បីចៀសវាងការបំផ្លាញពីសត្វចង្រៃ។ ក្រោយការដាំដុះបានប្រមាណ ៣០-៤០ថ្ងៃ ដំណាំប៉េងប៉ោះឈើរី អាចនឹងហ៊ុចផលជាបណ្តើរៗ​ រហូតដល់ដើមមានសភាពចាស់ ជ្រុះស្លឹកអស់ទើបលែងមានផល។

គួរបញ្ជាក់ផងដែរថា ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលមនុស្សភាគច្រើន និយមយកធ្វើជាម្ហូបអាហារជារៀងរាល់ថ្ងៃ ហើយអ្នកខ្លះជ្រើសយកប៉េងប៉ោះពណ៌ក្រហម ឬហៅថាទុំ រីឯអ្នកខ្លះទៀតជ្រើសយកប៉េងប៉ោះពណ៌បៃតង ឬហៅថា ប៉េងប៉ោះខ្ចី មកមទទួលទាន។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ប៉េងប៉ោះម្រាប់សុខភាពរាងកាយ ៖

ជួយទប់ស្កាត់រ៉ាឌីកាល់សេរី ៖ ប៉េងប៉ោះមានផ្ទុក វីតាមីន A ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីបាន ហើយរ៉ាឌីកាល់សេរីអាចត្រូវបានផលិតចេញពីកាំរស្មីយូវីនៃព្រះអាទិត្យ ក៏ដូចជាឧបករណ៍អេឡិចត្រូនិកដែលមានជាតិវិទ្យុសកម្ម។

ការពារជំងឺមហារីក ៖ វីតាមីន A និង វីតាមីន C ដែលមានប្រភពមកពីប៉េងប៉ោះអាចជួយពង្រឹងអង្គបដិបក្ខក្នុងរាងកាយ ដើម្បីប្រឆាំងនឹងកោសិកាមហារីក។ ម្យ៉ាងវិញទៀត ប៉េងប៉ោះក៏មានផ្ទុកនូវវីតាមីន K និង វីតាមីន B6 ដែលអាចការពារការចាប់ផ្តើមនៃកោសិកាមហារីក ហើយធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីការពារការបញ្ចូលបាក់តេរីអាក្រក់នៅក្នុងខ្លួន។

ជួយគ្រប់គ្រងកូឡេស្តេរ៉ុល ៖ ប៉េងប៉ោះត្រូវបានគេដឹងថា វាមិនមានផ្ទុកនូវកូលេស្តេរ៉ុលនោះទេ ប៉ុន្តែមានផ្ទុកនូវអាស៊ីតខ្លាញ់ និង វីតាមីន B3 ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ រួមជាមួយនឹងការចងភ្ចាប់កូលេស្តេរ៉ុលក្នុងពោះវៀនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

Uncategorized

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

Leave a Reply

Your email address will not be published.Required fields are marked *