ចំណេះដឹងពីប្រភេទអាជីវកម្ម ៖ ស្វែងយល់ពីគោលគំនិតអាជីវកម្មបរិយាប័ន្ន

ភ្នំពេញ ៖ អ្វីទៅជាអាជីវកម្មបរិយាប័ន្ន? អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើត ដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុន ដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ។ ការរួមបញ្ចូល ប្រជាជនក្រីក្រទៅក្នុងខ្សែច្រវាក់តម្លៃរបស់អាជីវកម្មណាមួយ ឬការផ្សារភ្ជាប់ពួកគេក្នុងរូបភាពជាអ្នកផ្គត់ផ្គង់ ពលករ  អ្នកលក់រាយ អ្នកប្រើប្រាស់ ឬម្ចាស់ភាគហ៊ុន គឺមិនមានន័យថាអាជីវកម្មប្រភេទនេះ​ ជាអាជីវកម្មបរិយាប័ន្ននោះទេ ដោយសារការចូលរួមចំណែកទាំងនោះអាចមាន ការកេងចំណេញ ឬមិនបានផ្តល់នូវដំណោះស្រាយជាលក្ខណៈប្រព័ន្ធ សម្រាប់ការជួយបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនក្រីក្រអោយបានប្រសើរ ឬអាចមានលទ្ធភាពក្នុងការចាកចេញពីភាពក្រីក្រនៅឡើយ។

ក្រុមហ៊ុនដែលមានអាជីវកម្មបរិយាប័ន្ន ត្រូវបានបែងចែកជា ៣ ប្រភេទ ដូចខាងក្រោម៖

– គំរូអាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតដោយក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំ ដែលផ្តល់ការ ជះឥទ្ធិពលធំដល់សង្គម។

– គំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ន កើតចេញពីក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងសហគ្រាសទាំងនោះ ជះឥទ្ធិពលតិចតួចដល់សង្គម និងមានលទ្ធភាពជោគជ័យតូចខាងពាណិជ្ជកម្ម។ ជារឿយៗ ទាំងនេះក៏អាចជាប្រភេទធុរកិច្ចៗថ្មី ផងដែរ។

– សកម្មភាពអាជីវកម្មបរិយាប័ន្ន ភាគច្រើនកើតចេញពីក្រុមហ៊ុនខា្នតធំ (គំរូអាជីវកម្មបរិយាប័ន្ន) ក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ ក៏ដូចជាក្រុមហ៊ុនខ្នាតធំដែលបង្ហាញទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ ដោយមិនមែនជាការផ្តល់អំណោយម្តងម្កាល ប៉ុន្តែសាកល្បងចាប់យកគំរូអាជីវកម្មបរិយាបន្ន ដែលមាននិរន្តរភាពជាងមុន។

ប្រភេទអាជីវកម្ម ដែលរកប្រាក់ចំណេញនិងមានចលករសង្គម

ក្រុមមនុស្សដែលជាគោលដៅ គឺជាក្រុមមនុស្សដែលស្ថិតនៅកម្រិតរបារពីរ៉ាមីត (BoP) ភាគច្រើនមានប្រាក់ចំណូលទា​ប នៅបាតពីរ៉ាមីត ៤០% និងមិនត្រូវបានរាប់បញ្ចូលក្នុងផ្នែកសង្គមនិងប្រព័ន្ធសេដ្ឋកិច្ច ដែលមានចំនួនច្រើនជាង ប្រជាជនក្រីក្រខ្លាំង។ ខណៈពេលដែលលទ្ធផលគោលដៅមានភាពចាំបាច់ ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នក៏រួមបញ្ចូល និង លក់ទៅកាន់ក្រុមមនុស្សដែលមានជីវភាពធូរធារផងដែរ។

ការផ្តល់នូវឥទ្ធិពលវិជ្ជមានដល់សង្គម៖ គោលបំណងផ្នែកសង្គមរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន គឺត្រូវផ្តល់នូវ ដំណោះស្រាយដ៏ពេញលេញ (មិនមែនត្រឹមតែជាការប៉ាន់ស្មាន ឬការចូលរួមចំណែកតូចតាច) ឆ្លើយតបទៅនឹង បញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ ចំពោះក្រុមមនុស្ស B40/BoP អាជីវកម្មបរិយាប័ន្ន  ផ្តល់នូវដំណោះស្រាយសម្រាប់ប្រជាជនក្រីក្រ តាមរយៈបណ្តាញច្បាស់លាស់ពីរផ្សេងគ្នា៖

– ឱកាសរកប្រាក់ចំណូលខ្ពស់លើសអត្រាធម្មតា ឬអត្រាជាមធ្យមទូទៅ

– ផ្តល់ផលិតផល សេវាកម្មពាក់ព័ន្ធ មានតម្លៃសមរម្យ ដល់ជនក្រីក្រ ដើម្បីលើកកម្ពស់ស្ថានភាព ជីវភាពរស់នៅប្រចាំថ្ងៃ។

ភាពច្នៃប្រឌិតរបស់បណ្តាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន៖ សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន ភាពជោគជ័យនៃ ការធ្វើធុរកិច្ច នឹងនាំមកនូវការផ្តលឥទ្ធិពលជាវិជ្ជមានដល់សង្គមទៅវិញទៅមក។ ដើម្បីនាំមកនូវផលវិជ្ជមានជូនដល់ ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប ក៏ដូចជាការរកប្រាក់ចំណេញ ដល់ក្រុមហ៊ុនក្នុងអត្រាខ្ពស់ក្នុងពេលតែមួយ ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទជាគំរូអាជីវកម្មបរិយាប័ន្ន ប្រភេទគំនិតផ្តួចផ្តើម និងប្រភេទសកម្មភាពអាជីវកម្មបរិយាប័ន្ន ត្រូវតែមានភាពច្នៃប្រឌិតខ្ពស់។ ឧទាហរណ៍៖ ទម្រង់អាជីវកម្មរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នជាច្រើន បានបង្ហាញ យ៉ាងច្បាស់លាស់នូវការខិតខំដល់ការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពផ្នែកយេនឌ័រ។  ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន មួយចំនួនទៀត ក៏បានយកចិត្តទុកដាក់ទៅលើដំណោះស្រាយបញ្ហា បរិស្ថានផងដែរ បើទោះជាគោលបំណងចម្បងនៃ អាជីវកម្មបរិយាប័ន្ន គឺការផ្តោតទៅលើប្រជាជនក្រីក្រ  មិនមែនបរិស្ថាន ឬការប្រែប្រួលអាកាសធាតុក្តី។

អាជីវកម្មបរិយាប័ន្នភាគច្រើនជាសហគ្រាសធុនមធ្យម៖ សហគ្រាសទាំងនោះមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ទៅ ១០លានដុល្លារអាមេរិក។ ធុរកិច្ចថ្មី និងក្រុមហ៊ុនខ្នាតតូច ដែលមានប្រាក់ចំណូលក្រោម 0,១ លានដុល្លារអាមេរិក មិនត្រូវបានចាត់ទុកជាអាជីវកម្មបរិយាប័ន្ននោះទេ។ ក្រុមហ៊ុនខ្នាតធំមួយចំនួនមានបន្ទាត់អាជីវកម្មបរិយាប័ន្ន ដែលខុសប្លែក ពីអាជីវកម្មគោលរបស់ពួកគេ។

ការវិនិយោគអាជីវកម្មបរិយាប័ន្នមានលក្ខណៈខុសពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) និង សហគ្រាសសង្គម (SE)៖ អាជីវកម្មបរិយាប័ន្នខុសគ្នាពីសហគ្រាសសង្គម ពិសេសលើវិសាលភាពនៃការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សង្គម និងភាពជោគជ័យរបស់អាជីវកម្មផ្ទាល់ បើធៀបទៅនឹងការឧបត្ថម្ភ ឬបរិច្ចាគទំហំប្រាក់ចំណូលរបស់សាជីវកម្មសហគ្រាស​ សង្គម។ ភាពខុសគ្នាផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងអាជីវកម្មបរិយាប័ន្ន គឹស្ថិតត្រង់លក្ខណៈវិសេស របស់អាជីវកម្មបរិយាប័ន្នផ្ទាល់ ដែលផ្តោតភាពជោគជ័យនៃអាជីវកម្ម ការផ្តល់វិសាលភាពធំធេងដល់សង្គម​មានលក្ខណៈជាប្រព័ន្ធ។ ការសិក្សាគួរឱ្យកត់សម្គាល់មួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា វាជា​ ភាពចាំបាច់មួយក្នុងការជំរុញសហគ្រាសសង្គមឱ្យក្លាយជាអាជីវកម្មបរិយាប័ន្ននៅថ្ងៃអនាគត។

អាជីវកម្មបរិយាប័ន្នខុសពីអាជីវកម្មគោល៖ ភាពខុសគ្នានៃអាជីវកម្មបរិយាប័ន្ន និងអាជីវកម្មគោលស្ថិតលើភាព ជាក់លាក់ក្នុងការនាំមកនូវភាពវិជ្ជមានជូនដល់សង្គម និងក្រុមមនុស្ស BoP/B40។​ គ្រប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នត្រូវ តែជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ (ផ្នែកពន្ធដារ ការប្រកាន់ខ្ជាប់ទៅនឹង ការការពារផលប្រយោជន៍សង្គម និងបរិស្ថាន ការគោរពគោលការណ៍អភិបាលកិច្ចសាជីវកម្មបានល្អ) ប៉ុន្តែមិនមែនក្រុមហ៊ុនទូទៅទាំងឡាយ ដែលមានទំនួលខុសត្រូវ ត្រូវបានចាត់ទុកថាជាប្រភេទអាជីវកម្ម បរិយាប័ន្នដោយស្វ័យប្រវត្តិនោះទេ។ អាជីវកម្មបរិយាប័ន្ន ក៏មានភាពខុសប្លែកពី ការវិនិយោគសក្តានុពល ដោយសារអាជីវកម្មបរិយាប័ន្នផ្តោតជាសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាជនក្រីក្រ (និងផ្តោតតិចតួច ប៉ុណ្ណោះលើបរិស្ថាន ឬធុរកិច្ចថ្មីខាងបច្ចេកវិទ្យា)។

អាជីវកម្មបរិយាប័ន្នត្រូវបានផ្តួចផ្តើមឡើង ដើម្បីជួយផ្តល់ដំណោះស្រាយសង្គម សម្រាប់ប្រជាជននៅកម្រិតរបារពីរ៉ាមីត BoP និងទាមទារឱ្យមាននវានុវត្តន៍ខ្ពស់ ដើម្បីទទួលបានជោគជ័យ

ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្លាស់ប្តូរសេដ្ឋកិច្ច៖  ដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផល វិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់ រួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ក្រុមហ៊ុនទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ច។ ហេតុដូចនេះ បានជាបណ្តាអាជីវកម្ម រដ្ឋាភិបាល និងប្រជាជនទូទៅ មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមជំរុញ ប្រែក្លាយអាជីវកម្ម គោលទូទៅ ព្រមទាំងសហគ្រាស សង្គមបែបប្រពៃណី ឱ្យផ្លាស់ប្តូររូបរាងទៅជាការប្រកបអាជីវកម្មបែបបរិយាប័ន្ន។ ការផ្លាស់ប្តូរត្រូវបានជំរុញ ដោយ គោលនយោបាយអាជីវកម្មបរិយាប័ន្ន។

អាជីវកម្មបរិយាប័ន្នបង្កើតស្ថានភាព “ឈ្នះ ឈ្នះ ឈ្នះ” ចំពោះគ្រប់ភាគី៖ អាជីវកម្មបរិយាប័ន្ន ពិតជាបាន ជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែម ក៏ដូចជាការជួយដល់ជីវភាព រស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗ សម្រាប់គ្រប់ភាគី រួមមាន៖

សម្រាប់រាជរដ្ឋាភិបាល៖ ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គម តាមរយៈការចូលរួម របស់វិស័យឯកជន

-សម្រាប់ប្រជាជនក្រីក្រ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធនិងមាននិរន្តរភាព និងករណី អាជីវកម្ម

-សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់៖ ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារ ថ្មីៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន។

អាជីវកម្មបរិយាប័ន្នមានភាពពាក់ព័ន្ធលក្ខណៈអន្តរជាតិ៖ អាជីវកម្មបរិយាប័ន្នត្រូវបានសង្កេតឃើញថាជាការចូលរួម ចំណែកដ៏សំខាន់ពីវិស័យឯកជន ដើម្បីរួមគ្នាសម្រេចបាននូវ​ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផ្តោតលើការយកចិត្តទុកដាក់ដល់ក្រុមមនុស្សនៅបាតពីរ៉ាមីត ៤០% និងការផ្លាស់ប្តូរមានលក្ខណៈជាប្រព័ន្ធប្រកបដោយ វិសាលភាពធំធេង។ ហេតុដូចនេះ របៀបវារៈនៃអាជីវកម្មបរិយាប័ន្ន ត្រូវបានសង្កត់ធ្ងន់ជាបន្តបន្ទាប់នៅលើឆាក អន្តរជាតិក្នុងស្ថាប័នបណ្តាប្រទេសអភិវឌ្ឍដូចជា G20 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/05/2026

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងរៀបចំដែនដី កំពុងពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខនេះ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងលើស ១ ទ្រីលានដុល្លារ ដោយសារតម្រូវការខ្ពស់នៃបន្ទះឈីបបញ្ញាសិប្បនិម្មិត AI។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី