ផ្លូវជាតិលេខ​១០ នឹងជួយជំរុញសក្ដានុពលវិស័យ​ទេសចរណ៍​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​មួយកម្រិតថែម​ទៀត

ភ្នំពេញ ៖ គម្រោងផ្លូវជាតិលេខ​១០​ ដែលតភ្ជាប់ពី​ខេត្ត​បាត់ដំបង​ កាត់តាម​ខេត្ត​ពោធិ៍សាត់ ទៅដល់​ខេត្ត​កោះ​កុង​ នឹង​ជួយជំរុញ​សក្ដានុពល​វិស័យ​ទេសចរណ៍ ជាពិសេស​ សម្រាប់អ្នកដែលចូលចិត្តធ្វើ​ដំណើ​រ​ទ​ស្សនា​ចរ គយ​គន់​ធម្មជាតិ​ដ៏ស្រស់ស្អាត​នៅតាមបណ្ដាខេត្ត​ជាប់ព្រំដែន​ថៃ។ ក្រៅពីនេះ តាមរយៈផ្លូវជាតិលេខ​១០នេះ ក៏នឹង​ទាក់ទាញ​ការ​វិនិយោគទៅកាន់​តំបន់​ខេត្តកោះកុង ពោធិ៍សាត់​ ​និងបាត់ដំបងបន្ថែម​ទៀត​ ជា​ពិសេស​​​ កា​រ​វិនិយោគទៅលើ​វិស័យទេសចរណ៍ រួមមាន​សណ្ឋាគារ​ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​រីសត​ជាដើម ។​

បើ​តាម​ក្រសួងសាធារណការ​ និង​ជញ្ជូន​ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ បានរួម​ចំ​ណែ​ក​យ៉ាង​សំ​ខាន់ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ ដោយផ្ត​ល់ភាពងាយស្រួ​ល​ក្នុង​​ការ​ធ្វើ​ចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ ។

​​ផ្លូ​វវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ សរុប១៩៧,៣៦ គី​ឡូ​ម៉ែ​ត្រ និងទទឹង ៩ម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់​ខេ​ត្ត​កោះ​កុង ។  គម្រោងនេះ បានចំណាយថវិកា​ប្រមាណជាង​២០០លានដុល្លារអាមេរិក ដែលជា​ហិរញ្ញប្បទានរប​ស់​រដ្ឋា​ភិ​​បា​ល​​ចិនរួមជាមួយ​ថវិកា​បដិភាគរបស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោ​ស​​​​​សម្អាត​គ្រាប់​មីនជាដើម ។​

បើតាម​អ្នក​ជំនាញនៃវិស័យអចលនទ្រព្យ​បាន​បង្ហាញ​ពីទស្សនវិជ្ជ​មាន​តាំងពី​គម្រោង​នេះចាប់ផ្ដើមលើក​ដំបូង ដោ​យ​​​បានលើកឡើង​ថា គម្រោង​នេះ​នឹង​ជំរុញការ​វិនិយោគ​លើ​វិស័យដីធ្លី និងអចលនទ្រព្យ​នៅ​តំបន់​តាមបណ្ដោយ​ផ្លូវ​នេះ​​​ក្នុងខេត្ត​ទាំងបី​ ហើយនឹងធ្វើ​ឱ្យ​តម្លៃដីនៅតាមបណ្ដោយផ្លូវ​នេះកើនឡើង​មួយកម្រិតទៀត ក្រោយពេល​ផ្លូវ​​​បានសាងសង់​រួចរាល់ និងមានអ្នក​ធ្វើដំណើរឆ្លង​កាត់​ច្រើន ។

អ្វីដែលជាការកត់សម្គាល់​ ក្រោយពេលរដ្ឋាភិបាល​ចំណាយថវិកា​រាប់រយលានដុល្លារអាមេរិកសាងសង់​ផ្លូវ​មួយនេះឃើញថា ​ពលរដ្ឋ​នៅប៉ែកពាយព្យ​នៃប្រទេស​ ដូចជា បាត់ដំបង ពោធិ៍សាត់​ និង​បន្ទាយ​មានជ័យ​​កាន់​តែ​​​ងាយស្រួល​ និង​ចំណាយពេល​ខ្លី​ដើម្បីធ្វើដំណើរ​ទៅកាន់​ខេត្ត​កោះកុង ​តំបន់​សមុទ្រ និងធ្វើឱ្យ​ខេត្ត​កោះកុង​ទាក់​ទាញ​ភ្ញៀវទេសចរ​បានកាន់តែច្រើន​ ជាក់​ស្ដែង​ កាលពី​ថ្ងៃឈប់សម្រាកកន្លងទៅនេះខេត្ត​កោះកុង​ទទួល​បានភ្ញៀវទេសចរ​យ៉ាងច្រើនកុះករ​ រហូតដល់​ខ្វះ​បន្ទប់សម្រាក់ស្នាក់​នៅទៀតផង។​

លោក​ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែង​ប្រាប់សារព័ត៌មាន ​AMS កាលពី​ពេលថ្មីៗនេះថា តាម​រយៈផ្លូវជាតិលេខ​១០ និងផ្លូវ​ជាតិលេខ​៤៨ ពិតជា​បានធ្វើឱ្យភ្ញៀវទេសចរ​មក​លេង​ខេត្ត​កោះកុង​កាន់​តែច្រើន ​និង​ពិតជា​បានធ្វើ​ឱ្យបន្ទប់​ស្នាក់​នៅ​មានកា​រខ្វះខាត​បន្តិចពិត​មែន ។

លោកជំទាវ​បន្តថា ឱកាស​នេះ​គឺជា​ពេលវេលា​សម្រាប់​វិនិយោគិន​ក្នុងការ​បណ្ដាក់ទុនវិនិយោគ​លើ​បន្ទប់​ស្នាក់នៅ​ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ រីសត​ និង​ភោជនីយដ្ឋាន ពីព្រោះថា នៅពេល​ផ្លូវ​ជាតិលេខ១០ និងផ្លូវជាតិលេខ​៤៨​ សាងសង់​រួចរាល់ ប្រាកដណាស់ថា នឹង​មានទេសចរ​ជាតិ ​- អន្តរជាតិ​ កាន់តែច្រើន​មក​សម្រាក និង​កម្សាន្ត​នៅក្នុងខេត្ត​កោះកុង​ជាក់ជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh


Leave a Reply

Your email address will not be published.Required fields are marked *