កិច្ចព្រមព្រៀង RCEP ​នឹងជួយធ្វើកំណែទម្រង់កម្ពុជា​ ធានាបានប្រសិទ្ធភាព​ពេល​កម្ពុជាចាកចេញពីប្រទេស​​កម្រិត​អភិវឌ្ឍន៍​តិចតួច

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីភាពជឿជាក់ការ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសិប (RCEP) នឹងជួយធ្វើកំណែទម្រង់ប្រទេសកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៅពេលខាងមុខ ខណៈកម្ពុជានឹងអាចចាកចេញពីប្រទេសកម្រិតអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៨ តាមរយៈការបង្កើតក្របខ័ណ្ឌគតិយុត្តទំនើបថ្មី​។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ថា  RCEP នឹងជួយការនាំចេញរបស់កម្ពុជាកាន់តែមានភាពទូលាយ ដោយហេតុវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំ ដែលអាចជំរុញការវិនិយោគក្នុងស្រុកកាន់តែកើនឡើង ក៏ដូចជាការវិនិយោគពីក្រៅស្រុកផងដែរ។ ក្នុងន័យនេះ RCEP អាចចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងស្រុកច្រើនជាងមុន ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជួយធានាបាននូវប្រសិទ្ធភាពក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៨ ខាងមុខនោះ​។

លោកបណ្ឌិតបានថ្លែងបញ្ជាក់ថា ៖

“កិច្ចព្រមព្រៀង RCEP នឹងឈានទៅទប់ស្កាត់នយោបាយគាំពារនិយមរបស់ប្រទេស​នានា ដែលបានរៀបយុទ្ធសាស្ត្របិទផ្លូវពាណិជ្ជកម្មប្រទេសដៃគូប្រកួតប្រជែង​។ RCEP បានកាត់ផ្តាច់រនាំងគាំពារនិយម ព្រោះប្រទេសជាសមាជិកដ៏ច្រើនអាចធ្វើពាណិជ្ជកម្មនឹងគ្នាបានដោយសេរី ដែលអាចជំរុញកំណើនទីផ្សារផលិតផលរបស់ប្រទេសជាសមាជិករួមនឹងកម្ពុជាផងដែរ”

កិច្ចព្រមព្រៀងភាពជាដៃគូរគ្រប់ជ្រុងជ្រោយតំបន់ RCEP ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូល​​អាស៊ានកាលពីឆ្នាំ ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ដែលបានផ្តើមការចរចាជាផ្លូវការក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីឌីអូ (On​line Conference) ខណៈវៀតណាមធ្វើជាម្ចាស់ផ្ទះ។ មុខទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិ​កម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូលប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យមជាង៩០ភាគរយ សម្រាប់កម្ពុជា។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តាមរយៈការទាញប្រយោជន៍ជាអតិបរិមានៃពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់  RCEP នឹងជួយកម្ពុជាឱ្យចាកចេញពីប្រទេសដែលមានកម្រិតអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៨ ប្រកបដោយប្រសិទ្ធខ្ពស់ ដោយសារបង្កើតជាក្របខ័ណ្ឌគតិយុត្តទំនើបថ្មី។

ឯកឧត្តម បានគូសបញ្ជាក់ថា៖ 

“យើងនឹងអាចបង្កើតជាក្របខ័ណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធច្បាប់ គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជា អាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច LDC នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០”

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ មានដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូងចិន និងណូវែលហ្សេឡង់ គ្របដណ្តប់ ប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬស្មើ ៣០% នៃចំនួនប្រជាជនលើពិភពលោក និងមាន ផលិតផលក្នុងស្រុកសរុបប្រមា​ណ ២៦,២ទ្រីលានដុល្លារ ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក