ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធគិតគូរពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ និងសង្ហារឹម

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់និងសង្ហារឹម ដែលជាយន្តការដ៏មានសារៈសំខាន់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលបានធ្វើឡើងនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួងដោយក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឲ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។

បច្ចុប្បន្នករណីវិវាទដីធ្លីត្រូវបានដោះស្រាយអស់ជាច្រើនករណី និងបានធ្លាក់ចុះមកនៅសល់ត្រឹមក្រោម ១០០០ ករណីប៉ុណ្ណោះដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬភាពរសើបដែលបណ្ដាលឲ្យមានអសន្តិសុខផ្នែកសេដ្ឋកិច្ចនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រែក្លាយរាល់សេវាទាំងអស់របស់ក្រសួងដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋប្រមាណ ៥០០មុខ ឱ្យទៅជាសេវាដែលប្រើប្រាស់តាមរយៈប្រព័ន្ធ Digital ទាំងអស់ ទាំងផ្នែកសុរិយោដី ផ្នែកសំណង់ និងផ្នែកផ្សេងៗជាច្រើនទៀត ដែលសេវាទាំងនេះហៅថា សេវាគាប់ចិត្ត សម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញ»។

ឯកឧត្តមបានបន្តថា ៖

«ចំពោះទន្លេសាប យើងត្រូវមានកាតព្វកិច្ចក្នុងការថែរក្សាមរតកនេះទុកសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋបន្តជំនាន់, ដោះស្រាយបញ្ហាទិញដី និងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និងត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ដែលយុទ្ធសាស្ត្រទាំងនេះជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅដ្ឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា»។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឲ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសន្តិភាពថាជាអង្គរទី២ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់មរតកនេះមកដល់ប្រជាពលរដ្ឋ ដូច្នេះ ទាំងអស់គ្នាចាប់ពីពេលនេះតទៅមុខក្នុងសហសម័យកម្ពុជា ត្រូវរិះរកវិធីសាស្រ្តបន្តរៀបចំទីក្រុង ផ្ទះសំបែង និងស្រុកទេសឱ្យបានល្អ ដើម្បីធានាដល់ការរស់នៅ និងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិបន្តទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *