ចិនកំពុងជ្រៀតចូលទីផ្សារលក់យន្តហោះចម្បាំង ខណៈដែលអាមេរិក និងរុស្ស៊ី ហាក់កំពុងភ្លេចខ្លួន

បរទេស ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីមុនផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែនមកម៉្លេះ ប្រទេសរុស្ស៊ីត្រូវបានគេទទួលស្គាល់ថាគឺជាអ្នក​នាំ​ចេញ​អាវុធ​ធំ​ទី​២នៅ​លើ​ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែទណ្ឌកម្មអន្តរជាតិលើឧស្សាហកម្មការពារជាតិរុស្ស៊ីបាន និងកំពុងតែធ្វើឲ្យអតិថិជនរបស់ខ្លួនជាច្រើនចាប់ផ្តើមងាកទៅរកជម្រើសផ្សេងជំនួសវិញ។

តាមការបញ្ជាក់ពីអ្នកសង្កេតព្រឹត្តិការណ៍នយោបាយបានឱ្យដឹងថា បើទោះបីជាចិនដែលជាតួអង្គដ៏សំខាន់មួយនៅក្នុងការដឹកនាំពិភពលោកមួយដែរនោះមិនទាន់ស្ថិតនៅកម្រិតប្រកួតប្រជែងក្នុងទីផ្សារលក់អាវុធក្តី ប៉ុន្តែបើគេសិក្សាអំពីសមត្ថភាព និងបច្ចេកវិទ្យារបស់ចិននាបច្ចុប្បន្នគឺមិនអាចមើលរំលងបានឡើយបន្ទាប់ពីមហាអំណាចសព្វាវុធកំពូលៗទាំងអស់ រាប់ទាំងសហរដ្ឋអាមេរិកផងដែរ។ យ៉ាងណាក្តី បច្ចុប្បន្ននេះ ចិនបានឆក់យកឳកាសមាសនៅក្នុងទីផ្សារលក់អាវុធខណៈដែលអាមេរិក និងរុស្សីកំពុងប្រទាញប្រទង់គ្នាលើបញ្ហានៅអ៊ុយក្រែនដោយក្នុងនោះសកម្មភាពលក់យន្តហោះចម្បាំងរបស់រដ្ឋាភិបាលប៉េកាំងកំពុងមានភាពរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់គិតចាប់តាំងតែពីពេលដែលមានជម្លោះនៅអ៊ុយក្រែន។

ជាក់ស្តែង កាលពីដើមខែតុលានេះ យន្តហោះចម្បាំងចិនប្រភេទ FJ-17 ជាច្រើនគ្រឿងត្រូវបានប្រគល់ទៅឲ្យប្រទេសអាស៊ែបៃហ្សង់​​ (Azerbaijan)តាមការបញ្ជាទិញ។ យន្តហោះដែលជាផលិតផលថ្មី និងផលិតនៅក្នុងប្រទេសប៉ាគីស្ថានដោយក្រុមហ៊ុនចិននេះ បានធ្វើដំណើរទៅដល់ប្រទេស Azerbaijan តាមផែនការ និងក្នុងនាមជាប្រទេសអតីតសូវៀតទី៤ហើយដែលបានបញ្ជាទិញយន្តហោះចម្បាំងរបស់ចិន។

ប៉ាគីស្ថាន បានប្រកាសកាលពីសប្តាហ៍មុននេះថា យន្តហោះចម្បាំង JF-17 ទាំងនោះគឺជាផ្នែកនៃការបញ្ជាទិញសរុបមានតម្លៃដល់ទៅ ១,៦ពាន់លានដុល្លារដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ។ កុងត្រាទាំងនោះរួមមានទាំងយន្តហោះចម្បាំងផង កាបណ្តុះបណ្តាលផង និងសព្វាវុធបំពាក់លើយន្តហោះមួយចំនួនទៀត។

ទោះជាយ៉ាងណា ប្រតិបត្តិការទិញ-លក់យន្តហោះចម្បាំងរបស់ចិនលើកនេះត្រូវបានអ្នកជំនាញមើលឃើញថា វាគឺជាការត្រួសត្រាយផ្លូវរបស់ចិនឲ្យអាចក្លាយទៅជាមហាអំណាចក្នុងនាមជាអ្នកលក់អាវុធដ៏ធំំមួយរបស់ពិភពលោក ដែលអាចប្រកួតប្រជែងតំណែងជាមួយនឹងអាមេរិក, រុស្ស៊ី ជាក់ជាមិនខាននៅពេលខាងមុខ។

គួរឲ្យដឹងដែរថា យន្តហោះចម្បាំងជំនាន់ទី 4.5មួយនេះគឺជាយន្តហោះចម្បាំងមានមុខងារចមុ្រះអាចវាយប្រហារទាំងនៅលើអាកាស និងនៅលើទីតាំងផ្ទាល់ដីក៏បាន។ វាគឺជាផលិតផលដែលមានការរួមសហការផលិតរួមគ្នាដោយក្រុមហ៊ុនប៉ាគីស្ថាន Pakistan Aeronautical Complex និងក្រុមហ៊ុនចិន China’s Chendgu Aerospace Corporation ហើយកន្លងមកវាត្រូវបានលក់ទៅឲ្យប្រទេសមួយចំនួនរួចមកហើយដែរ ដូចជា មីយ៉ាន់ម៉ា, នេហ្ស៊ីរីយ៉ា និងអ៊ីរ៉ាក់។

ដោយឡែក សម្រាប់ប្រទេសប៉ាគីស្ថានវិញ បច្ចុប្បន្នត្រូវបានគេមើលឃើញថា ជាអតិថិជនដ៏សំខាន់មួយរបស់ចិន ពោលគឺបាននាំចូលអាវុធភាគច្រើនដល់ទៅ៦០ភាគរយពីរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយក្នុងនោះយន្តហោះចម្បាំងម៉ូដេល JF-17 នេះមានរហូតទៅដល់១៦១គ្រឿង និងយន្តហោះចម្បាំង J-10C ប្រមាណជា២០គ្រឿង។ យន្តហោះចម្បាំង JF-17 ជំនាន់ទី 4.5 ត្រូវបានគេសង្កេតឃើញថាមានរូបរាងនិងសមត្ថភាពប្រកួតប្រជែងទៅនឹងយន្តហោះចម្បាំងម៉ូដេល F-16 របស់សហរដ្ឋអាមេរិក។

ក្នុងពេលជាមួយគ្នានេះ ចិនបានព្យាយាមយ៉ាងខ្លាំងក្នុងការកសាងកេរ្ត៍ឈ្មោះយន្តហោះចម្បាំង JF-17 នៅក្នុងទីផ្សារលក់អាវុធ ជាពិសេសគោលដៅអតិថិជនដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៍ា ហើយរហូតមកទល់ពេលនេះមានប្រទេសមួយចំនួនបានបញ្ជាទិញ និងមួយចំនួនកំពុងពិចារណាក្នុងការបញ្ជាទិញ ដូចជា អេហ្ស៊ិប និងអារ៉ាប៊ីសាអូឌីត។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ