បរទេស ៖ ស្ថាប័នហិរញ្ញវត្ថុមានដូចជាធនាគារ ក្រុមហ៊ុនកាតឥណទាន ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនគណនេយ្យ ឈ្មួញជើងសារមូលបត្រ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតដែលមានឯកទេសក្នុងការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុតាមភាពខុសប្លែកគ្នារៀងៗខ្លួន។ វាពិបាកក្នុងការស្វែងរកក្រុមហ៊ុនមួយដែលជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនទី ១ នៅក្នុងបញ្ជីនៃស្ថាប័នហិរញ្ញវត្ថុល្អបំផុតទាក់ទងនឹងសេវាកម្មគ្រប់បែបយ៉ាង។

គេមានលក្ខណៈវិនិច្ឆ័យជាច្រើនប្រភេទសម្រាប់ការរៀបចំណាតថ្នាក់ក្រុមហ៊ុនហិរញ្ញវត្ថុ ហើយនេះជាមូលហេតុដែលអ្នកនឹងឃើញថាបញ្ជីចំណាត់ថ្នាក់ឈ្មោះក្រុមហ៊ុនទាំងនេះមិនដូចគ្នា។ ការរៀបចំណាត់ថ្នាក់ខ្លះផ្អែកលើតម្លៃមូលធននៃស្ថាប័នហិរញ្ញវត្ថុ រីឯខ្លះទៀតរៀបចំណាត់ថ្នាក់ផ្អែកលើទ្រព្យសម្បត្តិសរុបឬចំណូលប្រចាំឆ្នាំ។ ខាងក្រោមនេះជាគ្រឹះស្ថានហិរញ្ញវត្ថុកំពូលទាំង ១០ដែលត្រូវបានរៀបចំណាត់ថ្នាក់តាមចំណូលប្រចាំឆ្នាំរបស់ពួកគេ។

១០. Fannie Mae ៖ ស្ថាប័ននេះត្រូវបានគេស្គាល់ជាផ្លូវការថា ជាសមាគមប្រាក់កម្ចីជាតិសហព័ន្ធ (Federal National Mortgage Association) ដែលគេហៅកាត់ថា FNMA ។ ប៉ុន្តែជាទូទៅគេស្គាល់ស្ថាប័ននេះក្រោមឈ្មោះថា Fannie Mae ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៨។ ក្រុមហ៊ុននេះមានជំនាញក្នុងការផ្តល់សេវាកម្មវិនិយោគ ហើយមានទីស្នាក់ការកណ្តាលនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ Fannie Mae មានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ២២,៩ ពាន់លានដុល្លារ។
៩. ING Group ៖ ING Group មានឈ្មោះពេញថា Internationale Nederlanden Groep ។ ស្ថាប័ននេះមានជំនាញក្នុងការផ្តល់ជូនសេវាកម្មធនាគារ និងហិរញ្ញវត្ថុ។ សាជីវកម្មនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងអាំស្ទែរដាំប្រទេសហូឡង់។ វាត្រូវបានជាប់ចំណាត់ថ្នាក់ជាក្រុមសេវាកម្មធនាគារ និងហិរញ្ញវត្ថុធំបំផុតផ្អែកលើប្រាក់ចំណូល ដែលប្រាក់ចំណូលប្រចាំឆ្នាំមានប្រមាណ ៥៧.៧៧ ពាន់លានដុល្លារ។
៨. Santander Group ៖ Santander Group គឺជាក្រុមធនាគារមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៧ មានទីស្នាក់ការកណ្តាលនៅ Santander ប្រទេសអេស្ប៉ាញ។ ស្ថាប័ននេះមានចំណូលប្រចាំឆ្នាំប្រមាណ ៥៨.២៥ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានចាត់ថ្នាក់ជាក្រុមធនាគារធំបំផុតនៅលើពិភពលោកដោយផ្អែកលើតម្លៃមូលធនទីផ្សារ និងជាធនាគារធំបំផុតនៅតំបន់អឺរ៉ុបផងដែរ ផ្អែកលើតម្លៃទីផ្សារ។
៧. BNP Paribas ៖ BNP Paribas គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ និងជាធនាគារមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០។ ស្ថាប័ននេះមានទីស្នាក់ការកណ្តាលនៅ Boulevard des Italiens ទីក្រុងប៉ារីស ប្រទេសបារាំង ហើយមានចំណូលប្រចាំឆ្នាំប្រមាណ ៦៤,៨៤ ពាន់លានដុល្លារអាមេរិក។
៦. China Construction Bank (ធនាគារសំណង់ចិន) ៖ China Construction Bank មានឈ្មោះកាត់ថា CCB ដែលស្ថាប័ននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន។ ធនាគារនេះត្រូវបានចាត់ថ្នាក់ជាធនាគារធំបំផុតមួយនៅក្នុងប្រទេសចិន និងត្រូវបានជាប់ចំណាត់ថ្នាក់ជាធនាគារធំជាងគេទី ២ នៅលើពិភពលោកផ្អែកលើតម្លៃមូលធនទីផ្សារ។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ធនាគារគឺប្រមាណ ៦៥.០៦ ពាន់លានដុល្លារ។
៥. Industrial and Commercial Bank of China (ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន) ៖ Industrial and Commercial Bank of China មានឈ្មោះកាត់ថា ICBC ។ ធនាគារនេះត្រូវបានចាត់ថ្នាក់ជាធនាគារធំបំផុតនៅលើពិភពលោកផ្អែកលើទំហំមូលធនទីផ្សារ និងទ្រព្យសម្បត្តិសរុបរបស់ខ្លួន។ ធនាគារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ មានផ្តល់ជូនសេវាកម្មធនាគារ ហិរញ្ញវត្ថុ និងវិនិយោគ។ ទីស្នាក់ការកណ្តាលរបស់ធនាគារនេះមានទីតាំងនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយចំណូលប្រចាំឆ្នាំរបស់ ICBC ត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រមាណ ៧៧.៨៦ ពាន់លានដុល្លារអាមេរិក។
៤. AXA ៖ AXA គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលមានជំនាញក្នុងការផ្តល់ជូនសេវាកម្មចូលនិវត្តន៍ ធានារ៉ាប់រង និងវិនិយោគ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨១៧ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះគឺមានប្រមាណ ១១៦.៦៥ ពាន់លានដុល្លារអាមេរិក។
៣. Assicurazioni Generali ៖ Assicurazioni Generali គឺជាក្រុមហ៊ុនធានារ៉ាប់រងធំបំផុតមួយនៅលើពិភពលោក និងជាក្រុមហ៊ុនធំបំផុតនៅអ៊ីតាលី។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៣១ ហើយមានទីស្នាក់ការកណ្តាលនៅ Trieste ប្រទេសអ៊ីតាលី។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះមានប្រមាណ ១១៩,៩៦ ពាន់លានដុល្លារអាមេរិក។
២. Allianz ៖ Allianz គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩១។ ក្រុមហ៊ុននេះត្រូវបានគេចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនធានារ៉ាប់រងធំបំផុតនៅលើពិភពលោក។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុងមុយនិច ប្រទេសអាឡឺម៉ង់ ហើយចំណូលប្រចាំឆ្នាំមានប្រមាណ ១៤៤,២១ ពាន់លានដុល្លារអាមេរិក។
១. Berkshire Hathaway ៖ Berkshire Hathaway គឺជាក្រុមហ៊ុនធំបំផុតមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះមានឯកទេសក្នុងការដំណើរការអាជីវកម្មផ្សេងៗដូចជាធានារ៉ាប់រងអាយុជីវិត លក់គ្រឿងអលង្ការ លក់រាយគ្រឿងសង្ហារឹមផ្ទះ និងអាជីវកម្មផ្សេងទៀត។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៣៩ ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងអូម៉ាហា រដ្ឋណេប្រាស្កាស ហរដ្ឋអាមេរិក។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ១៦២,៤៦ ពាន់លានដុល្លារអាមេរិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content