ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត


ភ្នំពេញ៖ ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប “Glocal” (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នេះ បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេស គឺជាការផ្សារភ្ជាប់គ្នារវាងសិល្បៈចម្អិនម្ហូបបែបកាតាំងបុរាណ និងកេរដំណែលកសិកម្មដ៏ល្បីល្បាញលើពិភពលោករបស់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការជាមួយ La Plantation ដែលជាសហគ្រាសឈ្នះពានរង្វាន់មកពីខេត្តកំពត ព្រឹត្តិការណ៍នេះបានបង្ហាញនូវមុខម្ហូប “ឌីមសាំ” (Dim Sum) កែច្នៃយ៉ាងសម្រិតសម្រាំងដោយបញ្ចូលនូវម្រេចកំពតដែលមានម៉ាកសម្គាល់ភូមិសាស្ត្រ (PGI) និងជាគ្រឿងទេសក្នុងស្រុកជាមួយស្រាទំពាំងបាយជូរអន្តរជាតិគុណភាពខ្ពស់ ។

  • វិថីឆ្ពោះទៅកាន់ឧត្តមភាពនៃកម្ពុជា
    ក្នុងពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ជាទីតាំងនៃមជ្ឈមណ្ឌលដ៏សំខាន់ កិច្ចសហការនេះដើរតួជាវេទិកាយុទ្ធសាស្ត្រក្នុងការណែនាំអ្នកធ្វើដំណើរអន្តរជាតិឱ្យស្គាល់ពីភាពសំបូរបែបនៃទឹកដីកម្ពុជា។ ព្រឹត្តិការណ៍នេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “កសិទេសចរណ៍” ដោយបង្ហាញថាផលិតផលក្នុងស្រុកអាចត្រូវបានលើកកម្ពស់ទៅជាអាហារកម្រិតខ្ពស់។
    “គោលដៅរបស់យើងគឺចង់ឱ្យប្រាកដថា ដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ផ្តើមជាមូយនឹងអាហារ”។ នេះជាការលើកឡើងរបស់ លោក លូ ម៉េង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Almond Hospitality Group។
    លោក លូ ម៉េង បានបន្តថា៖​ “តាមរយៈការបញ្ជ្រាបគ្រឿងទេសលំដាប់ពិភពលោករបស់ La Plantation ជាមួយ មរតកម្ហូបកាតាំងរបស់ Yi Sangបានបង្កើតជាកិច្ចសន្ទនាមួយរវាងវប្បធម៌ពីរខុសគ្នា”។ 
    លោកអគ្គនាយកក្រុមហ៊ុន Almond Hospitality Group បានលើកឡើងថា៖គំនិតផ្ដួចផ្ដើមសហការរបស់ ភោជនីយដ្ឋាន Yi Sang និងLa Plantation នេះជាការលើកកម្ពស់គ្រឿងផ្សំក្នុងស្រុក បន្ទាប់ពីភាពជោគជ័យនាពេលថ្មីៗនេះ ក្នុងការលើកតម្កើងតម្លៃ “អំបុក” (អំបុក ដែលបានដាល់តាមបែបប្រពៃណី)។ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បន្តពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួន កិច្ចសហការបែបនេះបានបង្ហាញពីសញ្ញានៃយុគសម័យថ្មីមួយ ដែលអាកាសយានដ្ឋានមិនមែនត្រឹមតែជាកន្លែងឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលដៅសម្រាប់ការស្វែងយល់ពីវប្បធម៌ និងរសជាតិម្ហូបអាហារដ៏ពិតប្រាកដ។
  • សហថាមពលនៃរសជាតិ៖ ឌីមសាំ និងគ្រឿងទេសកំពត
    នៅក្នុងពិធីភ្លក់អាហារបែបច្នៃប្រឌិតខ្ពស់ថ្មីនិងរសជាតិឆ្ងាញ់ពិសារសជាតិបែបបុរាណអមដោយបរិយាកាសស្រស់ស្រាយនៅអាកាសយានដ្ឋាននោះ មុខម្ហូបច្នៃប្រឌិតថ្មីៗដោយចុងភៅលំដាប់អន្តរជាតិដែលយកមកបម្រើភ្ញៀវកិត្តិយសរួមមាន៖
  • មុខម្ហូបទី ១៖ ហាកាវម្រេចខ្ចី (Green Salted Pepper Har Gow) – ការច្នៃប្រឌិត ហាកាវបង្គា ដោយប្រើគ្រាប់ម្រេចខ្ចីពី La Plantation ដែលផ្តល់នូវក្លិនឈ្ងុយបែបឱសថ និងរសជាតិស្រស់នៃសាច់បង្គារ ។
  • មុខម្ហូបទី ២៖ ស៊ាវឡុងប៉ាវម្រេចស (White Pepper Xiao Long Bao) – នំប៉ាវទឹកស៊ុបបែបបុរាណ ត្រូវបានបង្កើនរសជាតិឈ្ងុយភាយដូចក្លិនផ្កាម្រេចសដែលធ្វើឱ្យទឹកស៊ុបសាច់ជ្រូកកាន់តែមានរសជាតិឆ្ងាញ់ជាប់ចិត្ត។
  • មុខម្ហូបទី ៣៖ នំឆៃថាវម្រេចក្រហម (Red Pepper Radish Cake) – មុខម្ហូបចៀនដ៏ពេញនិយមដែលមានរសជាតិដូចជាផ្លែឈើ និងរសនៃម្រេចក្រហម ផ្តល់នូវភាពកក់ក្តៅដិតជាប់មាត់ ដែលស័ក្តិសមបំផុតជាមួយស្រា Sparkling សម្រាប់អាហារពេលនេះ។
    នៅក្នុងមុខម្ហូបទាំងនេះ សុទ្ធតែប្រើប្រាស់ម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (PGI) និងជាជាបេះដូងនៃព្រឹត្តិការណ៍នេះ។ ម្រេចកំពតជាផលិតផលកម្ពុជាដំបូងគេដែលទទួលបានឋានៈ PGI ពីស្តង់ដារសហភាពអឺរ៉ុបនៃវិស័យកសិកម្មរបស់កម្ពុជា។
  • ការផ្សារភ្ជាប់កសិកម្មទៅកាន់អ្នកធ្វើដំណើរទូទាំងពិភពលោក
    តំណាងក្រុមហ៊ុនLa Plantation បានថ្លែងថា៖ La Plantation បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតគ្រឿងទេសប្រកបដោយចីរភាពក្នុងខេត្តកំពត។ ភាពជាដៃគូជាមួយ Yi Sang ដែលជាម៉ាកយីហោតំណាងឱ្យស្ដង់ដានៃសិល្បៈចម្អិនម្ហូប គឺជាជំហានដ៏សំខាន់ក្នុងការផ្សព្វផ្សាយ “Terroir” (លក្ខណៈពិសេសនៃទឹកដីកម្ពុជា) ទៅកាន់អ្នកធ្វើដំណើរដែលស្រឡាញ់អាហារ និងថ្នាក់ដឹកនាំធុរកិច្ចមកពីជុំវិញពិភពលោក។
    ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បន្តពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួន កិច្ចសហការបែបនេះបានបង្ហាញពីសញ្ញានៃយុគសម័យថ្មីមួយ ដែលអាកាសយានដ្ឋានមិនមែនត្រឹមតែជាកន្លែងឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលដៅសម្រាប់ការស្វែងយល់ពីវប្បធម៌ និងរសជាតិម្ហូបអាហារដ៏ពិតប្រាកដ។
    ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍។ តំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ធំៗដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រួមមាន Air Cambodia, Cambodia Airways, AirAsia, និង Singapore Airlines រួមជាមួយក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ (DMCs) បានចូលរួមបទពិសោធន៍នៃរសជាតិច្នៃប្រឌិតនេះ។

តាមរយៈការចូលរួមជាមួយដៃគូអាកាសចរណ៍ និងភ្នាក់ងារទេសចរណ៍ Yi Sang និង La Plantation កំពុងកំណត់ស្តង់ដារថ្មីសម្រាប់បដិសណ្ឋារកិច្ចនៅអាកាសយានដ្ឋាន ដើម្បីធានាថាឧត្តមភាពកសិកម្មរបស់កម្ពុជានឹងបន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានដល់អ្នកធ្វើដំណើរគ្រប់រូប។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា៖ព្រឹត្តិការណ៍នេះ បង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងវិស័យសាធារណៈ និងឯកជន ក្នុងការលើកកម្ពស់មុខមាត់កម្ពុជា និង វិស័យម្ហូបអាហារដ៏សម្បូរបែប។
ឯកឧត្តម បានមានប្រសាសន៍ថា៖ការជួបជុំនេះឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលកំពុងកើនឡើងនៃ វិស័យម្ហូបអាហារ ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ កម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍នៃបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឋានសួគ៌ដែលកំពុងលេចធ្លោសម្រាប់បទពិសោធន៍ម្ហូបអាហារកម្រិតខ្ពស់ ដែលផ្ដល់ភាពរីករាយដល់ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវអន្តរជាតិ។

ព្រឹត្តិការណ៍នាថ្ងៃនេះ គឺមានអត្ថន័យលើសពីបទពិសោធន៍នៃការពិសាអាហារ។ វាគឺជាការបង្ហាញនូវឆន្ទៈយ៉ាងច្បាស់លាស់មួយថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួន មិនត្រឹមតែជាគោលដៅទេសចរណ៍នៃបេតិកភណ្ឌ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅនៃរសជាតិ ភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងជាសកលផងដែរ។
ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈកិច្ចសហការដ៏វិសេសវិសាលនេះ ដែលជាការរួមបញ្ចូលគ្នារវាងសិល្បៈនៃការចម្អិនអាហារបែបក្វាងទុង (Cantonese) ជាមួយនឹងភាពសម្បូរបែបនៃគ្រឿងផ្សំរបស់កម្ពុជា ដូចជាម្រេចកំពតជាដើម យើងកំពុងឃើញនូវអំណាចនៃវិស័យម្ហូបអាហារ ក្នុងការរៀបរាប់អំពីដំណើររឿងនៃជាតិសាសន៍របស់យើង។


ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា៖ព្រឹត្តិការណ៍នាថ្ងៃនេះ គឺមានអត្ថន័យលើសពីបទពិសោធន៍នៃការពិសាអាហារ។ វាគឺជាការបង្ហាញនូវឆន្ទៈយ៉ាងច្បាស់លាស់មួយថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួន មិនត្រឹមតែជាគោលដៅទេសចរណ៍នៃបេតិកភណ្ឌ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅនៃរសជាតិ ភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងជាសកលផងដែរ។តាមរយៈកិច្ចសហការដ៏វិសេសវិសាលនេះ ជាការរួមបញ្ចូលគ្នារវាងសិល្បៈនៃការចម្អិនអាហារបែបកាតាំង ជាមួយនឹងភាពសម្បូរបែបនៃគ្រឿងផ្សំរបស់កម្ពុជា ដូចជាម្រេចកំពតជាដើម យើងកំពុងឃើញនូវអំណាចនៃវិស័យម្ហូបអាហារ ក្នុងការរៀបរាប់អំពីដំណើររឿងនៃជាតិសាសន៍របស់យើង។
Yi Sang : ជាម៉ាកយីហោឈានមុខគេរបស់ Almond Hospitality ដែលល្បីល្បាញខាងម្ហូបកាតាំង និងការប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលរសជាតិខ្មែរ និងការទទួលខុសត្រូវសង្គម។
La Plantation : មានទីតាំងនៅខេត្តកំពត ជាសហគ្រាសដែលខិតខំថែរក្សា និងលើកកម្ពស់ម្រេចកំពត និងគ្រឿងទេសក្នុងស្រុកតាមរយៈការដាំដុះតាមបែបសរីរាង្គ និងកសិទេសចរណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *