ប្រជាសហគមន៍តំបន់ខ្នងផ្សារប្រឹងប្រែងថែរក្សាបរិស្ថាន និងទេសចរណ៍ ដែលជាឆ្នាំងបាយដ៏សំខាន់របស់ពួកគេ

កំពង់ស្ពឺ ៖ តំបន់ខ្នងផ្សារបច្ចុប្បន្នបានក្លាយខ្លួនទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញក្នុងចំណោមតំបន់ដទៃទៀត និងបានជួយកែប្រែជីវភាពប្រជាជនរស់នៅក្នុងតំបន់នោះឱ្យមានភាពល្អប្រសើរឡើងច្រើនក្នុងរយៈ​ពេល២-៣ឆ្នាំចុងក្រោយនេះ។ ដោយហេតុថា វិស័យទេសចរណ៍បានក្លាយជាឆ្នាំងបាយដ៏សំខាន់សម្រាប់ប្រជាសហគមន៍ និងបាននាំគ្នាយកចិត្តទុកដាក់ថែរក្សាបរិស្ថាន សោភ័ណ្ឌភាពតំបន់របស់ខ្លួនឱ្យនៅតែស្រស់បំព្រង ដើម្បីបន្តរក​ចំណូល​​ពីវិស័យមួយនេះតទៅមុខទៀត។

នៅក្នុងការថែរក្សាបរិស្ថាននៃដងភ្នំដ៏ខៀវស្រងាត់នេះ ប្រជាសហគមន៍ ជាពិសេសអ្នកដែលជូនភ្ញៀវឡើងទៅកម្សាន្ដលើភ្នំបានដាក់ពង្រាយបាវនៅតាមដងផ្លូវ ដើម្បីកុំឱ្យអ្នកដំណើរចោលសំរាមផ្ដេសផ្ដាស ហើយ ២-៣ថ្ងៃម្ដង អ្នកភូមិតែងដើរប្រមូលសំរាមទាំងនោះដុតសម្អាតនៅទីតាំងដែលមានសុវត្ថិភាពមិនប៉ះពាល់ដល់ស្មៅ និងរុក្ខជាតិនោះទេ ដែលជាទូទៅគេតែងឃើញប្រជាសហគមន៍ជាស្ត្រី ៣-៤នាក់ មានស្ពាយ​ដបទឹកនៅពីក្រោយខ្នងសំពីងសំពោងសម្រាប់ពន្លត់ភ្លើង ដើរប្រមូលសំរាមដុតនៅតាមទីតាំងដែលបានដាក់បាវ ហើយនៅរង់ចាំមើលរហូតដល់សំរាមឆេះអស់ ទើបបន្តដំណើរទៅទីតាំងថ្មីទៀត។

យ៉ាងណាមិញ បងប្អូនដែលប្រជាសហគមន៍ម្នាក់បានប្រាប់ពីរំហូរនៃចំនួនទេសចរដែលចូលទៅកាន់តំបន់ខ្នងផ្សារនោះថា នៅថ្ងៃចុងសប្ដាហ៍ខ្លះ មានអ្នកឡើងភ្នំរហូតទៅដល់ខ្ទង់ពាន់នាក់ឯណោះ។ រីឯចំណូលរបស់អ្នកនាំភ្ញៀវដើរក៏ទទួលបានច្រើនដែរ ពោលគឺក្នុងមួយខែយ៉ាងហោចណាស់ក៏បានជាង២០០ដុល្លារដែរ ដែលចំណូលអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីការស្វែងរកចំណូលពីអនុផលព្រៃឈើ។

លោក នុំ គី ដែលជាអ្នកជូនភ្ញៀវឡើងភ្នំបានលើកឡើងថា៖

“មួយខែខ្ញុំអាចរកបានប្រហែល២រយដុល្លារដែរ ឬលើសនេះតិចតួច អាស្រ័យតាមចំនួនទេសចរដែលមកកម្សាន្ត ប៉ុន្តែក៏មានខែខ្លះបានក្រោម២០០ដុល្លារក៏មានដែរ តែកម្របានតិចណាស់”

លោកបន្តថា ៖

“សម្រាប់កម្រៃដែលទទួលបានពីការនាំភ្ញៀវឡើងភ្នំ ឬចូលព្រៃកម្សាន្តមួយថ្ងៃ ៨ ម៉ឺនរៀល ឬស្មើនឹង ២០ដុល្លារ ហើយក្រៅពីនេះក៏ទទួលបានពីការជួយស្ពាយសម្ភារៈរបស់ទេសចរ ដោយ១គីឡូក្រាមបានកម្រៃ៦ពាន់រៀល ថ្លៃជួយគោយន្តជិះតម្លៃ ៣០ដុល្លារ ហើយបើភ្ញៀវណាដែលគាត់មានចិត្តទូលាយក៏គាត់ឱ្យច្រើនលើសពីនេះ។ ដោយឡែកសម្រាប់បងប្អូនដែលជាប្រជាសហគមន៍ដទៃទៀតក៏អាចរកចំណូលបានរយៈការចម្អីនម្ហូប ឬចំណីផ្សេងៗលក់ជូនទេសចរផងដែរ”

និយាយជារួម ចំណូលដែលទទួលបានមកជាប្រចាំទាំងអស់នេះហើយ បានជំរុញឱ្យប្រជាសហគមន៍ផ្លាស់ប្ដូរឥរិយាបទរបស់ខ្លួនពីការចូលកាប់​ព្រៃ ដាក់អន្ទាក់ បរបាញ់សត្វព្រៃ មកជាការចូលរួមថែរក្សាធនធានធម្មជាតិនៅក្នុងតំបន់ឱ្យបានគង់វង្សដើម្បីបន្តរកចំណូលចូលគ្រួសាររបស់ខ្លួន។ ម្យ៉ាងទៀត ការនាំភ្ញៀវឡើងភ្នំ ចូលព្រៃកម្សាន្តទាំងនេះក៏ជាមុខរបរដែលមានងាយស្រួលបើប្រៀបធៀបទៅនឹងការចូលព្រៃកាប់ឈើ​ខុសច្បាប់ ប្រឈមមុខគ្រោះថ្នាក់ ហើយថែមទាំងមិនមានចំណូលទៀងទាត់ទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ