អ្នកជំនាញ ៖ ពិភពលោកគួរងាកមកមើលអេតចាយវិញជាជាងការបន្តបំផ្លាញផែនដី

កាកសំណល់បច្ចេកវិទ្យា E-waste ឬដែលយើងអាចហៅបានថាជាអេតចាយនៅពេលបច្ចុប្បន្ននេះមានចំនួនកើនឡើងជារៀងរាល់ឆ្នាំដែលទិន្នន័យត្រូវបានសិក្សាដោយ The Waste Electrical and Electronic Equipement​ Forum និងបានបង្ហាញថាពិភពលោកបានបោះចោលអេតចាយប្រភេទនេះដល់ទៅ៥៧លានតោនជារៀងរាល់ឆ្នាំ។

តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះមានន័យថា ជាមធ្យមមនុស្សម្នាក់បានបោះចោលកាកសំណល់បច្ចេកវិទ្យាអេតចាយនេះប្រមាណជា៧គីឡូក្រាមក្នុងមួយឆ្នាំ ខណៈដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់ពិភពលោកបាននាំគ្នាស្រែកថាកំពុងខ្វះខាតវត្ថុធាតុដើមក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន ដែលក្នុងនោះមានដូចជា ជាតិនីកេល​ Nikel និងកូបេល Cobalt ជាដើម។

បច្ចុប្បន្ន រ៉ែប្រភេទនេះ និងរ៉ែជាច្រើនប្រភេទទៀតត្រូវបានមនុស្សបន្តធ្វើការជីក និងរុករកយ៉ាងសកម្មបំផុត ខណៈដែលកាកសំណល់រាប់រយលានតោនត្រូវបានក្រុមអ្នកជំនាញជឿជាក់ថាមានសារធាតុប្រភេទនេះច្រើនដូចគ្នាប្រសិនបើវាត្រូវបានគេយកទៅធ្វើការកែច្នៃឡើងវិញបានត្រឹមត្រូវ និងទាញយកមកប្រើប្រាស់ម្តងទៀត។

WEFORUM បានដកស្រង់នូវការយល់ឃើញរបស់ក្រុមអ្នកជំនាញល្បីៗរបស់ពិភពលោកដែលពួកគេបានអះអាងថា ពិភពលោកគួរតែនាំគ្នាងាកមកធ្វើការចាប់អារម្មណ៍ជាមួយនឹងកាកសំណល់ជាអេតចាយទាំងនេះឡើងវិញជាជាងការបន្តសកម្មភាពជីក និងរុករករ៉ែទាំងនេះពីក្រោមដីដែលវាជាកត្តាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងភពផែនដី។

ការខ្វះខាតវត្ថុធាតុដើមជារ៉ែបានធ្វើឲ្យតម្លៃទំនិញបច្ចេកវិទ្យាជាច្រើនកើនឡើងឥតឈប់ឈរ ជាក់ស្តែងដូចជាសារធាតុលីចូមដែលប្រើប្រាស់សម្រាប់ផលិតថ្មអគ្គិសនីបានកើនឡើងដល់ទៅ៥០០ភាគរយត្រឹមចន្លោះពីឆ្នាំ២០២០ដល់ឆ្នាំ២០២១ប៉ុណ្ណោះ ខណៈដែលរ៉ែជាច្រើនទៀតកាន់តែខិតជិតដល់ពេលបាត់បង់ពីផែនដីទាំងស្រុងក្នុងរយៈពេលមិនដល់មួយទសវត្សរ៍ខាងមុខឡើយ។

A New Circular Vision for Electronics បានស្រាវជ្រាវរកឃើញថាកាកសំណល់អេតចាយជាផលិតផលបច្ចេកវិទ្យា ឬ e-waste នៅ លើពិភពលោកដែលត្រូវបានកែច្នៃមានត្រឹមតែ១ភាគ៥ប៉ុណ្ណោះ ហើយភាគច្រើនត្រូវបានគេដឹកជញ្ជូនទៅចាក់ចោលនៅតំបន់អាហ្វ្រិក និងតំបន់អាស៊ីដែលវានឹងក្លាយទៅជាទីកន្លែងទទួលរងនូវផលប៉ះពាល់ខ្លាំងដោយសារសារធាតុពុលដែលមានពីខាងក្នុង។ អ្នកជំនាញបានបញ្ជាក់ទៀតថា អតិថិជនស្ទើរតែ១០០ភាគរយដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាមិនបានដឹងពីរបៀបដែលត្រូវយកវាទៅកែច្នៃ ឬបោះចោលឲ្យបានត្រឹមត្រូវឡើយ ដូច្នេះរោងចក្រផលិតទាំងអស់ត្រូវតែមានទំនួលខុសត្រូវធំជាងគេបំផុតចំពោះបញ្ហានេះ ហើយគួរតែបង្កើតនូវកម្មវិធីទិញត្រឡប់យកមកវិញនូវកាកសំណល់ e-waste ឬ Take Back schemes ដើម្បីធានាឲ្យបានថា វត្ថុធាតុដើមទាំងអស់គឺត្រូវបានកែច្នៃវិញជារៀងរាល់ និងនិរន្តភាពចំពោះធនធាននៅលើភពផែនដី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក