អាជីវកម្មបោះពុម្ពអាវ និងទង់ជាតិ មានឱកាសខ្ពស់ក្នុងកំឡុងពេលព្រឹត្តិការណ៍ SEA Games 2023

ភ្នំពេញ ៖ នៅក្នុងឱកាសនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ Sea Games លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានជះឥទ្ធិពលចំពោះវិស័យសេដ្ឋកិច្ច មិនថាអាជីវកម្មខ្នាតធំ ខ្នាតតូច ឬមធ្យមនោះទេ។ ក្នុងនោះ អាជីវកម្មបោះពុម្ពអាវ និងទង់ផ្សេងៗកំពុងញាប់ដៃញាប់ជើងយ៉ាងមមាញឹកក្នុងការផលិត និងផ្គត់ផ្គង់សេវាកម្មទាក់ទងនឹងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រមួយនេះ។

ជាក់ស្ដែង អ្នកស្រី ស៊ូ សោភា ជាម្ចាស់ហាង សោភា បោះពុម្ពអាវ និងលក់ទង់ជាតិគ្រប់ប្រភេទបានមានប្រសាសន៍ឱ្យដឹងថា ក្នុងកំឡុងពេលនៃការប្រារព្ធព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬគេហៅថា ស៊ីហ្គេមនេះ អាជីវកម្មបោះពុម្ពអាវ ក៏ដូចជាធ្វើទង់ផ្សេងៗមានការកើនឡើងគួរឱ្យកត់សម្គាល់។

អ្នកស្រីបញ្ជាក់ថា ៖

“វាជាឱកាសល្អសម្រាប់អ្នកប្រកបអាជីវកម្មខាងបោះពុម្ពអាវនេះ ដែលហាងយើងផ្ទាល់ក៏មានកំណើននៃការធ្វើទង់ស៊ីហ្គេមនេះប្រមាណ ៣០-៤០ភាគរយ ហើយការបោះពុម្ពអាវបានកើនឡើងប្រមាណជាង ២០ភាគរយដែរ។ សម្រាប់ហាងរបស់ខ្ញុំទទួលបានភាគច្រើនគឺការធ្វើទង់ចង់ និងទង់ដាក់លើតុជាដើម ដែលមានការកម្ម៉ង់ធ្វើជាបន្តបន្ទាប់។​ ចំណែកអាវ មានទទួលអ៊ុតឡូហ្កូ អ៊ុតទឹកថ្នាំខាងមុខ និងខាងក្រោយ ជាពិសេសលើប្រភេទអាវយឺត ក៏ដូចជាអ៊ុតលេខលើអាវកីឡា ប៉ុន្តែនៅមិនទាន់មានជំនាញខ្លាំងលើផ្នែកធ្វើអាវកីឡាខ្មែរដែលកំពុងពេញនិយមខ្លាំងនៅឡើយ។”

អ្នកស្រី សោភា បានបន្ថែមទៀតថា អតិថិជនដែលមកបោះពុម្ពអាវនេះភាគច្រើនជាអ្នកដែលពាក់ព័ន្ធគណៈកម្មការ ក៏ដូចជាអ្នកគាំទ្រកីឡាផងដែរ ដែលបងប្អូនខ្លះប្រមូលគ្នាមកបោះពុម្ពអាវពាក់ដើម្បីចូលរួមការប្រកួត។ ចំណែកប្រភេទអាវកីឡា ខាងហាងមួយនេះពុំទាន់មានជំនាញគ្រប់គ្រាន់នៅឡើយទេ ដោយសារវាជាឆ្នាំដំបូងផង និងជាព្រឹត្តិការណ៍កីឡាដំបូងផង ទើបត្រៀមខ្លួនពុំទាន់បានរៀបរយ។

គួរបញ្ជាក់ដែរថា អ្នកស្រី ស៊ូ សោភា បានចាប់ផ្ដើមអាជីវកម្មនេះជាយូរមកហើយដោយមានផ្ដល់នូវសេវាកម្មជាច្រើន ដូចជា បោះមុព្ព ព្រីន ប៉ាក់ អ៊ុត នៅលើអាវ ទង់ មួក និង​ធ្វើកន្លាស់អាវជាដើម ទាំងសម្រាប់ក្រុមហ៊ុន ស្ថាប័នអង្គការ គឺអាចធ្វើបានទាំងអស់។ ជាមួយគ្នានេះ អ្នកស្រីក៏បានបង្ហាញក្ដីរំពឹងផងដែរថា ប្រសិនបើមានព្រឹត្តិការណ៍ធំៗបន្តទៀត ហាងអ្នកស្រីនឹងមានការត្រៀមទុកឱ្យបានប្រសើរជាងនេះ ដោយមានការបោះពុម្ពអាវទុកជាមុនដើម្បីឱ្យត្រូវតាមតម្រូវការរបស់អតិថិជនចង់បាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​