មាន់ស្រែសហគមន៍កសិកម្ម កំពុងមានតម្រូវការទីផ្សារ ស្របពេលអនុវិស័យចិញ្ចឹមសត្វរីកចម្រើន

បច្ចុប្បន្ន សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ក រស្មីស្ត្រីសាមគ្គី បាន និងកំពុងផលិតបន្លែគ្រប់មុខ និងចិញ្ចឹមមាន់ស្រែដែលផលិតផលកសិកម្មទាំងនេះបានធានាអំពីគុណភាព សុវត្ថិភាព មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ ខណៈផលិតផលសហគមន៍ទាំងនេះកំពុងមានតម្រូវការទីផ្សារ ស្របពេលដែលអនុវិស័យចិញ្ចឹមសត្វ និងដំណាំមានភាពរីកចម្រើន។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ក រស្មីស្ត្រីសាមគ្គី លោក សាន សំណាង បានឱ្យដឹងថា ចំពោះដំណាំបន្លែគ្រប់ប្រភេទ ជាពិសេសមាន់​ស្រែ ដែលសមាជិកសហគមន៍ចិញ្ចឹម និងផលិតបាន ត្រូវបានធានាទាំងគុណភាព អនាម័យ និងការដំាដុះ មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះទេ ដោយសារផលិតផលទាំងនោះ បានការត្រួតពិនិត្យគុណភាព និងបច្ចេក​ទេស​​​​ដាំដុះ ក៏ដូចជាបច្ចេកទេសចិញ្ចឹមសត្វពីស្ថាប័នជំនាញ។

លោក សាន សំណាង បានប្រាប់ AMS ថា ការបង្កើតសហគមន៍នេះឡើងក្នុងគោលបំណងផ្តល់ផលចំណេញជូនប្រជាសហគមន៍ដោយជួយសម្របសម្រួលជូនកសិករស្វែងរកទីផ្សារបន្លែ និងមាន់ស្រែ ដែលកំពុងមានតម្រូវការទីផ្សារក្នុងស្រុក។

លោក សំណាង បានប្រាប់ថា ក្រៅពីជួយសម្របសម្រួលផ្នែកទីផ្សារហើយនោះ សហគមន៍ក៏មានគំាទ្រទៅលើខ្សែច្រវាក់ផលិតផលកសិកម្មមួយចំនួនដូចជា ការផ្គត់ផ្គង់ធាតុចូលរួមគ្នា មានជី ថ្នាំកសិកម្ម សម្ភារៈកសិកម្មជាច្រើនក្នុងតម្លៃសមរម្យ ហើយក៏មានផ្តល់កម្ចីឥណទានសម្រាប់ដំណើរការអាជីវកម្មក្នុងអត្រាការប្រាក់ ប្រសើរជាងកសិករទៅស្វែងរកកម្ចីក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។


អនុប្រធានក្រុមប្រឹក្សាភិបាលរូបនេះបានបន្ថែមទៀតថា ដោយសារតែតម្រូវការទីផ្សារមាន់ស្រែបន្តមានកំណើនជារៀងរាល់ថ្ងៃ បច្ចុប្បន្ន សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ករស្មីស្ត្រីសាមគ្គី បានបង្កើនលទ្ធភាពចិញ្ចឹម ដម្បីផ្គត់ផ្គង់ចូលទីផ្សារ ទាំងនៅក្នុងតំបន់ ក៏ដូចជានាំចេញទៅតាមបណ្តាខេត្ត ក្រុងផ្សេងៗ ដោយការចិញ្ចឹមអាចចំណាយពេលចាប់ពី៣ខែកន្លះ ទៅ ៤ខែ គឺអាចចាប់លក់បានដោយជាមធ្យមក្នុងមួយខែមានចំនួនប្រមាណ៥០០ក្បាល ។

 លោក សាន សំណាង បានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះទីផ្សារមាន់ស្រែរបស់សហគមន៍ដែលអាចចាប់លក់បាននៅពេលដែលមាន់ធំមានទម្ងន់ប្រមាណ ១,២គីឡូ ឬ ១,៥គីឡូក្រាម ហើយជាទូទៅលក់ក្នុងតម្លៃ ១៥ ០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែផលិតផលទាំងនោះ ក៏អាចឡើងថ្លៃជាងនេះបន្តិចតាមតម្លៃទីផ្សារនៅក្នុងរដូវបុណ្យទានម្តងៗ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មមួយនេះមានទីតាំងស្ថិតនៅក្នុងឃុំកន្ទ្រាំង ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកសិករដែលអាចចូលជាសមាជិកបានអាស្រ័យស្របតាមការកំណត់របស់សហគមន៍ ដូចជា ត្រូវទិញភាគហ៊ុនក្នុងសហគមន៍យ៉ាងហោចណាស់មួយហ៊ុន និងត្រូវមានផ្ទៃដីសម្រាប់ធ្វើកសិកម្ម ដូចជា សម្រាប់ចិញ្ចឹមមាន់ សម្រាប់ដាំបន្លែ ឬធ្វើស្រែជាដើម ព្រោះសហគមន៍ផ្តោតសំខាន់ទៅលើគ្រួសារកសិករ ដែលធ្វើអាជីវកម្មកសិកម្មពិតប្រាកដ។

សូមជម្រាបថា បច្ចុប្បន្នសមាជិកក្នុងសហគមន៍កសិកម្ម មានចិញ្ចឹមមាន់ស្រែ ចំនួន ៤៥គ្រួសារ (១០គ្រូសារ ចិញ្ចឹមតាមស្តង់ដារសុវត្ថិភាព) ក្រៅពីនោះពួកគាត់ចិញ្ចឹមជាលក្ខណៈគ្រួសារ ព្រោះការចិញ្ចឹមតាមស្តង់ដារងាយស្រួលធ្វើផែន​ការផលិតកម្ម ដើម្បីអាចទទួលបាននូវផលប្រយោជន៍ជាច្រើន ទាំងទីផ្សារលក់ចេញ និងការគាំទ្រផ្នែកបច្ចេក​ទេសកសិកម្មជាដើម ហើយការផលិតក្នុងសហគមន៍ក៏មានការតាមដាន ត្រួតពិនិត្យផ្ទៃក្នុង ក្រោមកិច្ច​សហការពីមន្ទីរ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​