យល់ដឹងពីចំណុចសំខាន់ៗនៃជំងឺអុចត្នោត ដែលបំផ្លាញទៅលើដំណាំស្រូវ និងការទប់ស្កាត់

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សម្រាប់ការបង្ករបង្កើនផលដំណាំស្រូវរបស់ប្រជាកសិករបានជួបប្រទះនឹងបញ្ហាជាច្រើនដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ទិន្នផលធ្លាក់ ឬឈានដល់ការខាតបង់ បង្កមកពីហ្វូងសត្វចង្រៃដូចជា ពពួករុយ ស និងដង្កូវ ហ្វូង ។ ក្រៅពីនេះ ដំណាំស្រូវនៅតំបន់ខ្លះក៏ជួបនឹងបញ្ហា អុចត្នោត ដែលជាជំងឺចម្បងមួយ ដែលអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទិន្នផលស្រូវ ទាំងផ្នែកបរិមាណ និងគុណភាពផងដែរ។ ហេតុនេះហើយ ទើបអ្នកជំនាញកសិកម្មបានសិក្សា និងចងក្រងជាឯកសារ សម្រាប់ធ្វើការផ្សព្វផ្សាយពីចំណុចសំខាន់ៗនៃជំងឺប្រភេទនេះ ដោយបង្ហាញពីផលប៉ះពាល់ និងវិធានការគ្រប់គ្រង ដែលកសិករគួរយល់ដឹង។  

យោងតាមឯកសារផ្សព្វផ្សាយដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ជំងឺអុចត្នោត ជាប្រភេទជំងឺមួយប្រភេទដែលកើតឡើងភាគច្រើនទៅលើស្រែ ស្ថិតនៅតាមតំបន់ងាយទទួលរងភាពរាំងស្ងួត ស្រែដែលធ្លាប់ខ្វះជាតិអាសូត ផូស្វ័រ និងប៉ូតាស្យូម ដីស្រែដែលមានប្រព័ន្ធបញ្ចេញបញ្ចូលទឹកមិនល្អ និងមានការគ្រប់គ្រងមិនបានត្រឹមត្រូវ។

ជំងឺនេះ អាចកើតឡើងនៅគ្រប់ដំណាក់កាលលូតលាស់ និងគ្រប់ផ្នែកទាំងអស់នៃដំណាំស្រូវ ជាពិសេសនៅដំណាក់កាលបែកគុម្ព ដោយរោគសញ្ញានៃជំងឺនេះត្រូវបានមើលឃើញយ៉ាងច្បាស់នៅលើស្លឹកស្រូវមានស្នាមពណ៌ខ្មៅជារង្វង់មូលតូចៗ ហើយប្រែទៅជាពណ៌ស្វាយប្រផេះ ។ ស្នាមទាំងនេះមានរាងជារង្វង់មូល ឬមូលទ្រវែងដោយមានពណ៌ត្នោតស្រាល ឬពណ៌ប្រផេះនៅចំណុចកណ្ដាល និងពណ៌ក្រហមប្រផេះតាមគែមរង្វង់នៃស្នាមជំងឺ។

ក្រៅពីស្លឹក កួរស្រូវ ក៏អាចកើតជំងឺអុចត្នោតបានដែរ ដោយផ្នែកដែលកើតជំងឺមានលក្ខណៈស្វិត និងស្មែងនៃកកួរមានស្នាមអុតទ្រវែង ពណ៌ប្រផេះ ពណ៌ខ្មៅ ឬស្លេកពណ៌ ដែលជំងឺនៅលើស្មែងតូចៗនេះនាំឱ្យការដាក់គ្រាប់មិនពេញលេញ ហើយគ្រាប់ស្រូវក៏ត្រូវបាត់បង់គុណភាព ព្រោះគ្រាប់ដែលកើតជំងឺនេះហើយវាមានពណ៌ខ្មៅ ឬប្រផេះស្រអាប់។ តាមការប៉ាន់ប្រមាណពីការបាត់បង់ទិន្នផលបណ្ដាលមកពីជំងឺនេះអាចមានរហូតដល់ ៥០ភាគរយ ក្នុងករណីបំផ្លាញធ្ងន់ធ្ងរ។

ចំពោះភ្នាក់ងារចម្លងជំងឺអុចត្នោតអាចរស់រានមានជីវិតលើចំបើង ជញ្ជ្រាំងស្រូវ ស្មៅ និងគ្រាប់ពូជដែលមានជំងឺ ហើយការមិនផ្លាស់ប្ដូរពូជ និងការប្រើពូជមានគុណភាពមិនល្អក៏អាចបណ្ដាលឱ្យកើតជំងឺនេះរីកសាយភាយផងដែរ។ ដោយឡែក ជំងឺអុចត្នោតដែលមាននៅក្នុងស្រែក៏អាចបណ្ដាលមកពីកត្តាមួយចំនួនដែលកសិករមិនបានប្រើប្រាស់ជី ឬការដាំដុះនៅលើដីខ្សាច់ ដីខ្វះជីជាតិ ការប្រើសារធាតុសរីរាង្គហួសកំណត់ ឬការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ចំពោះស្រូវពង្រោះជាដើម។

ក្នុងករណីដំណាំស្រូវមានការបំផ្លាញខ្លាំងនៅរដូវមុនៗ កសិកចាំបាច់ត្រូវប្រើពូជថ្មីដើម្បីដាំនៅរដូវបន្ទាប់ ហើយគេក៏អាចកាត់បន្ថយការកើតជំងឺអុចត្នោតបានតាមរយៈការកែប្រែជីជាតិដីដោយប្រើសារធាតុសរីរាង្គ និងការប្រើជីគីមីបានត្រឹមត្រូវផ្ទាល់តែម្ដង។ ក្រៅពីនេះ គេក៏អាចប្រើប្រាស់ថ្នាំសម្លាប់ផ្សិត ដូចជា Carbendazim សម្រាប់ការពារជំងឺនេះ តាមរយៈការយកគ្រាប់ពូជដាក់ត្រាំងទឹកក្ដៅ ៥០អង្សាសេរយៈពេល ១០នាទីជាមួយថ្នាំផ្សិត មុនយកទៅដាំក៏ជាជម្រើសមួយល្អផងដែរ។

សម្រាប់ស្រែដែលមានការបំផ្លាញដោយជំងឺអុចត្នោត កសិករគួរតែសម្អាតស្រែដោយប្រុងប្រយ័ត្ន ឬដុតសំណល់ផ្សេងៗ និងសម្អាតស្មៅនៅក្នុងស្រែ ក៏ដូចជានៅតាមភ្លឺស្រែឱ្យបានស្អាត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump