ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បង្ហាញពីការទទួលពានរង្វាន់ជាគំរូអាជីវកម្មបរិយាបន្ននៅកម្ពុជា

ភ្នំពេញ ៖ នៅកម្ពុជាមានតែក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (FORTE) តែមួយគត់ដែលបានទទួលពានរង្វាន់ចំនួនពីរ គឺពានក្នុងស្រុក១ និងពានរង្វាន់ប្រទេសអាស៊ាន​១ ក្នុងនាមជាក្រុមហ៊ុនគំរូអាជីវកម្មបរិយាបន្ននៅកម្ពុជា និងចាត់ទុកថាមោទកភាពរបស់ប្រទេសកម្ពុជា។

សូមជម្រាបថា អាជីវកម្មដែលអាចចាត់ចូលជាគំរូអាជីវកម្មបរិយាបន្ន (Inclusive Business – IB) គឺជាប្រភេទគំរូអាជីវកម្មដែលអាចបង្កើតចំណូលក្នុងកម្រិតមួយដែលអាចស្ថិតស្ថេរបានយូរអង្វែង អាចមានលទ្ធភាពជួយសហគមន៍លើសពីការធ្វើអាជីវកម្មធម្មតា ឬអាជីវកម្មសង្គម ដែលពិភពលោកកំពុងមានទំនោរទៅរក ហើយអាជីវកម្មបរិយាបន្ននេះ បានរួមចំណែកយ៉ាងធំទៅក្នុងការជំរុញសេដ្ឋកិច្ចសង្គមជាតិ។

ជាប្រទេសកំពុងអភិវឌ្ឍន៍ស្រាប់ផងនោះ ការជំរុញអាជីវកម្មទូទៅឱ្យក្លាយទៅជាអាជីវកម្មបរិយាបន្ន គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះថា អាជីវកម្មបរិយាបន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចដែលបង្កើតដំណោះស្រាយជា​ប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។

លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងពីសារៈសំខាន់ដែលបានរង្វាន់នេះដោយលោកបានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ដ៏មានមោទនភាព និងជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុនរ៉ាប់រងអាយុជីវិត និងធានារ៉ាប់ ហ្វតតេ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកឈានមុខគេរបស់ប្រទេសកម្ពុជា។

លោក យក់ ចំរើនឬទ្ធិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នា ដើម្បីផ្តល់សំណាញ់សុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប និងអាជីវកម្មនៅគ្រប់កម្រិតនៃសង្គម ដើម្បីទទួលបានកិច្ចការពារផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនខ្លាំង ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ចក្ខុវិស័យរបស់យើងគឺផ្តល់កិច្ចការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូបនៅក្នុងតំបន់សម្រាប់អនាគតដ៏ល្អប្រសើរ មនុស្សម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ ។ បេសកកម្មរបស់យើងគឺផ្តល់ជូននូវផលិតផល និងសេវា​កម្មដែលផ្តោតសំខាន់លើអតិថិជនប្រកបដោយភាពច្នៃប្រឌិត កសាងសមត្ថភាពមនុស្ស និងរួមចំណែកដល់វឌ្ឍ​ន​ភាពនៃឧស្សាហកម្មធានារ៉ាប់រងនៅក្នុងទីផ្សារដែលយើងប្រតិបត្តិ»។

លោកនី លីហួង នាយកផ្នែកធានារ៉ាប់រងខ្នាតតូច និងកសិកម្មនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការធានារ៉ាប់រងដល់កសិករជាង១០ឆ្នាំមកហើយ។ ជាគោលការណ៍របស់ក្រុមហ៊ុនបានផ្ដល់សេវាដល់កសិករ និងផ្ដល់ការគាំទ្រដល់គោលនយោបាយរដ្ឋាភិបាល ផ្ដល់ការធានារ៉ាប់រងផ្នែកកសិកម្ម ដោយចូលរួមចំណែកកាត់បន្ថយហានិភ័យដែលអាចធានាបានដល់ប្រជាកសិករធ្វើឱ្យការងារកសិកម្មរបស់កសិករកាន់តែមានប្រសិទ្ធភាព ដោយហានិភ័យមួយចំនួនត្រូវបានធានាដោយសេវាធានារ៉ាប់រង។

លោក នី លីហួង បានបញ្ជាក់ថា ៖ 

«សម្រាប់ ហ្វតតេ ក្នុងលក្ខខណ្ឌ ដែលទទួលពានរង្វាន់ចំនួនពីរ គឺយើងមានចំណុចធំៗពីរ គឺ៖ ទីមួយ អតិថិជនគោលដៅរបស់យើងជាក្រុមហ៊ុនធានារ៉ាប់រងធម្មតា គេផ្ដល់ធានារ៉ាប់រងដល់អតិថិជនគោលដៅរបស់គេ គឺច្រើនតែមានជីវភាពធូរធានៅតាមទីក្រុងប្រជុំជន ។ ដោយឡែក ហ្វតតេ យើងធ្វើលើសពីហ្នឹង ដោយអតិថិជនមានជីវភាពធូរធារដែលនៅទីប្រជុំជន ទីក្រុងក៏យើងធ្វើ នៅតាម ឃុំ ស្រុក និងជនបទដាច់ស្រយាលក៏យើងធ្វើផងដែរ»។

លោកបន្តទៀតថា ៖

«ទីពីរ គឺយើងអនុញ្ញាតឱ្យពួកគាត់តាមរយៈផលិតផល ឬសេវាកម្មរបស់យើងឱ្យគាត់អាចប្រើប្រាស់បានគឺជាប័ណ្ណធានារ៉ាប់រងរបស់យើង ដែលគាត់ងាយទិញបាន ហើយគាត់រកកន្លែងទិញដែលនៅជិតគាត់បាន ហើយប័ណ្ណរបស់យើងគាត់ងាយយល់ ងាយស្រួលប្រើ។ បើគិតទៅដល់អតិថិជនជាកសិករដែលប្រើផលិតផលរបស់យើង គឺយើងគិតតែប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណធានារ៉ាប់រងនៅក្នុងវិស័យកសិកម្ម គឺយើងមានអតិថិជននេះប្រមាណជាងកន្លះលាននាក់»។

សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលទទួលពានរង្វាន់ចំនួនពីរ គឺពានក្នុងស្រុករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងពានរង្វាន់ Global Banking & Finance Review Awards ដែលល្បីល្បាញសម្រាប់ស្តង់ដារខ្ពស់ ដោយការជ្រើសរើសអ្នកឈ្នះនេះផ្អែកលើការច្នៃប្រឌិត សមិទ្ធផល និងឧត្តមភាពជាយុទ្ធសាស្ត្រ។ ការទទួលស្គាល់ជាប់លាប់របស់ Forte ដោយ Global Banking & Finance Review គូសបញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា ជាមួយនឹងចំណែកទីផ្សាររហូតដល់៤៤ភាគរយអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់