ជម្លោះរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តវិបត្តិសកលកាន់តែធ្ងន់ធ្ងរ ជាពិសេសអឺរ៉ុបដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងគ្រាដែលរដូវរងារកាន់តែខិតចូលមកដល់ផងវិបត្តិថាមពលទំនងជានឹងធ្វើឲ្យពលរដ្ឋក្នុងប្លុកនេះទទួលបានបទពិសោធដ៏អាក្រក់មួយ។ ពលរដ្ឋអឺរ៉ុបភាគច្រើនជាអ្នកនិយមប្រើប្រាស់ថាមពលហ្គាសដើម្បីកំដៅសីតុណ្ហភាពតាមផ្ទះ ប៉ុន្តែក្នុងគ្រាវិបត្តិខ្វះខាតហ្គាសនេះវាកំពុងរុញច្រានឲ្យការប្រើប្រាស់ថាមពលអគ្គិសនីដើម្បីបង្កើនកំដៅនឹងក្លាយទៅជាជម្រើសតែមួយគត់ជំនួសវិញ។

ទំនោរ និងការប្រែប្រួលរបស់ពលរដ្ឋក្នុងប្លុកពលរដ្ឋអឺរ៉ុបដែលមានចំនួនរាប់រយលាននាក់នេះបានចាប់ផ្តើមរុញប្រាក់ចំណូលយ៉ាងច្រើនទៅឲ្យរោងចក្រជាច្រើនរបស់ប្រទេសចិន ជាពិសេសបណ្តារោងចក្រផលិតសម្ភារៈ និងឧបករណ៍សម្រាប់បង្កើតកំដៅដោយថាមពលអគ្គិសនី ឬ Electric Heater ដោយក្នុងនោះកំណើនប្រចាំឆ្នាំគិតត្រឹមខែមករាដល់សីហាប៉ុណ្ណោះមានរហូតទៅដល់ 55 ភាគរយរួចទៅហើយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។

កម្មករចិននៅតាមរោងចក្រផលិតម៉ាស៊ីនកំដៅត្រូវធ្វើការបន្ថែមម៉ោងដើម្បីបង្កើនផលិតកម្មផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់តាមតម្រូវការខណៈដែលរោងចក្រខ្លះបានផ្លាស់មកធ្វើការផលិតម៉ាស៊ីនកំដៅដែរដើម្បីទាញយកប្រាក់ចំណេញនៅក្នុងរដូវកាលនេះមួយរយៈសិន។
យោងតាមការស្រាវជ្រាវមួយដោយទូរទស្សន៍ចិន China Central Television បានឲ្យដឹងថាបណ្តាញរោងចក្រអ្នកផលិតម៉ាស៊ីនកំដៅដើរដោយថាមពលអគ្គិសនីរបស់ចិនកំពុងទទួលបានការបញ្ជាទិញយ៉ាងច្រើនលើសលប់បន្ថែមទៀត ហើយក៏កំពុងពិភាក្សាគ្នាធ្វើយ៉ាងណាអាចចាប់យកឱកាសលើកនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានពីព្រោះថាម៉ាស៊ីនកំដៅរបស់ចិនគឺមានតម្លៃធូរថ្លៃជាងម៉ាស៊ីនកំដៅដែលផលិតនៅអឺរ៉ុបនិងបណ្តាប្រទេសផ្សេងៗទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content