សង្ខេបបេសកកម្មដើម្បីសន្តិភាពនៅអ៊ុយក្រែនដោយមេដឹកនាំហុងគ្រីទៅកាន់៤ប្រទេសដែលជាតួអង្គសំខាន់បំផុត

ជម្លោះនៅអ៊ុយក្រែនបានឈានចូលមកដល់ឆ្នាំទី៣ទៅហើយ ខណៈដែលរុស្ស៊ីបន្តវាយលុកលុយបានទីតាំងជាច្រើនរបស់ប្រទេសអ៊ុយក្រែន និងបានធ្វើកំណែទំរង់តាមរយៈការបោះឆ្នោតធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីរដ្ឋាភិបាលអ៊ុយក្រែនរួចរាល់ផងដែរ។

មិនទាន់បញ្ចប់នៅឡើយ សង្គ្រាមប្រឆាំងគ្នាទៅវិញទៅមកនៅតែបន្តទោះបីជាមានកិច្ចខិតខំសម្របសម្រួលជាច្រើនដើម្បីអាចបង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនក្តីចាប់រាប់តាំងពីចិន, អាមេរិក, រុស្ស៊ី និងអ៊ុយក្រែនខ្លួនឯងផងដែរ។

យ៉ាងណាក្តី ក្នុងចំណោមកិច្ចខិតខំទាំងនោះគេសង្កេតឃើញមានបេសកកម្មចុងក្រោយមួយដែលគួរឲ្យចាប់អារម្មណ៍ជាងគេដែលធ្វើឡើងដោយមេដឹកនាំហុងគ្រី គឺលោកនាយករដ្ឋមន្ត្រី Viktor Orban។ តាំងតែពីដើមខែមក លោកបានបំពេញទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់គ្រប់ភាគីដែលជាតួអង្គសំខាន់ៗនៅក្នុងជម្លោះនៅអ៊ុយក្រែន។

កាលពីថ្ងៃទី២ ខែកក្កដា លោក Orban បានចុះចតដល់ទីក្រុងគៀវ និងបានជួបសម្ដែងការគួរសម និងបានពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ហើយត្រូវបានគេចាត់ទុកថាជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំហុងគ្រីទៅកាន់អ៊ុយក្រែនចាប់តាំងតែពីពេលដែលជម្លោះបានផ្ទុះឡើងកាលពីឆ្នាំ២០២២។

នៅទីនោះ លោកបានខិតខំពន្យល់អំពីផលលំបាកប្រសិនបើជម្លោះនៅតែអូសបន្លាយបែបនេះ ប៉ុន្តែជាលទ្ធផល លោក Orban បានអះអាងថា ដោយសារតែបទពិសោធដែលលោក Zelensky ធ្លាប់ទទួលបានកន្លងមកពីបទឈប់បាញ់គ្នា ម្ល៉ោះហើយចំពោះសំណើទាំងឡាយរបស់លោក Orban ដើម្បីបង្កើតបទឈប់បាញ់ថ្មី និងការកសាងកិច្ចព្រមព្រៀងសន្តិភាពនោះគឺពុំសូវជាទទួលបានផលល្អឡើយ។

នៅរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ លោក Orban ក៏បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូម្តង ហើយបានជួបពិភាក្សាជាមួយនឹងមេដឹកនាំរុស្ស៊ី លោកប្រធានាធិបតី Vladimir Putin ក្នុងគោលបំណងដូចគ្នាគឺដើម្បីអាចបង្កើតឲ្យបានជាកិច្ចព្រមព្រៀងសន្តិភាពមួយនៅអ៊ុយក្រែន។

ទោះបីជាទទួលបាននូវពាក្យរិះគន់ពីសមាជិកអឺរ៉ុបជាច្រើនចំពោះដំណើរទស្សនកិច្ចលើកនេះក្ដី ប៉ុន្តែ លោក Orban ហាក់ដូចជាមិនសូវខ្វាយខ្វល់ឡើយដោយលោកលើកឡើងថានេះមិនមែនជាដំណើរទស្សនកិច្ចតំណាងឲ្យសហភាពអឺរ៉ុបនោះទេ។

ចំពោះលទ្ធផលយ៉ាងណានៃកិច្ចប្រជុំ លោកមិនបានលម្អិតនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ភាពចាំបាច់ដែលភាគីអ៊ុយក្រែន និងរុស្ស៊ីត្រូវតែចូលរួមគ្នាក្នុងការសម្រេចឲ្យបាននូវបទឈប់បាញ់ និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព។

រំលងគ្នាបាន២ថ្ងៃ មេដឹកនាំហុងគ្រីក៏បានបន្តធ្វើដំណើរមកដល់ទីក្រុងប៉េកាំងដែលនៅទីនេះលោកបានជួបជាមួយនឹងប្រធានាធិបតីចិន Xi Jinping និងបានគូសបញ្ជាក់ថាវាគឺជាដំណើរបេសកកម្មដែលលោកបានចាត់ទុកថាជាបេសកកម្មសម្រាប់ស្វែងរកសន្តិភាព ឬ Peacekeeping Mission។

លោក Orban បានថ្លែងទៅកាន់លោក Xi ថា ៖ ចិនគឺជាតួអង្គដ៏សំខាន់ និងមានឥទ្ធិពលបំផុតក្នុងការបង្កើតឲ្យបាននូវលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។នេះគឺជាមូលហេតុដែលនាំឲ្យខ្ញុំត្រូវតែធ្វើដំណើរមកកាន់ទីនេះដើម្បីជួបជាមួយនឹងលោក Xi ។

ដូចគ្នាដែរ លទ្ធផលលម្អិតនៃជំនួបរវាងមេដឹកនាំទាំងពីរគឺមិនបានបញ្ជាក់នោះទេ ប៉ុន្តែជឿជាក់ថា លោក Orban គឺបានពណ័៍នានូវកិច្ចសន្ទនាគ្នារបស់លោកជាមួយនឹងមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំរុស្ស៊ីទាំងអស់ជូនទៅកាន់លោក Xi រួចទៅហើយ។

ចុងក្រោយនេះលោក Orban កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានប្រកាសអំពីផែនការបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដែលជាគោលដៅចុងក្រោយសម្រាប់បេសកកម្មសន្តិភាពនៅអ៊ុយក្រែនលើកនេះ។

គួរឲ្យដឹងដែរថា ហុងគ្រីគិតត្រឹមខែកក្កដានេះបានចាប់ផ្តើមកិច្ចការងាររបស់ខ្លួនក្នុងនាមជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបសម្រាប់រយៈពេល៦ខែក្រោមយុទ្ធនាការសំខាន់ផ្តោតទៅលើការធ្វើឲ្យអឺរ៉ុបត្រឡប់ទៅរកភាពអស្ចារ្យឡើងវិញ ឬ Make Europe Great Again៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី