ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD រកចំណូលប្រចាំឆ្នាំច្រើនជាង ១០០ ពាន់លានដុល្លារ វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla

បរទេស៖ យោងតាមប្រភព័ត៌មានពី CNN បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានកត់ត្រាប្រាក់ចំណូលជាង ១០០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នាំមុខក្រុមហ៊ុនអាម៉េរិក Tesla របស់ Elon Musk។

កាលពីថ្ងៃចន្ទក្នុងសប្ដាហ៍នេះ BYD បានរាយការណ៍ថា​ ការលក់កើនឡើង ២៩ ភាគរយក្នុងឆ្នាំ២០២៤ ជាមួយនឹងកំណត់ត្រាប្រាក់ចំណូល ៧៧៧ ពាន់លានយ័ន (១០៧ ពាន់លានដុល្លារ) ពីការចែកចាយរថយន្តចំនួន ៤,២៧ លានគ្រឿងរួមមាន រថយន្តអគ្គិសនី និងរថយន្តកូនកាត់។ ទន្ទឹមនឹងនោះ ប្រាក់ចំណូលឆ្នាំ ២០២៤ របស់ក្រុមហ៊ុនអាម៉េរិក Tesla មានចំនួន ៩៧,៧ ពាន់លានដុល្លារ ជាមួយនឹងការចែកចាយរថយន្តដែលប្រើថ្មថាមពល ១,៧៩ លានគ្រឿង។ ការចែកចាយរថយន្តប្រចាំឆ្នាំរបស់ Tesla បានធ្លាក់ចុះ ១,១ ភាគរយជាលើកដំបូងកាលពីឆ្នាំមុន។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ BYD នាយកប្រតិបត្តិ Wang Chuanfu លើកឡើងថា ក្រុមហ៊ុនទទួលបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សកាលពីឆ្នាំមុន ដែលធ្វើឲ្យ BYD បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មគ្រប់វិស័យចាប់ពីអាគុយ គ្រឿងអេឡិចត្រូនិក រហូតដល់រថយន្តថាមពល ដែលមានសមត្ថភាពអាចប្រកួតប្រជែងនឹងម៉ាកយីហោបរទេស និងផ្លាស់ប្តូរទិដ្ឋភាពថ្មីនៃទីផ្សារពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ BYD កំពុងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនអាម៉េរិក Tesla កាន់តែខ្លាំងឡើង។

កាលពីសប្តាហ៍មុន BYD បានបង្ហាញប្រព័ន្ធសាកថ្មលឿនបំផុត ដែលមានសមត្ថភាពសាកថ្មបានចម្ងាយ ២៥០ ម៉ាយ (៤០២ គីឡូម៉ែត) ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ដែលលើសពីបច្ចេកវិទ្យាសាកថ្មរបស់ក្រុមហ៊ុន Tesla ។ ឧបករណ៍សាកថ្ម Superchargers របស់ក្រុមហ៊ុន Tesla ចំណាយពេល ១៥ នាទីក្នុងការសាកថ្មសម្រាប់ចម្ងាយ ២០០ ម៉ាយ (៣២១ គីឡូម៉ែត)។ លើសពីនេះ BYD បានចាប់ផ្តើមដំណើការប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់សម្រាប់ម៉ូដែលភាគច្រើនរបស់ខ្លួនដោយមិនគិតថ្លៃបន្ថែម។ ក្រុមអ្នកវិភាគ លើកឡើងថា ការធ្វើឱ្យប្រព័ន្ធប្រសើរជាងមុនដោយឥតគិតថ្លៃបន្ថែមរបស់ BYD កំពុងបង្កើនសម្ពាធលើក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្ត EV ផ្សេងទៀតរបស់ចិន។ ផ្ទុយទៅវិញ ប្រព័ន្ធបើកបរដោយខ្លួនឯង (FSD) របស់ក្រុមហ៊ុន Tesla មានតម្លៃ ៩៩ ដុល្លារក្នុងមួយខែ ឬ តម្លៃពេញ ៨ ០០០ ដុល្លារ។

យ៉ាងណាក៏ដោយ ទោះបីជារថយន្ត EV របស់ចិនត្រូវបានរឹតបន្តឹងស្ទើរតែចេញពីទីផ្សារសហរដ្ឋអាម៉េរិកដោយសារតែពន្ធគយក៏ដោយ ប៉ុន្តែ BYD នៅតែជាមានប្រជាប្រិយភាពជាពិសេសក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ក្នុងឆ្នាំ ២០២៤ BYD មានចំណែក ៣២​ ភាគរយនៃការលក់រថយន្តសរុបរបស់ប្រទេសចិន ខណៈដែល Tesla មានចំណែកត្រឹមតែ ៦,១ ភាគរយប៉ុណ្ណោះ​នៅក្នុងទីផ្សារចិន។ ទន្ទឹមនឹងនេះ Tesla ក៏កំពុងជួបការលំបាកនៅក្នុងទ្វីបអឺរ៉ុបផងដែរ ខណៈដែលការលក់បានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នាបើគិតពីខែកុម្ភៈ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *