អបអរសាទរ ! ស្ពានខ្ពស់ជាងគេ​នៅកម្ពុជា ត្រូវបានប្រកាស​បើកឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ជា​អចិន្ត្រៃយ៍ហើយ

ពោធិ៍សាត់ ៖​ ស្ពានខ្ពស់ជាង​គេនៅកម្ពុជា ដែលស្ថិតនៅ​តាមបណ្ដោយផ្លូវ​ជាតិលេខ១០​ ក្នុង​ស្រុកវាលវែង ខេត្ត​ពោ​ធិ៍​សាត់ ត្រូវ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋឆ្លងកាត់​ជា​អចិន្ត្រៃយ៍ហើយ ។ នេះ​បើតាម​ការ​បញ្ជាក់​ពីក្រសួង​សាធារណ​ និង​ដឹកជញ្ជូន នៅថ្ងៃទី​១៦ ឆ្នាំឧសភា ឆ្នាំ២០២៥ ។

យោងតាម​ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយ​ពេល​ស្ពាន​ខ្ពស់ជាង​គេ​មួយនេះបានសម្រេចការ​សាង​សង់​ ១០០​ភាគរយទាំងស្រុង ក្រសួង​ក៏បាន​សម្រេច​បើកឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ជាអចិន្ត្រៃយ៍ ដោយចាប់​ផ្ដើម​ពីថ្ងៃទី ១៥ ខែ​ឧសភា ឆ្នាំ២០២៥​ តទៅ ។

ក្រសួងបាន​បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនា​កម្សា​ន្ត​ជា​មួយ​ទិដ្ឋ​ភា​ពស្ពា​ន​ខ្ពស់ត្រដែត អមដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ដ៏ត្រជា​ក់​ស្រេប​ ។

​ស្ពា​នលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូក​ខ្លួន​ឆ្ល​ងកា​ត់​ស្ទឹង​ឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបាន​រាជរដ្ឋាភិបាល​​ចំ​ណា​យ​ថវិកា​ប្រមាណជាង​២០​លានដុល្លារអាមេរិក​ សាងសង់ឡើង​ដើម្បីកាត់បន្ថយ​ផលប៉ះ​ពាល់​ដោយ​​សា​រ​​​បរិ​ស្ថា​ន​នៅ​លើគម្រោងសាងសង់​ផ្លូវជាតិលេខ​១០  ។​

ក្រោយគម្រោងផ្លូវជាតិលេខ​១០​នេះ​សាងសង់​រួចរាល់ នឹង​ជំរុញ​សកម្មភាពទេសចរ​ណ៍​នៅក្នុង​ខេត្ត​កោះ​កុង​កាន់តែមានភាពរស់​រវើក​ ជាក់ស្ដែង​នៅថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម​ព្រះក​រុណា​ព្រះ​បាទ​ស​ម្ដេ​ចព្រះ​ប​រ​មនាថនរោត្តមសីហមុនី​ និងព្រះរាជពិធី​បុណ្យ​ច្រត់ព្រះនង្គ័ល​កាលពីពេលថ្មីៗនេះ ភ្ញៀវ​ទេស​ចរ​បានសម្រុកទៅលើ​ខេត្ត​កោះកុង​ រហូតដល់​ខេត្តនេះ​ខ្វះបន្ទប់ផ្ទះ​សំណាក់​ និងសណ្ឋាគារ​ស​ម្រា​ប់​ទទួ​ល​ភ្ញៀវ​ ​។

លោកជំទាវ មិថុនា ភូថង ធ្លាប់បាន​ថ្លែងប្រាប់សារព័ត៌មាន​ AMS Economy ឱ្យដឹងថា ទន្ទឹមនឹង​​ខេត្តកោះកុង​មានផ្លូវ​ចំនួន​២ខ្សែ​កំពុងសាងសង់​ជិត​រួចរាល់ រួមមានផ្លូវជាតិលេខ​៤៨​ និងផ្លូវជាតិលេខ​១០​នេះ រដ្ឋ​បាល​ខេ​ត្ត​ក៏​​បាន​រៀបចំឱ្យ​មាន​រមណីយដ្ឋាន​ជាច្រើនកន្លែង​ដើម្បីទាក់ទាញភ្ញៀវទេសចរ ។ នៅពេលផ្លូវ​សាងស​ង់​រួច​រា​ល់  ទេសចរ​ជាតិ​និងអន្តរជាតិ​នឹង​ចាប់​អារម្មណ៍មក​កម្សាន្ត​ និងទស្សនា​តាមរមណីយដ្ឋាននានា​ក្នុង​ខេត្ត​​កោះកុ​ង ហើយខេត្តក៏ត្រូវការ​ការ​វិនិយោគ​លើ​ផ្នែក​បដិសណ្ឋារកិច្ច​ដែលមានផ្ទះសំណាក់ សណ្ឋាគារ និ​ងភោជ​នីយ​ដ្ឋាន​​​ជាដើម ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវទេសចរ ។​

លោកជំទាវ​បន្តថា នៅពេល​អនាគត​ឆាប់ៗនេះ ខេត្តកោះកុង​នឹង​កាន់តែមានសក្ដានុពល​ខ្ពស់​បន្ថែមទៀត ជាមួយ​គ្នា​នឹង​ផ្លូវកាន់តែស្រួល​ ដោយមានទាំងផ្លូវល្បឿនលឿន​ ផ្លូវ​៤៨ និងផ្លូវជាតិ​លេខ​១០ ។ ក្រៅពីនេះ​យើងក៏មាន​ ព្រលានយន្តហោះតារា​សាគរ​បានដាក់​ដំណើរការ​ជាផ្លូវ និង​មានការភ្ជាប់ជើង​កប៉ាល់​ អូប័រ​ពី​ខេត្តកំពត និងខេត្តព្រះសីហនុ មកកាន់​ខេត្ត​កោះកុង ( កោះ​ស្ដេច​)ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *