ស្វែងយល់ពីកត្តាចម្បងមួយចំនួននៅពីក្រោយភាពជោគជ័យរបស់សិង្ហបុរីក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចខ្ពស់

បរទេស ៖ ថ្វីត្បិតថា សិង្ហបុរី គឺជាជាប្រទេសដីកោះ​ដ៏​តូចមួយ ដែលមាន​ប្រជាជន​ប្រមាណជាង ៥,៩ លាន​នាក់​ ​ ​និងធ្លាប់នៅក្រោមរបបអាណានិគមបរទេសក៏ដោយ ប៉ុន្តែវាក៏​ជា​ប្រទេស​មាន​បំផុត​មួយ​ក្នុង​ពិភពលោកផងដែរ។ លោកអ្នកធ្លាប់បានដឹងទេថា តើមានកត្តាអ្វីខ្លះដែលជួយជំរុញឲ្យប្រទេសមានទឹកដី​ដ៏​តូច​មួយ​នេះទទួលបានភាពជោគជ័យរហូត​ក្លាយ​ជា​ប្រទេស​មាន​បំផុត​នៅក្នុងតំបន់ ក៏ដូចជាក្នុង​ពិភពលោក ?

យោងតាមប្រភពពីបរទេស Nova SBE បានលើកឡើងពីកត្តាមួយចំនួនដែលនៅពីក្រោយភាពជោគជ័យនៃសេដ្ឋកិច្ចសឹង្ហបុរី។ កំឡុងពេលដែលស្វែងរកទឹកដីសម្រាប់ដាក់អាណានិគម ចក្រភពអង់គ្លេសបានយកទឹកដីសឹង្ហបុរីជាទីតាំងភូមិសាស្រ្តសម្រាប់ពាណិជ្ជកម្មនៅឆ្នាំ១៨១៩។ យ៉ាងណាមិញ វាមិនមែនជាហេតុផលតែមួយគត់នៅពីក្រោយភាពជោគជ័យរបស់សឹង្ហបុរីនោះទេ ដោយសារប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនក៏ទទួលបានផលប្រយោជន៍ពីនេះស្រដៀងគ្នាដែរ ប៉ុន្តែពួកគេមិនអាចដើរតាមគន្លងជោគជ័យបែបនេះទេ។ ការស្ថិតនៅក្រោមអាណានិគមចក្រភពអង់គ្លេស វាបានរួមចំណែកឲ្យសឹង្ហបុរីក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការតភ្ជាប់រវាងអាណានិគមនៃចុងបូព៌ា និងអឺរ៉ុប។ ​ក្នុង​ឆ្នាំ១៩៦៥ សឹង្ហបុរី​បានទទួល​ឯករាជ្យ​ពី​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែពួកគេហាក់នៅឆ្ងាយពីពាក្យថា ​‘ពិភព​ឧស្សាហកម្ម’។

ទោះជាយ៉ាងណាក្តី ភាពជោគជ័យរបស់សិង្ហបុរី គឺដោយសារអតីត​នាយករដ្ឋមន្រ្តី លី ក្វាន់យូ ឬ បិតា​ស្ថាបនិក​សិង្ហបុរី។ មនុស្សជាច្រើនមើលឃើញថា របបគ្រប់គ្រងរបស់លោក លីក្វាន់យូ គឺ​​បែប​ផ្តាច់ការ​បន្តិច ប៉ុន្តែ​បាន​ធានា​ដល់​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​បានល្អប្រសើរ។ លើសពីនេះ លោក លី ក្វាន់យូ គឺជាមនុស្សសំខាន់នៅពីក្រោយយុទ្ធសាស្ត្ររបស់សិង្ហបុរីក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេស និងបើកសេដ្ឋកិច្ចប្រទេសទៅរកសកលភាវូបនីយកម្ម ដែលជាគំនិតដ៏ច្នែប្រឌិតមួយនៅក្នុងអំឡុងពេលនោះ។ លំហូរចូលនៃមូលធនបរទេសបានរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ កាលពីដំបូងឡើយ សិង្ហបុរី ជួបវិបត្តិកង្វះលំនៅដ្ឋានដ៏រ៉ាំរ៉ៃ និងកង្វះលទ្ធភាពទទួលបានការអប់រំ ដែលជំរុញឱ្យរដ្ឋផ្តល់អាទិភាពដល់ការកសាងលំនៅដ្ឋានសាធារណៈ និងការវិនិយោគលើប្រព័ន្ធអប់រំមានគុណភាព។ ចំណុចនេះបាននាំឱ្យសិង្ហបុរីក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ ដោយសារបរទេសភាគច្រើនមើលឃើញថា សិង្ហបុរីជាសង្គមមួយដែលមានសណ្តាប់ធ្នាប់ជាងប្រទេសជិតខាង។

ស្ថាប័នរឹងមាំដែលផ្តល់ការធានានូវនីតិរដ្ឋ គឹជាគន្លឹះនៃភាពជោគជ័យរបស់សិង្ហបុរី។ ស្ថាប័នទាំងនេះផ្តល់ឱ្យវិនិយោគិននូវទំនុកចិត្ត ដើម្បីទាក់ទាញពួកគេវិនិយោគរយៈពេលវែង ដោយពួកគេមិនចាំបាច់ព្រួយបារម្ភអំពីការផ្លាស់ប្តូររបបភ្លាមៗ និងអំពើរពុករលួយ។ កត្តាទាំងអស់នេះរួមបញ្ចូលគ្នាបានផ្តល់ឲ្យសិង្ហបុរី មានស្ថិរភាពដ៏អស្ចារ្យ និងឆាប់ទទួលបានផល។ នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ សិង្ហបុរី គឺជាប្រទេសផលិតធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមខ្លាសេដ្ឋកិច្ចអាស៊ីទាំង ៤ រួមមាន៖ តៃវ៉ាន់ កូរ៉េខាងត្បូង សិង្ហបុរី និងហុងកុង។ ខ្លាសេដ្ឋកិច្ចអាស៊ី ត្រូវបានកំណត់លក្ខណៈផ្អែកលើការកើនឡើងនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផ្អែកលើការផលិត។ នៅក្នុងករណីរបស់សិង្ហបុរី ការរីកដុះដាលនៃការផលិតនេះត្រូវបានជំរុញដោយឧស្សាហកម្មផលិតកប៉ាល់ រួមផ្សំជាមួយនឹងកំពង់ផែពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន និងការផលិតគ្រឿងអេឡិចត្រូនិក។ សិង្ហបុរីធ្លាប់ជាប្រទេសផលិត Hard Disk ធំជាងគេរបស់ពិភពលោក។

យ៉ាងណាមិញ សិង្ហបុរីជួបប្រទះនឹងការប្រកួតប្រជែងពីប្រទេសជិតខាងទាក់ទងនឹងតម្លៃពលកម្មក្នុងទសវត្សរ៍ទី ៩០ បណ្តាលឱ្យវិស័យនេះធ្លាក់ចុះ។ ដូច្នោះហើយ សិង្ហបុរីត្រូវបង្ខំចិត្តផ្លាស់ប្តូរឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងក៏ទទួលបានជោគជ័យដោយគិតចាប់តាំងពីនីតិរដ្ឋ ការបន្ថែមការលើកទឹកចិត្តផ្នែកពន្ធដារ និងពង្រឹងបទប្បញ្ញត្តិសម្រាប់បង្កើតសេវាកម្មហិរញ្ញវត្ថុ។ ជាលទ្ធផល ធនាគារធំៗ ក្រុមហ៊ុនប្រឹក្សា និងអ្នកផ្តល់សេវាធានារ៉ាប់រងបានផ្លាស់ប្តូរទៅកាន់ទីក្រុង ដែលជំរុញឲ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មសេវាកម្ម ដែលមានសមត្ថភាពអាចផ្គត់ផ្គង់ក្នុងតំបន់ទាំងមូល។

បច្ចុប្បន្ន សិង្ហបុរីត្រូវបានជំរុញដោយវិស័យសេវាកម្មជាចម្បង និងជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយស្រួលបំផុតក្នុងការធ្វើអាជីវកម្ម ជាមួយនឹងកម្លាំងការងារដែលមានសមត្ថភាពខ្ពស់ ដែលជាផ្លែផ្កានៃប្រព័ន្ធអប់រំដ៏រឹងមាំរបស់ខ្លួន។ ក្រៅពីនេះ សិង្ហបុរីប្រមូលផ្តុំបាននូវដើមទុនខ្ពស់ និងកម្លាំងពលកម្មដែលមានសមត្ថភាព ។ ជាមួយនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចទាំងអស់នេះបានធ្វើឱ្យសិង្ហបុរីក្លាយក្លាយជាប្រទេសដែលមានជាងគេបំផុតមួយរបស់ពិភពលោក ដែលផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) គឺ ៨៤ ៧៣៤ ដុល្លារក្នុងមួយឆ្នាំ។ លើសពីនេះ សឹង្ហបុរីក៏ជាកន្លែងទិញ-លក់រថយន្តក្នុងតម្លៃថ្លៃផងដែរ ដោយសារតែរដ្ឋាភិបាលដាក់កូតា និងពន្ធខ្ពស់ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នកាបូនិច។ សឹង្ហបុរី ត្រូវចាត់ទុកថាជាប្រទេសដែលខ្លាំងក្នុងការជំនះឧបសគ្គដ៏លំបាកៗរបស់ខ្លួន ខណៈដែលធនធានធម្មជាតិសំខាន់ៗមិនសូវមានដូចប្រទេសក្នុងតំបន់ដទៃទៀតនោះឡើយ។ មិនត្រឹមប៉ុណ្ណោះ សឹង្ហបុរីមានសមត្ថភាពគ្រប់គ្រងភាពខ្លាំងរបស់ខ្លួនដោយជោគជ័យ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន និងរៀបចំសង្គមមួយដែលមានសណ្តាប់ធ្នាប់។ សណ្តាប់ធ្នាប់ និងនីតិរដ្ឋអនុវត្តជោគជ័យទៅបាន គឺដោយសាររដ្ឋាភិបាលដ៏រឹងមាំដឹកនាំដោយបុគ្គលមានសមត្ថភាពខ្ពស់ដូចជា អតីតលោក​នាយករដ្ឋមន្រ្តី លី ក្វាន់យូ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *