ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដំណើរការនៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព និងកាលានុវត្តភាពសម្រាប់កម្ពុជា ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាបណ្ណអាស៊ាន។

កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញស្ដីពី «ដំណើរការនៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព និងកាលានុវត្តភាពសម្រាប់កម្ពុជា» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លោក Satoru Yamadera អ្នកប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងលោក Kosintr Puongsophol អ្នកជំនាញការវិស័យហិរញ្ញវត្ថុជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១). លើកកម្ពស់ការយល់ដឹងពីហិរញ្ញវត្ថុនិរន្តរភាពដល់ក្រុមហ៊ុនសក្តានុពលបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ២). បង្កើនការយល់ដឹងពីសញ្ញា-បណ្ណនិរន្តរភាព និងរបៀបដែលសញ្ញាបណ្ណទាំងនេះអាចត្រូវបានរួមបញ្ចូលជាផ្នែកនៃយុទ្ធសាស្ត្រហិរញ្ញប្បទាន និង៣). ពិភាក្សាអំពីវិធីសាស្រ្តដែលដៃគូអភិវឌ្ឍន៍ដូចជា ADB និងមូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) អាចជួយដល់ការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ដោយផ្តោតសំខាន់លើ ៖ ទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុនិរន្តរភាពក្នុងតំបន់អាស៊ាន ដំណើរការសម្រាប់ការបោះផ្សាយ លទ្ធផលនៃការស្ទង់មតិទីផ្សារសញ្ញាបណ្ណបៃតងក្នុងប្រទេសកម្ពុជា និងធនធានសម្រាប់ក្រុមហ៊ុនបោះផ្សាយ និងក្រុមហ៊ុនធានាទិញមូលបត្រសម្រាប់ការបោះផ្សាយមូលបត្របំណុល Thematic នៅកម្ពុជា។ កិច្ចប្រជុំខាងលើ មានអ្នកចូលរួមសរុបចំនួន ១៤៣ រូប ដែលក្នុងនោះមានសមាសភាពចូលរួមមកពី ន.ម.ក. អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនបោះផ្សាយសក្តានុពល ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអគ្គិសនីកម្ពុជា ព្រមទាំងមានការចូលរួមពីវាគ្មិនជាមន្ត្រីជាន់ខ្ពស់មកពីធនាគារអភិវឌ្ឍន៍អាស៊ី និងគំនិតផ្តួចផ្តើមសញ្ញាបណ្ណអាកាសធាតុ ដែលមានបទពិសោធន៍យូរឆ្នាំពាក់ព័ន្ធនឹងវិស័យនេះ។ កម្មវិធីនេះ បានប្រព្រឹត្ដទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content