សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

អាហ្វ្រិកខាងត្បូង សម្លឹងឃើញឱកាសវិនិយោគលើវិស័យសក្ដានុពលលជាច្រើននៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាហ្វ្រិកខាងត្បូងដែលមាននិវាសនដ្ឋាននៅទីក្រុងបាងកក អមដោយ លោកស្រី  Thobeka Dlamini ទីប្រឹក្សាទទួលបន្ទុកកិច្ចការនយោបាយ។ គោលបំណងនៃជំនួបនេះដើម្បីពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង។

ឯកឧត្តម សួន សុផល បានលើកឡើងថា កិច្ចពិភាក្សាបានផ្តោតទៅលើការគូសវាសនូវឯកសារទស្សនទានសំដៅរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគិនមកពីប្រទេសអាហ្វ្រិកខាងត្បូងឱ្យមកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យ និងសកម្ម​ភា​ពវិនិយោគដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, ឡូជីស្ទីក, យានយន្ត និងអេឡិចត្រូនិក។

ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តថាបេសកកម្មទាក់ទាញ និងគោះទ្វារវិនិយោគិនទៅកាន់តំបន់អាហ្វ្រិកខាងត្បូងនាឆ្នាំនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្នាលទាក់ម៉ូយបន្ថែមឱ្យមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងបណ្តាក់ទុនវិនិយោគនៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ, អនុតំបន់, និងតំបន់។

ជាការឆ្លើយតប សមភាគីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងលើសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញស្មារតីនៃកិច្ចពិភាក្សានេះឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាក់ស្តែងនិយមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអាហ្វ្រិកខាងត្បូង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃជិត ២​% បន្ទាប់ពីមានការវាយប្រហារលើតំបន់ផ្ទុក Kurdistan របស់អ៊ីរ៉ាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/07/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៤៦% ឬ ៦៩,៥២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៧៥% ឬ ៦៧,៥៤ ដុល្លារក្នុងមួយបារ៉ែល

កម្មវិធីបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ និងកសិករបង្គោល បានបើកជាផ្លូវការ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេចប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/07/2025

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានបើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) ជាផ្លូវការ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ (CAOs) និងកសិករគំរូ មកពីខេត្តក្រចេះ និងកំពង់ធំ ដើម្បីលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងម្រេច ដែលធន់នឹងអាកាសធាតុ

តម្លៃអង្ករនៅប្រទេសជប៉ុនបន្តឡើងថ្លៃជិត ១០០% និងកាន់តែបង្កើនសម្ពាធដល់លោកនាយករដ្ឋមន្ត្រី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/07/2025

ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃអង្ករបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩៩,២% ក្នុងខែមិថុនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បញ្ហានេះកាន់តែបង្កើនសម្ពាធបន្ថែមទៀតទៅលើលោកនាយករដ្ឋមន្ត្រី Shigeru Ishiba មុនពេលការបោះឆ្នោតនៅចុងសប្តាហ៍នេះ

ផ្លូវជាតិលេខ៧៦ នឹង​ជួយ​ភូមិភាគ​ឦសាន​ឱ្យ​កាន់​តែរីក​ចម្រើន​តាមរយៈការទាក់ទាញ​គម្រោង​វិនិយោគ​ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/07/2025

ផ្លូវជាតិលេខ​៧៦​ បានក្លាយជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ឆ្លងកាត់ទៅភូមិភាគឦសាននៃប្រទេស​កម្ពុជា និ​ងបាន​ចូលរួមក្នុង​ការ​ជំរុញវិស័យទេសចរណ៍ និងការ​វិនិយោគទៅកាន់តំបន់​នោះ

ទំហំពាណិជ្ជកម្ម កម្ពុជា-អាស៊ាន សម្រេចបានជាង ៨ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/07/2025

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ាន សម្រេចបានជាង ៨ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៥

បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/07/2025

ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ

ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន 

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/07/2025

ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន

អ្នកជំនាញ ណែនាំឱ្យចេះសន្សំប្រាក់ដើម្បីត្រៀមបង្កាទុកដោះស្រាយបញ្ហាដែលអាចកើតមានជាយថាហេតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/07/2025

ប្រាក់សន្សំប្រៀបបី​ដូចជាកញ្ចប់បម្រុងសម្រាប់ការពារនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុនាពេល​អនាគតយ៉ាងដូច្នោះដែរ

​កម្ពុជា ត្រូវការតំបន់សហគ្រាសធុនតូច និងមធ្យមពិសេសស ដើម្បីលើកកម្ពស់ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងជំរុញការនាំចេញ

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2025

អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ការបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យមពិសេសសសម្រាប់ការកែច្នៃផលិតផលក្នុងស្រុកនឹងជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរ

ក្រសួងដែនដី បានកំណត់​ព្រំដីចុះបញ្ជី និងចេញវិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូន​វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និង​ពលរដ្ឋ​សហគមន៍ព្រែក​ខ្វិត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2025

ពលរដ្ឋ​ក្នុង​សហគមន៍​ព្រែកខ្វិត​ចំនួន៥១​គ្រួសារ​ បានទទួល​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)