បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា សំបុកក្រុមជួញដូរគ្រឿងញៀន “super cartel” ដែលគ្រប់គ្រងប្រហែលមួយភាគបីនៃការផ្គត់ផ្គង់កូកាអ៊ីនរបស់អឺរ៉ុបត្រូវបានរកឃើញ និងរឹបអូសគ្រឿងញៀនជាង ៣០ តោន បន្ទាប់ពីការស៊ើបអង្កេតរយៈពេលពីរឆ្នាំ។ ភ្នាក់ងារប៉ូលីសរបស់សហភាពអឺរ៉ុប Europol បាននិយាយថា មនុស្ស ៤៩ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងអឺរ៉ុប ចំនួន ៦ ប្រទេស ហើយពួកគេបានសង្ស័យថាជនជាតិអង់គ្លេស គឺជាមេនៃសំបុកគ្រឿងញៀននេះ។

Europol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភ្នាក់ងារ Operation Desert Light បានធ្វើការរួមគ្នាជាមួយអាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ បារាំង បែលហ្ស៊ិក ហូឡង់ និងអារ៉ាប់រួម (UAE) ដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញឿននេះ។ ក្រុមជួញដូរគ្រឿងញៀននេះ គឺជាបណ្តាញនៃឧក្រិដ្ឋកម្មដ៏ធំជាងគេ ដែលរួមមានទាំងការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់។
កិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសចុងក្រោយបំផុត គឺការលួចចូលទូរស័ព្ទដែលមានប្រព័ន្ធអ៊ិនគ្រីប ប្រើប្រាស់ជាបណ្តាញឧក្រិដ្ឋកម្ម ដើម្បីធ្វើចរាចរគ្រឿងញៀន និងលាងលុយកខ្វក់។ ប្រតិបត្តិការផ្សេងទៀតត្រូវបានធ្វើឡើងបន្តបន្ទាប់ ក្នុងអំឡុងពេលវាយឆ្មក់ទៅតាមគោលដៅទូទាំងប្រទេសចំនួនប្រាំមួយផ្សេងទៀត។

យោងទៅតាមប្រភពដដែល បានបង្ហាញថា បុរសជនជាតិអង់គ្លេសដែលសង្ស័យថាជាមេក្រុម Super Cartel បានភៀសខ្លួនទៅកាន់ទីក្រុងឌូបៃ បន្ទាប់ពីរត់គេចនៃការចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ។ គេបានរកឃើញថា ជនល្មើសរូបនេះបានបន្តការដឹកនាំក្រុមជួញដូរគ្រឿងញៀនពីអារ៉ាប់រួម។

Europol បាននិយាយថា ការយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងអារ៉ាប់រួមក្នុងការស្នើសុំឱ្យអ្នកស៊ើបអង្កេតអាចចូលទៅស៊ើបការណ៍បាន ហើយចាប់ខ្លួនឧក្រិដ្ឋជនឱ្យអស់ពីលទ្ធភាព។ គេបានរកឃើញមាន ជនសង្ស័យហូឡង់ដែលជាបងធំម្នាក់ទៀតដែលជា និងមានទំនាក់ទំនងនឹងឧក្រិដ្ឋជនហូឡង់ដ៏ល្បី Ridouan Taghi ក៏ត្រូវបានចាប់ខ្លួនផងដែរ។ កូកាអ៊ីនត្រូវបាននាំចូលពីអាមេរិកខាងត្បូង តាមរយៈហូឡង់ គឺគោលដៅនៃការស៊ើបអង្កេត ហើយមានការចាប់ខ្លួនជនល្មើសជាច្រើនកាលពីឆ្នាំ ២០២១ កន្លងទៅនេះ។
អ្នកវិភាគនិយាយថា ការប្រើប្រាស់កូកាអ៊ីននៅអឺរ៉ុបកំពុងកើនឡើងជារៀងរាល់ឆ្នាំ ខណៈពេលដែលបទល្មើសទាក់ទងនឹងការប្រើប្រាស់ ឬការកាន់កាប់កូកាអ៊ីនក៏កំពុងកើនឡើងផងដែរ ដោយមានមនុស្សពេញវ័យប្រមាណ ៣,៥ លាននាក់បានប្រើប្រាស់គ្រឿងញៀនកាលពីឆ្នាំមុនកន្លងទៅនេះ។ កាលពីដើមខែវិច្ឆិកានេះផងដែរ ប៉ូលីសអេស្ប៉ាញបានធ្វើការវាយឆ្មក់ជាបន្តបន្ទាប់នៅក្នុងប្រទេស ដែលបណ្តាលឱ្យមានការរកឃើញនៃសំបុកកញ្ឆាដ៏ធំបំផុតមិនធ្លាប់មាន ដែលស្មើនឹងរុក្ខជាតិប្រមាណ ១,១ លានដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content