ភ្នំពេញ ៖ ធនាគារពិភពលោក កាលពីចុងខែកញ្ញាកន្លងទៅនេះ បានចេញនូវរបាយការណ៍ថ្មីមួយ ដែលជារបាយការណ៍ធ្វើពីបច្ចុប្បន្នភាពបន្ថែមលើសេដ្ឋកិច្ចកម្ពុជា ដោយលើកឡើងថា អត្រាប្តូរប្រាក់នៅកម្ពុជានៅតែបន្តរក្សាបានស្ថិរភាព ធៀបនឹងប្រាក់ដុល្លារអាមេរិក ទោះបីជាអតិផរណាលើពិភពលោកហក់ឡើង។

ការព្យាករក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងពីរង្វង់ ៤.៥% ហក់ទៅដល់ ៤.៨% ក្នុងឆ្នាំ២០២២ ដោយសារស្ថានភាពសេដ្ឋកិច្ចជារួមមានភាពល្អប្រសើរ។
របាយការណ៍បានបញ្ជាក់ថា ការឡើងថ្លៃនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ទនៈបានធ្វើឱ្យអតិផរណានៅប្រទេសជាច្រើនលើពិភពលោកកើនឡើង។ ទោះជាយ៉ាងនេះក្តី អតិផរណានៅកម្ពុជាធ្លាក់ចុះពី ៧,៨% ក្នុងខែមិថុនា ឆ្នាំ២០២២ មក ៥,៤% ក្នុងខែកក្កដា ឆ្នាំ២០២២។
របាយការណ៍បានបញ្ជាក់ដូច្នេះថា ៖
“អត្រាប្តូរប្រាក់នៅកម្ពុជានៅតែបន្តរក្សាបានស្ថិរភាពក្នុងអត្រា ៤១០០រៀល ក្នុងមួយដុល្លារ។ លើសពីនេះ កម្ពុជាមានទុនបម្រុងអន្តរជាតិប្រមាណ ១៩,៥ពាន់លានដុល្លារ ដែលអាចធានាបាននូវការនាំចូលរយៈពេល ៨ខែ”

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។
ឯកឧត្តម ជា ចាន់តូ បានថ្លែងដូច្នេះថា ៖
“ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ”
គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណា តម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញនិងសេវានានាកើនឡើងភ្លាមផងដែរ។
ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ត្រូវបានគាំទ្រជាចម្បងដោយ៖
ទី១ កម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើសមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់។ នេះជាមោទនភាពមួយដែលទុនបម្រុងអន្តរជាតិកម្ពុជាត្រូវបានរក្សាយ៉ាងរឹងមាំ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន។
ទី២ ការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (exchange rate guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានតួនាទីរក្សាតម្លៃប្រាក់រៀល ហើយនិងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋនិងវិស័យឯកជន និងទី៣ ការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD)។
ឯកឧត្តម ជា ចាន់តូ បានថ្លែងបន្តថា ៖
“ការបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ៖ ដោយសារប្រាក់ដុល្លារអាមេរិកមាននិន្នាការឡើងថ្លៃនៅលើទីផ្សារអន្តរជាតិ ប្រាក់រៀលនឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជានឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។ ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ និងពង្រឹងប្រសិទ្ធភាពឧបករណ៍នយោបាយរូបិយវត្ថុជារួម”
ទោះយ៉ាងណា ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជន ដែលបញ្ហានេះនឹងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន-សហគ្រាស និងប្រជាពលរដ្ឋទូទៅ។
ជាការពិត ការប្រើប្រាស់ប្រាក់រៀលកាន់់តែច្រើននឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព ជាពិសេសការកំណត់អត្រាការប្រាក់គោលនិងការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ដែលអាចមានឥទ្ធិពលទៅលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ ការប្រើប្រាស់ និងស្ថិរភាពថ្លៃ។
នាពេលថ្មីៗនេះ សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា នយោបាយរូបិយវត្ថុចាំបាច់ត្រូវពង្រឹងបន្ថែម ដើម្បីរក្សាស្ថិរភាពថ្លៃ តាមរយៈការលើកកម្ពស់អំណាចទិញនៃប្រាក់រៀល។ ប្រាក់រៀលគឺជាលុយជាតិ ដូចនេះការចូលរួមប្រើប្រាស់ប្រាក់រៀល ប្រៀបដូចជាការរួមចំណែកដោយផ្ទាល់និងប្រយោលដល់កិច្ចការពារនិងពង្រឹងអធិបតេយ្យសេដ្ឋកិច្ចជាតិ អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម។ នៅលើក្រដាសប្រាក់នៃប្រទេសនីមួយៗ គេតែងបង្ហាញពីវីរបុរសប្រចាំប្រទេសរបស់គេ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ដែលជាមោទនភាពជាតិ សមិទ្ធផលនិងកេរដំណែលរបស់ប្រទេស។ ដូចគ្នាដែរ នៅលើក្រដាសប្រាក់រៀល បានបង្ហាញពីព្រះមហាក្សត្រ ប្រាង្គប្រាសាទ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ។ ដូចនេះ ការប្រើប្រាស់ប្រាក់រៀល ប្រៀបបានដូចជាយើងគាំទ្រ និងគោរពស្រឡាញ់វីរបុរស និងកេរមរតករបស់ជាតិដូច្នេះដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content