ផលិតផលជ្រក់ម្រេចខ្ចីសម្ងួត មានទីផ្សារល្អ និងមានសក្ដានុពលក្នុងការនាំចេញនៅនឹងកន្លែង  

ភ្នំពេញ ៖ ជ្រក់ម្រេចខ្ចីសម្ងួត ជាផលិតផលកែច្នៃមួយប្រភេទដែលជាគ្រឿងផ្សំជំនាន់ថ្មី មានប្រជាប្រិយភាព និងមានទីផ្សារល្អ ជាពិសេសទីផ្សារក្នុងស្រុកដែលមានការគាំទ្រទាំងអតិជនជាជនជាតិបរទេស និងជនជាតិខ្មែរផងដែរ។

លោក លីម សីហា អ្នកគ្រប់គ្រងទូទៅសិប្បកម្ម ធូបបូអាគ្រីហ្វូដ ដែលកំពុងផលិតជ្រក់ម្រេចខ្ចីសម្ងួត បានមានប្រសាសន៍ប្រាប់ AMS ថា ៖ បច្ចុប្បន្ននេះ សិប្បកម្ម ធូបបូអាគ្រីហ្វូដ កំពុងផលិតម្រេចជ្រក់ម្រេចសម្ងួតដែលមានគុណភាព រសជាតិឆ្ងាញ់ ហើយមានបេសកកម្មសំខាន់ៗក្នុងការកែច្នៃកសិផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចេញកសិផលស្រស់ទៅប្រទេសជិតខាង និងបង្កើនការងារជូនប្រជាសហគមន៍ក្រៅពីការដាំដុះផងដែរ ខណៈដែលគោលបំណងចម្បងគឺផ្ដោតខ្លាំងទៅលើការនាំចេញនៅនឹងកន្លែង។

លោកបន្តថា៖

«ចំពោះគុណភាពម្រេចដែលយើងយកមកជ្រក់គឺមិនខ្ចីពេក មិនចាស់ពេក ពោលគឺយើងពិនិត្យ និងជ្រើសយកគុណភាពច្បាស់លាស់មួយដើម្បីផលិតម្រេចជ្រក់ដែលមិនផុយ និងមិនរឹង ហើយតាមរយៈអាជីវកម្មមួយនេះផងដែរ ក៏បានផ្ដល់នូវការងារ និងចំណូលបន្ថែមដល់កសិករដោយការបេះផ្លែម្រេចប្រមាណ ៧០-១០០គីឡូក្រាមក្នុងមួយថ្ងៃ ជាមួយកម្រៃឈ្នួល ៥០០រៀលក្នុងមួយគីឡូក្រាម»។

ទាក់ទងនឹងសង្វាក់ផលិតកម្មវិញ ម្ចាស់សិប្បកម្មខាងលើរៀបរាប់ថា ការផលិតត្រូវផ្ដោតលើ ២ដំណាក់កាលសំខាន់ៗ គឺនៅកសិដ្ឋាន និងនៅកន្លែងកែច្នៃ ដោយផ្នែកនៅកសិដ្ឋាន សម្ដៅលើដំណាក់កាលដែលកសិករដាំដុះ ថែទាំ ប្រមូលផល និងប្រឡេះគ្រាប់ម្រេចខ្ចី វេចខ្ចប់ និងបញ្ជូនមកកាន់កន្លែងកែច្នៃ។ លុះម្រេចមកដល់កន្លែងកែច្នៃ ត្រូវឆ្លងកាត់ការពិនិត្យគុណភាព បន្ទាប់មកយកទៅលាងសម្អាត ដាក់ជ្រក់ ២សប្ដាហ៍ សម្ងួត វេចខ្ចប់ ទើបអាចចែកចាយបាន។

សម្រាប់ម្រេចជ្រក់សម្ងួតមានតម្លៃ ៤ដុល្លារក្នុងមួយកំប៉ុង ដែលអាចរក្សារទុកបានរយៈពេល ៦ខែ ហើយអាចផលិតបាន ១៥០០ – ១៧០០កំប៉ុងក្នុងមួយខែ។ ដោយឡែកផលិតផលកែច្នៃនេះអាចទទួលទានបានជាមួយនឹងអាហារស្ទើរគ្រប់ប្រភេទ មិនថាជាមួយបាយឆា គុយទាវ សាច់អាំង ឬសាឡាដជាដើម ព្រោះវាមានរសជាតិហឺរឆ្ងាញ់ និងងាយស្រួលដាក់តាមខ្លួន ។

ជាមួយនឹងកិច្ចដំណើរការរបស់សិប្បកម្មខាងលើនេះត្រូវបានលោក សីហា ប្រាប់ឱ្យដឹងថា ដំបូងឡើយ រូបលោក និងក្រុមការងារបានចំណាយដើមទុនប្រមាណ ២ពាន់ដុល្លារដោយសារខ្សែសង្វាក់ផលិតកម្មម្រេចជ្រក់សម្ងួតនេះមិនត្រូវការសម្ភារផលិតសាំញ៉ាំច្រើននោះទេ ប៉ុន្តែការធ្វើអាជីវកម្មអ្វីមួយចាំបាច់ត្រូវតែមានការរៀបចំខ្លួនឱ្យបានល្អរួចរាល់ ហើយបើមានដៃគូ ត្រូវរកដៃគូណាដែលមានជំនាញផ្សេងៗគ្នា ដើម្បីឱ្យមានគំនិត និងការរៀបចំអាជីវកម្មមានលក្ខណៈពេញលេញ​ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការត្រៀមដើមទុនបម្រុងសម្រាប់ដំណើរការអាជីវកម្ម។

គួរបញ្ជក់ថា ជ្រក់ម្រេចខ្ចីសម្ងួត ដែលត្រូវបានផលិតនៅក្នុងខេត្តបាត់ដំបងមួយនេះ ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានប្រយោជន៍ច្រើនដល់សុខភាព ដូចជា សម្បូរនៅសារធាតុដែលជួយសម្រួលសរសៃឈាម និងជួយដល់ប្រព័ន្ធរំលាយអាហារជាដើម។ ក្រៅពីជ្រក់ម្រេចខ្ចីសម្ងួត សិប្បកម្ម ធូបបូអាគ្រីហ្វូដ ក៏មានផលិតសុខភាពផ្សេងទៀតដូចជា ប្រភេទម្សៅតែ រួមមានម្សៅតែខ្ញី និងម្សៅតែរមៀត និងមានម្សៅប្រភេទ Instant ដែលជាប្រភេទមិនមានកាក មិនមានជាតិស្ករ ងាយស្រួលឆុង រលាយបានល្អ និងងាយស្រួលយកតាមខ្លួន៕​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ