ប៉េកាំង ៖ នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការបង្ហាញជាផ្លូវការនូវផែនការមេរយៈពេល៥ឆ្នាំលើកទី១៤របស់ខ្លួន(២០២១-២០២៥) ដែលផ្តោតសំខាន់ទៅលើកិច្ចការងារអភិវឌ្ឍន៍ទៅលើវិស័យធ្វើពាណិជ្ជកម្មអនឡាញ ឬ E-Commerce។
ផែនការមេដែលជាកិច្ចខំប្រឹងប្រែង និងចូលរួមសហការគ្នាបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មរបស់ចិន MOFCOM ការិយាល័យគណៈកម្មាធិការកិច្ចការលើប្រព័ន្ធអ៊ីនធឺណិត និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ដោយផ្អែកទៅលើផែនការថ្នាក់ជាតិរយៈពេល៥ឆ្នាំជាលើកទី១៤សម្រាប់សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គមព្រមទាំងគោលដៅវែងឆ្ងាយរបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ២០៣៥។

នៅក្នុងសេចក្តីលំអិតនៃផែនការដ៏ធំមួយនេះបានរៀបរាប់ថា ពាណិជ្ជកម្មអនឡាញនឹងត្រូវច្របាច់បញ្ចូលគ្នាគិតចាប់តាំងពីឧស្សាហកម្មថ្នាក់ទាបថ្នាក់កណ្តាលរហូតដល់ឧស្សាហកម្មកម្រិតខ្ពស់ឲ្យបាននៅត្រឹមឆ្នាំ២០២៥ហើយកិច្ចការងារធ្វើបដិវត្តន៍ប្រព័ន្ធឌីជីថលទៅលើសង្វាក់ផលិតកម្ម និងឧស្សាហកម្មគឺជាកិច្ចការងារបន្ទាប់ដែលត្រូវលើកស្ទួយដើម្បីឲ្យវាក្លាយទៅជាកម្លាំងដ៏ខ្លាំងមួយក្នុងការកែប្រែនិងធ្វើទំនើបកម្មទាំងមូលទៅលើឧស្សាហកម្មប្រពៃណី និងតាមបែបជនបទ។

ក្រៅពីនោះចិនក៏បានរំពឹងទុកដែរថាត្រឹមឆ្នាំ២០៣៥ ប្រតិបត្តិការទិញលក់ទំនិញ និងពាណិជ្ជកម្មអនឡាញនៅទូទាំងប្រទេសនឹងអាចកើនឡើងរហូតទៅដល់ទំហំ ៤៦ទ្រីលានយ័ន ឬប្រមាណជា ៧,២ទ្រីលានដុល្លារ ខណៈដែលទំហំដែលចិនធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០កន្លងទៅនេះមានត្រឹមតែ ៣៧,២ ទ្រីលានយ័ន។ លើសពីនេះចំនួនការងារនៅក្នុងវិស័យថ្មីនេះនឹងមានការកើនឡើងរហូតទៅដល់៧០លានកន្លែងនៅក្នុងឆ្នាំ២០២៥ផងដែរពោលគឺកើនឡើងពី ៦១,៥លានកន្លែងដែលធ្វើបានកាលពីឆ្នាំ២០២០។ ផែនការនេះក៏បានធ្វើការព្យាករណ៍ដែរថានៅក្នុងឆ្នាំ២០៣៥ ពាណិជ្ជកម្មអនឡាញ ឬអេឡិចត្រូនិកនឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ភាពខ្លាំងនៃសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ប្រទេសចិន និងក៏ក្លាយជាម៉ាស៊ីនដើម្បីលើកកម្ពស់ការបែងចែកធនធានប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ និងជាផ្នែកសំខាន់នៃប្រព័ន្ធសេដ្ឋកិច្ចទំនើបរបស់ប្រទេសចិនជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content