វិស័យសំណង់ ស្រូបទាញ​បានទុនវិនិយោគប្រមាណ ៧,៣ពាន់​លានដុល្លារ​​ក្នុងឆ្នាំ២០២៥នេះ

ភ្នំពេញ ៖ ក្នុងឆ្នាំ ២០២៥​ វិស័យ​សំណង់​ស្រូបទាញ​បានទុនវិនិយោគ​ប្រមាណ​៧,៣ពាន់លានដុល្លារអាមេរិក ដោយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់​បាន​ចេញលិខិតអនុញ្ញាត​សាងសង់​នៅទូទាំងប្រទេសចំនួន៣៥០៣គម្រោង​ ដែលមានផ្ទៃក្រឡាសំណង់សរុបជាង១៨​លានម៉េត្រការ៉េ ។ នេះបើយោងតាម​របាយការណ៍របស់ក្រសួង​រៀបចំដែនដីនគរូប​នីយកម្ម​និងសំណង់​ក្នុង​សន្និបាតបូកសរុប​ការងារឆ្នាំ ២០២៥នាព្រឹកថ្ងៃទី១ខែធ្នូ។​

យោងតាមរបាយការណ៍ដដែលនេះ​បានបង្ហាញថា ការ​ចេញលិខិត​អនុញ្ញាត​សាងសង់​សំណង់ទូទាំងប្រទេស​ក្នុងឆ្នាំ២០២៥ បើធៀបនឹង​ឆ្នាំ២០២៤​​កន្លងទៅ មានការ​កើនឡើង​៦៨,៨៩​ភាគរយ ​។ បើគិត​ចាប់តាំងពីឆ្នាំ ២០០០​ រហូតដល់​ដំណាច់​ឆ្នាំ ២០២៥​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានចេញលិខិត​អនុញ្ញាត​សាងសង់​ទូទាំង​ប្រទេសសរុប ៧១ ៨២០គម្រោង គិតជាទឹកប្រាក់​វិនិយោគ មានប្រមាណ ៨៧ ៦៩៦លានដុល្លារអាមេរិក ។

បើតាមទិន្នន័យរបស់​ក្រសួ​ងបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ក្រសួង​បានចេញលិខិត​អនុញ្ញាត​សាងសង់​លើ​គម្រោងអគារ​ខ្ពស់​ៗ ចាប់ពី​៥ជាន់ឡើងទៅ​មានចំនួន​២២៨​គម្រោង ស្មើនឹង​២៨៨​អគារ សំណង់​លំនៅឋាន មានចំនួន ២ ៧២៤​គម្រោង មានទុនវិនិយោគ​ប្រមាណ​ ២ ៥១២លានដុល្លារអាមេរិក​ សណ្ឋាគារ​មាន​ចំនួន ​២៥គម្រោង មានទុនវិនិយោគ​ប្រមាណ​ ២៧១​លានដុល្លារអាមេរិក សំណង់​អគារ​ពាណិជ្ជកម្ម​ចំនួន ១៨៩​គម្រោង មានទុនវិនិយោគ​ ៧៩៤លានដុល្លារអាមេរិក សំណង់​រោងចក្រ មានចំនួន ២៣៤​គម្រោង មានទុនវិនិយោគ ២២៩​លានដុល្លារអាមេរិក និង​សំណង់អគារ​ពហុមុខងារ​មានចំនួន ៣៧គម្រោង មានទឹកប្រាក់​ប្រមាណ ៤៦៨លានដុល្លារអាមេរិក ។​

​របាយការណ៍របស់ក្រសួងរៀបចំដែន​ដី នគរូបនីយកម្មនិងសំណង់​ គិតត្រឹមឆ្នាំ ២០២៥ នេះ គម្រោងអគារ​ខ្ពស់ៗ​ ចាប់ពីជាន់ទី៥ឡើងទៅ មានចំនួន ៣ ២៥៤ អគារ ក្នុងនោះអគារខ្ពស់ចាប់ពីជាន់ទី៥ ដល់​៩​ជាន់ មានចំនួន ១ ៩០៥អគារ កម្ពស់ចាប់ពីជាន់ទី១០ ដល់​១៩ មានចំនួន ៨៥១អគារ កម្ពស់ចាប់ពី ២០ជាន់​ដល់​២៩ជាន់​មានចំនួន ២៧៧អគារ កម្ពស់ចាប់ពី​៣០ ដល់​៣៩ជាន់មានចំនួន ១៥៦អគារ និងកម្ពស់ចាប់ពី៤០ជាន់ឡើងទៅ​មានចំនួន ៦៥​អគារ ។

នៅក្នុង​ឱកាស​បើក​សន្និបាតបូក​សរុប​លទ្ធផលការងារ​ប្រចាំឆ្នាំ​២០២៥ នៅព្រឹកថ្ងៃទី០១ ធ្នូ ២០២៥ ឯកឧត្តម​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម​និងសំណង់​បានមានប្រសាសន៍ថា ការ​សាងសង់​សំណង់​ នៅក្នុងប្រទេស​កម្ពុជា​ត្រូវគិតគូរទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​សំណង់ទាំង​នោះ ជាពិសេស​សំណង់​លំនៅឋានរបស់ប្រជាពលរដ្ឋ ត្រូវ​តែមានទឹក​ស្អាត ភ្លើងអគ្គិសនីប្រើប្រាស់គ្រប់​គ្រាន់ និង​ត្រូវ​មានផ្លូវ​ចេញចូលផ្ទះ​បានត្រឹមត្រូវ​ផងដែរ ។​

ទន្ទឹមនឹ​ងនេះដែរ ឯកឧត្តម​ក៏បានថ្លែងទៅកាន់​មន្ត្រី​ក្រោមឱវាទទាំង​អស់ ត្រូវ​សហការ​ជាមួយក្រសួងម​ហាផ្ទៃ ក្នុងការ​រៀបចំភូមិឋាន​ក្សេមក្សាន្ត​ ដោយត្រូវ​រៀបចំទីក្រុង តំបន់​ប្រជាពលរដ្ឋ​រស់នៅឱ្យមានផាសុក​ភា​ព មានទីធ្លាសម្រាប់ហាត់ប្រាណ មានសួន​កម្សាន្ត ដើម្បីឱ្យពលរដ្ឋ​មានកន្លែង​ហាត់ប្រាណ កាត់បន្ថយ​បា​ននូ​វ​ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ជំងឺ​មិនឆ្លង​ដទៃទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *