ភ្នំពេញ ៖ វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារដ៏ធំមួយក្នុងពិភពលោក និងមានប្រវត្តិច្រើនសតវត្សរ៍មកហើយ។ ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិស័យធានារ៉ាប់រងនេះទើបចាប់មានវត្តមាន និងដំណើរការនាដើមសតវត្សរ៍ទី២១នេះប៉ុណ្ណោះ។
បើនិយាយពីប្រវត្តិនៃវិស័យធានារ៉ាប់រងនៅកម្ពុជាគេចែកចេញជា២ដំណាក់កាល៖

- ដំណាក់កាលទី១ ក្នុងសម័យព្រះរាជាណាចក្រទី១ (១៩៤៤ ដល់ ១៩៧៥)
នៅក្នុងសម័យព្រះរាជាណាចក្រទី១ នាអំឡុងឆ្នាំ១៩៤៤ ដល់ឆ្នាំ១៩៧៥ វិស័យធានារ៉ាប់រងនៅកម្ពុជាមានការវិវត្តដោយដំបូងមានក្រុមហ៊ុនធានារ៉ាប់រងច្រើន ហើយបន្ទាប់មកក្រុមហ៊ុនទាំងអស់នោះបានរួមបញ្ចូលគ្នាក្លាយជាក្រុមហ៊ុនរដ្ឋតែមួយ។ រហូតដល់ឆ្នាំ១៩៧៥ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងអស់រួមទាំងក្រុមហ៊ុនធានារ៉ាប់រងផងក៏ត្រូវបិទទ្វារអស់ទៅ។
- ដំណាក់កាលទី២ ក្រោយឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន
ក្រោយរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានងើបឡើងវិញជាមួយនឹងការបើកឱកាសឲ្យមានក្រុមហ៊ុនគ្រប់វិស័យចាប់ផ្តើមរកស៊ីសារជាថ្មីជាបន្តបន្ទាប់។ ក្នុងនោះ នៅឆ្នាំ១៩៨៩ ក្នុងសម័យរដ្ឋកម្ពុជា វិស័យធានារ៉ាប់រងចាប់កើតឡើងវិញតែមិនមែនជារូបភាពមុខរបរទេ គ្រាន់តែមានច្បាប់អនុញ្ញាតឲ្យមានការប្រកបមុខរបរអាជីវកម្មធានារ៉ាប់រងឡើងវិញ ប៉ុន្តែនៅពេលនោះមិនទាន់មានក្រុមហ៊ុនរកស៊ីផ្នែកធានារ៉ាប់រងកើតឡើងភ្លាមៗនោះទេ។ រហូតដល់ឆ្នាំ១៩៩០ ទើបមានក្រុមហ៊ុនធានារ៉ាប់រងមួយដែលជាក្រុមហ៊ុនរដ្ឋបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានឈ្មោះថាក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាំមិនកូ)។

បើតាមប្រសាសន៍របស់លោក យក់ ចំរើនឬទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានឲ្យដឹងថា នៅពេលនោះកាំមីនកូរដើរតួនាទី២គឺដើរតួជាក្រុមហ៊ុនធានារ៉ាប់រងផង និងជាអ្នកគ្រប់គ្រងវិស័យធានារ៉ាប់រងនៅកម្ពុជាផង(Regulator)។ រហូតដល់ឆ្នាំ២០០៣ រដ្ឋាភិបាលចាប់ផ្តើមមានចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនធានារ៉ាប់រងឯកជន។ ដូច្នេះទីផ្សារសេរីនៃវិស័យធានារ៉ាប់រងគឺចាប់មានចាប់ពីឆ្នាំ២០០៣មក។
គួរគូសបញ្ជាក់ថា ក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះ នៅក្នុងសមាគមធានារ៉ាប់រងកម្ពុជា (IAC) មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៣ជាសមាជិកនៃសមាគម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។
សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content