ប៊ែរឡាំង ៖ ប្រទេសចិននៅតែជាទីផ្សារដ៏ធំ និងសំខាន់បំផុតរបស់បណ្តាប្រទេសនានានៅលើសាកលលោក ដោយក្នុងនោះរាប់បញ្ចូលទាំងប្រទេសអាល្លឺម៉ង់ផងដែរ ដែលកំពុងព្យាយាមពង្រឹងលទ្ធភាពរបស់ខ្លួនក្នុងការនាំយកផលិតផលសម្រេចចូលទីក្នុងទីផ្សារប្រទេសនេះឲ្យមានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
តាមរយៈការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិជាតិរបស់អាល្លឺម៉ង់នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា ការនាំចេញផលិតចំរុះរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិននៅដើមឆ្នាំ2021នេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើទោះជាទទួលរងនូវឥទ្ធិពលពីវិបត្តិនៃជំងឺកូវីដ-19 ក៏ដោយ។ ជាក់ស្ដែង នៅក្នុងខែមីនាកន្លងទៅនេះ ការនាំចេញទំនិញទៅកាន់ប្រទេសចិនមានទំហំកើនឡើងខ្លាំងរហូតទៅដល់ 10.3 ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណជា 12.5 ពាន់លានដុល្លារ មានអត្រាកើនឡើងប្រមាណ 37.9 ភាគរយធៀបទៅនឹងឆ្នាំកន្លងទៅ។

របាយការណ៍ដដែលក៏បានបង្ហាញដែរថា ការនាំចូលទំនិញពីប្រទេសចិនក៏នៅតែមានទំហំធំជាងគេរបស់អាល្លឺម៉ង់ដោយសម្រាបើតែខែមីនាមានទំហំប្រមាណ 11.7 ពាន់លានអ៊ឺរ៉ូ ឬស្មើនឹងប្រមាណជា 14.2ពាន់លានដុល្លារ ដែលស្ថិតនៅក្នុងអត្រាកំណើន 46.6ភាគរយធៀបទៅនឹងខែមីនាដូចគ្នាកាលពីឆ្នាំ2020។ ដោយឡែក ការនាំចេញរបស់អាល្លឺម៉ង់សរុបសម្រាប់ខែមីនាដដែលនេះមានទំហំ 126.5ពាន់លានអឺរ៉ូ កើនឡើងប្រមាណជា 16.1 ភាគរយបើធៀបទៅនឹងតួលេខកាលពីខែមុន ខណៈដែលការនាំចូលរបស់អាល្លឺម៉ង់ពីបណ្តាទីផ្សារអន្តរជាតិក៏មានការកើនឡើងប្រហាក់ប្រហែលគ្នា 15.5 ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណ 105.9 ពាន់លានអ៊ឺរ៉ូ។
ប្រធាននៃសហព័ន្ធជាតិអ្នកលក់រាយរបស់អាល្លឺម៉ង់ (BGA ) លោក Anton Boerner បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖
“ក្រុមហ៊ុនជាច្រើនរបស់អាល្លឺម៉ង់អាចនឹងចាប់ផ្តើមងាកមករកការរក្សាបានូវស្ថិរភាពរបស់ខ្លួនឡើងវិញជាបណ្តើរៗនៅក្នុងទីផ្សារពាណិជ្ជកម្មពិភពលោក បើទោះបីជាបញ្ហានៃជំងឺរាតត្បាតកូវីដបានធ្វើឲ្យកើតមានការប្រកួតប្រជែងកានើតែខ្លាំង រួមជាមួយបញ្ហាដ៏លំបាកជាច្រើនដែលតម្រូវឱ្យមានការដោះស្រាយក៏ដោយ”
លោក Boerner បានបញ្ជាក់ថា ទោះបីជាការធ្វើពាណិជ្ជកម្មរវាងអាល្លឺម៉ង់ជាមួយទីផ្សារអន្តរជាតិទទួលបានលទ្ធផលវិជ្ជមានបែបនេះក្តី ប៉ុន្តែភាព ប្រឈមមុខទៅនឹងការប្រថុយប្រថានធ្ងន់ធ្ងរជាច្រើនទៀតនៅតែបន្តមាន ដែលអាចបង្អាក់ដល់ដំណើរការឆ្ពោះទៅមុខរបស់ខ្លួនដដែល ដូចជាបញ្ហា លើការធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារនៅតាមបណ្តាប្រទេសនានាមានការឡើងថ្លៃ ដោយសារកង្វះទូរកុងទីន័រ ដែលធ្វើឱ្យថ្លៃដើមនៃសេវាដឹកជញ្ជូនមានការឡើងខ្ពស់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content