Microplastic ជារឿងកាន់តែគួរឲ្យព្រួយបារម្ភ ខណៈដែលបច្ចុប្បន្នកាកសំណល់នេះមានដល់ទៅ ៥១ទ្រីលានបំណែកនៅក្នងផ្ទៃសមុទ្រ

បរទេស ៖ បញ្ហាកាកសំណល់គឺជាវិបត្តិគួរឲ្យព្រួយបារម្ភដែលកំពុងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងអាកាសធាតុរបស់ភពផែនដីរួចទៅហើយ ប៉ុន្តែកាន់តែអាក្រក់នោះគឺជាប្រភេទកាកសំណល់ដែលមានសមាសភាគល្អិតតូចៗស្ទើរមើលមិនឃើញផ្ទាល់នឹងភ្នែកដែលយើងហៅថាមីក្រូប្លាស្ទិក ឬ Microplastic​ ។

មនុស្សជាច្រើនបានដឹងរួចមកហើយថា ប្លាស្ទិក គឺជាប្រភេទកាកសំណល់ដែលសំបូរបំផុតរាប់ចាប់តាំងពីនៅក្នុងទឹក និងលើគោក។ ក្នុងនោះគេបែងចែកប្រភេទកំទេចកំទីប្លាស្ទិកជាច្រើនបែបច្រើនយ៉ាង ហើយមានគ្រប់ទម្រង់ និងគ្រប់ទំហំ ប៉ុន្តែប្លាស្ទិកដែលមានប្រវែងតិចជាងប្រាំមីលីម៉ែត្រ វាត្រូវបានគេហៅថាជា “មីក្រូប្លាស្ទិក” ហើយវាគឺជាកាកសំណល់ដែលលំបាកក្នុងការសំអាត និងលុបបំបាត់។

ការស្រាវជ្រាវមួយដែលធ្វើឡើងដោយ The Global Change Biology បានរកឃើញថា គិតតែនៅក្នុងផ្ទៃសមុទ្រប៉ុណ្ណោះ កាកសំណល់ជាមីក្រូប្លាស្ទិក (Microplastic) នេះមានចំនួនរហូតទៅដល់ ៥១ទ្រីលានបំណែកដែលក្នុងនោះកាន់តែអាក្រក់ទៅទៀតនោះគេជឿជាក់ថា នៅគ្រប់សត្វអណ្តើកសមុទ្រទាំងអស់លើលោកនេះពួកវាសុទ្ធតែមានផ្ទុកនូវសារធាតុនេះ។ សារធាតុនេះ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ មីក្រូប្លាស្ទិក កំពុងហូរចូលទៅក្នុងប្រព័ន្ធ និងសង្វាក់ផ្គត់ផ្គង់ម្ហូបអាហាររបស់មនុស្ស ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពបន្តិចម្តងៗ និងកាន់តែច្រើនឡើងៗ។

អ្នកជំនាញរបស់ The Global Change Biology បានបង្ហាញភាពជឿជាក់ថា ក្រៅតែពីការទាមទារនូវការចំណាយខ្ពស់ទៅលើបច្ចេកវិទ្យាត្រួតពិនិត្យស្វែងរកកាកសំណល់ប្រភេទនេះហើយនោះ ពិភពលោកក៏កំពុងមានកង្វះខាតខាងបច្ចេកទេសក្នុងការសំអាតវាផងដែរ ដែលវាទាមទារចាំបាច់នូវការកែប្រែគោលនយោបាយសាជាថ្មីនៅក្នុងវិស័យឧស្សាហកម្មផលិតគ្រប់ធន់ទាំងអស់ដើម្បីទប់ស្កាត់ការបញ្ចេញកាកសំណល់ប្រភេទនេះ។

The National Geographic ធ្លាប់បានចេញផ្សាយថា ប្រភេទមីក្រូប្លាស្ទិកដែលបានចូលទៅដល់ក្នុងខ្លួនរបស់មនុស្សយើងអាចបំផ្លាញ និងសម្លាប់កោសិកាបាន ព្រមទាំងមានការគំរាមកំហែងជាច្រើនទៀត បើទោះបីជាបច្ចុប្បន្នវាស្ថិតនៅក្នុងដំណើរការសិក្សាស្រាវជ្រាវបន្ថែមទៀតនៅឡើយចំពោះផលប៉ះពាល់ដែលបង្កឡើងដោយ Microplastic នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/10/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

តស់ ! មកដឹងពីបច្ចេកទេសដាំក្រូចពោធិ៍សាត់ខុសរដូវ ដែលអាចទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 11/10/2024

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីចំណេះសំខាន់ៗក្នុងផលិតកម្មក្រូចពោធិ៍សាត់ខុសរដូវដែលអាចផ្ដល់ទិន្នផល និងកម្រិតជាតិស្ករខ្ពស់។

កម្ពុជានឹងទទួលបានជំនួយឥតសំណងពីចិន ៤២លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

រដ្ឋាភិបាលចិន នឹ​ង​ផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំប្រមាណ៣០០លានយ័ន ឬ​ស្មើ​៤២លានដុល្លារអាមេរិក ដើម្បីឱ្យកម្ពុជាជំរុញអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន

Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/10/2024

Huawei បានកាន់កាប់តំណែងទីផ្សារក្នុងស្រុកវិញហើយ ដោយសារតែការនាំចូលស្មាតហ្វូនពីបរទេសយកមកចែកចាយបន្តមានការធ្លាក់ចុះ

ដំណឹង​ល្អ ! នាយករដ្ឋមន្ត្រី​ចិន​បញ្ជាក់ថានឹង​បន្ត​លើកទឹកចិត្ត​ឱ្យ​វិនិយោគិនរបស់ខ្លួន​មកកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/10/2024

ក្នុងជំនួបជាមួយសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម​ លី ឈាង នាយករដ្ឋមន្ត្រីចិនបានសន្យា​ថា​ នឹង​បន្តលើកទឹកចិត្តឱ្យវិនិយោគិន​ចិនមកកម្ពុជា​បន្ថែមទៀត

តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាង ២ ៦០០ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

មានការព្យាករណ៍ថា តម្លៃមាសអាចឡើងថ្លៃចន្លោះពី ២ ៦០០ ទៅ ២ ៨០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ដែលជំរុញដោយការកើនឡើងតម្រូវការមាសជាទ្រព្យសម្បត្តិមានសុវត្ថិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ លើកទី២៧  ជាមួយចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

កិច្ចប្រជុំអាស៊ានបូក៣ គឺជាកិច្ចប្រជុំមួយដែលធ្វើឡើងរវាងអាស៊ាន​ និងប្រទេសជាដៃគូចំនួន៣​ដទៃទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូងដែលផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការលើវិស័យថាមពល គមនាគមន៍ ព័ត៌មានវិទ្យា

NBC ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន MSMEs និងបុគ្គលស្វ័យនិយោជន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/10/2024

ធនាគារជាតិនៃកម្ពុជា (NBC) ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

តម្លៃប្រេងបានឡើងថ្លៃវិញបន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ​ ១ ភាគរយ ឬ ៧៧,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate បានឡើងថ្លៃ ០,៨ ភាគរយ  ឬ ៧៣,៨៥ ដុល្លារក្នុងមួយបារ៉ែល

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា