បុរសម្នាក់កែច្នៃប្លាស្ទីកទៅជាអំបោស ជួយទាំងបរិស្ថាន បង្កើតទាំងការងារជូនស្ត្រីចំណាស់ៗក្នុងសហគមន៍

ការកែច្នៃប្លាស្ទីកនៅក្នុងស្រុកបច្ចុប្បន្ននេះនៅមានកម្រិតតិចតួចនៅឡើយ ដូច្នោះហើយរាល់ការកែច្នៃទាំងអស់សុទ្ធតែទទួលបានការលើកទឹកចិត្តពីអ្នកពាក់ព័ន្ធ។ បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន សំណល់​ប្លាស្ទីក ដែលត្រូវបានចោលទៅក្នុងបរិស្ថាន មានត្រឹមតែប្រមាណ ២០ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកមកកែច្នៃ។

ដោយចង់រួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ក៏ដូចជាមានចំណែកជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងសហគមន៍ បុរសម្នាក់បានប្រមូលយកប្លាស្ទីកទៅបង្កើតចេញជាអំបោសសម្រាប់ប្រើប្រាស់ឡើងវិញ។

បើតាមការឱ្យដឹងពីលោក ហាស់ គា ដែលជាម្ចាស់សិប្បកម្មអំបោសប្លាស្ទីក បានឱ្យដឹងថា ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អំបោសច្រើន លោកបានបង្កើតសិប្បកម្មកែច្នៃនេះកាលពីឆ្នាំ២០២៣ ហើយម្យ៉ាងទៀត អំបោសដែលធ្វើពីប្លាស្ទីកនេះមានគុណភាពល្អ ដែលអាចប្រើប្រាស់បានយូរជាងអំបោសធម្មតា។

អំបោសដែលមានដងធ្វើពីឬស្សី និងមានមុខជាសសៃៗកើតចេញពីដបប្លាស្ទីក ជាសមិទ្ធផលចេញពីការអង្គុយក្រងយ៉ាងផ្ចិតផ្ចង់របស់ស្ត្រីដែលមានចំណាស់ៗនៅក្នុងសហគមន៍ ដែលកន្លងមកធ្លាប់តែនៅផ្ទះ មិនអាចរកចំណូលបាន។

លោក ហាស់ គា បានបន្តឱ្យដឹងទៀតថា ៖

«បង្កើតបានជិតមួយឆ្នាំនេះ យើងបានជួយទាំងបរិស្ថាន ហើយក៏បានបង្កើតការងារជូនដល់អ៊ុំៗស្ត្រីចំណាស់ៗដែលមិនមានចំណូលផងដែរ។ ជាក់ស្ដែង បច្ចុប្បន្ន សិប្បកម្មដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមួយនេះ មានបុគ្គលិក ៧ ទៅ ៨នាក់ ដោយខ្ញុំគិតជាភាគរយជូនពួកគាត់ ហើយចំណូលជាមធ្យម គឺចន្លោះពី ២៣០០០រៀល ទៅ ២៥០០០រៀលក្នុងមួយថ្ងៃ រីឯអំបោសដែលពួកគាត់ក្រងបានគឺ ចន្លោះពី ៣០ ទៅ ៤០អំបោស»។

ជាមួយគ្នានេះដែរ លោកក៏បានផ្ដល់សេរីភាពក្នុងការធ្វើការដល់បុគ្គលិក និងក្រុមការងារ ដោយបង្ហាត់បង្រៀនពួកគេឱ្យចេះ ក្រង បន្ទាប់មកពួកគេអាចយកប្លាស្ទីកនោះទៅក្រងនៅផ្ទះរៀងខ្លួនក៏បាន។ ដោយឡែក សម្រាប់វត្ថុធាតុដើមវិញ គឺលោកប្រមូលទិញពីអ្នករស់នៅក្នុងតំបន់នោះតែម្ដង ដោយលោកឱ្យតម្លៃក្នុងមួយគីឡូ ១៥០០រៀល ដែលថ្លៃជាងការលក់ឱ្យអេតចាយ។

ចំពោះការគាំទ្រវិញ លោក ហាស់ គា បានឱ្យដឹងថា សិប្បកម្មលោកមានការបញ្ជាទិញពីបងប្អូននៅក្នុងស្រុកច្រើន ទាំងដុំ និងរាយ ដោយសារតែអំបោសប្លាស្ទិកនេះអាចប្រើជាប់បានយូរ ដែលមានតម្លៃចាប់ពី១៥០០០រៀលឡើងទៅ។ ក្រៅពីនោះ ក៏មានការបញ្ជា​ទិញដាក់ទីវត្តអារាម និងសាលារៀនផងដែរ ដោយកន្លងមកន្លែងទាំងនេះធ្លាប់តែចំណាយថវិកាជាញឹកញាប់​លើការទិញអំបោស។

យ៉ាងណាក៏ដោយ ជាក់ស្ដែង បើទោះបីជាវាមានតម្លៃថ្លៃជាងអំបោសទូទៅបន្តិចក្ដី ប៉ុន្តែអ្នកប្រើប្រាស់អាចចំណេញថវិកា ដោយមិនចាំបាច់ត្រូវទិញច្រើនដង ម្យ៉ាងអតិថិជនដែលទិញអំបោសនេះសុទ្ធតែមានចំណែកចូលរួមគាំទ្រជីវភាពសហគមន៍ និងចូលរួមគាំទ្រការកែច្នៃសំរាមប្លាស្ទីកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច