ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ Sun King សម្រួលដល់ការចំណាយរបស់អតិថិជនដែលមានចំណួលទាប

បរទេស ៖ យោងតាមប្រភពពី Inclusivebusiness.Net បានប៉ាន់ប្រមាណថា មនុស្សជាង ៤៩០ លាននាក់នៅទូទាំងពិភពលោកនឹងមានលទ្ធភាពប្រើប្រាស់ថាមពលពន្លីព្រះអាទិត្យជាថាមពលជំនួសក្នុងតម្លៃសមរម្យ។ យ៉ាងណាមិញ សហគមន៍នៅដាច់ស្រយាល និងជនបទមិនទាន់មានលទ្ធភាពអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះបានទេ។

ដើម្បីដោះស្រាយបញ្ហានេះ បណ្តាក្រុមហ៊ុនថាមពលសូឡាពន្លឺព្រះអាទិត្យដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានចរន្តអគ្គិសនីក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនថាមពលសូឡាពន្លឺព្រះអាទិត្យ Sun King មានគោលដៅអភិវឌ្ឍន៍ និងផ្គត់ផ្គង់ផលិតផលថាមពលព្រះអាទិត្យដល់សហគមន៍ក្រីក្រនៅអាស៊ីអាគ្នេយ៍ និងអាហ្រ្វិក។ នៅឆ្នាំ២០០៩ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយមានឈ្មោះដើមថា Greenlight Planet  ហើយវាបានពង្រីកប្រតិបត្តិការទៅកាន់តំបន់អាស៊ានក្នុងឆ្នាំ២០១៣ ក្នុងនាមជាអ្នកចែកចាយ។ បច្ចុប្បន្ននេះ Sun King ចាត់ទុកខ្លួនឯងថា ជាសហគ្រាសទំហំមធ្យមដែលផ្តល់នូវទំនិញថាមពល និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ off-grid ។

បច្ចុប្បន្ននេះ ប្រតិបត្តិការរបស់ Sun King មានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលពួកគេកំពុងធ្វើការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រាសសង្គម និងអ្នកលក់រាយផ្សេងទៀត ដើម្បីចែកចាយផលិតផលរបស់ពួកគេ។ Sun King ប៉ាន់ប្រមាណថា ខ្លួន​នឹង​បង្កើន​ប្រតិបត្តិការនៅក្នុងប្រទេស​ហ្វីលីពីន​នេះ​ទ្វេដង​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ ខណៈដែលបច្ចុប្បន្ននេះ ៩៥ ទៅ ៩៩ ភាគរយនៃអតិថិជនរបស់ពួកគេគឺជាអ្នកចំណូលទាប និងអ្នករស់នៅតំបន់ដាច់ស្រយាល (BoP)។ លើសពីនេះទៀត ៤០ ភាគរយនៃបុគ្គលិករបស់ពួកគេក៏ជាអ្នកចំណូលទាប និងអ្នករស់នៅតំបន់ដាច់ស្រយាល (BoP) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Sun King មានបុគ្គលិកជាង ២០ ០០០ នាក់មកពី BoP រួមមាន ឥណ្ឌា កេនយ៉ា នីហ្សេរីយ៉ា តង់ហ្សានី តូហ្គោ កាមេរូន ម៉ូសំប៊ិក សំប៊ី និងអ៊ូហ្គង់ដា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ៣៦ ភាគរយនៃបុគ្គលិកនៅអាហ្វ្រិកគឺជាស្ត្រី។

ផ្អែកតាមរបាយ​ការណ៍មួយបានបង្ហាញ​ថា Sun King បាន​លក់​អំពូលថាមពលពន្ឡឺ​ព្រះ​អាទិត្យ​បាន​ជាង ១៩ លាន​អំពូល​ និងផ្តល់​ប្រព័ន្ធផ្ទុកថាមពលនៅផ្ទះដល់ប្រជាជនជាង ៩០ លាននាក់ក្នុង ៦៥ ប្រទេស។ សេវាកម្ម និងផលិតផលទាំងនោះរួមមាន ប្រព័ន្ធផ្ទុកថាមពលពន្លឺព្រះអាទិត្យនៅផ្ទះ និងផលិតផលថាមពលសូឡាពន្លឺព្រះអាទិត្យខ្នាតតូច ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សន្សំបានប្រមាណ៥ ទៅ ៨ ដុល្លារលើការចំណាយប្រើប្រាស់អគ្គិសនីប្រចាំខែ។ លើសពីនេះ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលធំៗក៏ជាអតិថិជនរបស់ Sun King ផងដែរ ជាពិសេសនៅពេលដែលពួកគេទិញបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់ជាការបរិច្ចាគដល់ដៃគូ ឬជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង CSR ។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Pay-as-you-go (PAYG) ត្រូវបានប្រើប្រាស់ក្នុងវិធីសាស្រ្តការដាក់ប្រព័ន្ធថាមពលដោយផ្ទាល់ទៅភូមិ ដើម្បីជួយសម្រួលដល់ការលក់។ តាមរយៈនេះ អ្នកប្រើប្រាស់អាចធ្វើការទូទាត់លើការបង់រំលស់ក្នុងរយៈពេលពី ១០ ទៅ ១២ សប្តាហ៍។ តាមរយៈប្រតិបត្តិការនេះ Sun King បង្កើនខិតខំប្រឹងប្រែងក្នុងការផ្តល់ការងារដល់ប្រជាជនក្នុងតំបន់ ដែលមានការយល់ដឹងលម្អិតអំពីតម្រូវការជាក់លាក់នៅភូមិរបស់ពួកគេ។ លើសពីនេះ ទាំងអតិថិជន និងអ្នកចែកចាយទទួលបានការធានាក្រោមរយៈពេលពីរឆ្នាំពីក្រុមហ៊ុនផងដែរ ដោយ Sun King ធ្វើការជាមួយអ្នកចែកចាយដើម្បីធានាថាគុណភាពត្រូវបានរក្សា ជាពិសេសទៅដល់អតិថិជនចុងក្រោយគេបំផុត។ វាត្រូវបានធ្វើតាមរយៈកម្មវិធីគាំទ្រទីផ្សារ និងការបណ្តុះបណ្តាលផ្នែកលក់ដែលជួយអ្នកចែកចាយបង្កើនអាជីវកម្មរបស់ពួកគេ។ បន្ថែមពីនេះ Sun King ទទួលបានមតិវិជ្ជមានពីស្ត្រីដែលចូលរួមផងដែរទាំងភ្នាក់ងារ និងអតិថិជននៅអាហ្វ្រិក ដោយសារពីពួកគេទទួលបានអត្ថប្រយោជន៍ពីការងាររបស់ពួកគេ។ ការផ្លាស់ប្តូរចៀសឆ្ងាយពីប្រភពពន្លឺ និងថាមពលដ៏គ្រោះថ្នាក់ដូចជាប្រេងកាត និងឧស្ម័ន បានធ្វើឲ្យអ្នកប្រើប្រាស់ទាំងនោះ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​កាន់​តែ​ច្រើន​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ។

មិនត្រឹមតែប៉ុណ្ណោះ Sun King ក៏កំពុងយកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថានផងដែរ ដោយពួកគេកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ គិតមកទល់ពេលនេះ Sun King បានកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាង ២៥ លានតោន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងចាប់ដៃគូជាមួយប្រព័ន្ធគ្រប់គ្រងសំណល់អេឡិកត្រូនិក ដើម្បីកែច្នៃឡើងវិញតាមដែលអាចធ្វើទៅបាន និងបោះចោលផលិតផលដែលកែច្នៃលែងបានដោយសុវត្ថិភាព។

ទាក់ទងនឹងបញ្ហាប្រឈមសំខាន់ៗ Sun King ទទួលស្គាល់ថាអាជីវកម្មរបស់ខ្លួនត្រូវបានប៉ះពាល់ទៅនឹងឥណទាន ប្រតិបត្តិការ ទីផ្សារ និងហានិភ័យបទប្បញ្ញត្តិ។ យ៉ាងណាមិញ ដោយ​ការ​វិភាគ​យ៉ាង​សកម្ម​ទិន្នន័យ​ពេល​វេលា​ពិត​ប្រាកដ​ពី​តំបន់​ដែល​ពួក​គេ​មានប្រតិបត្តិការ ពួកគេអាចត្រួតពិនិត្យ និងកាត់បន្ថយកម្រិតនៃហានិភ័យទាំងនោះបាន។ នៅប្រទេសហ្វីលីពីន Sun King និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូ បានបង្កើនខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យឥណទានដែលអាចប៉ះពាល់ដល់ការសងបំណុល ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងសិក្សាអំពីយុទ្ធសាស្រ្តសម្រាប់ផ្តល់ប្រាក់កម្ចីថាមពលបៃតង។ ការធ្វើបែបនេះនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចការទូទាត់ប្រាក់ទាន់ពេលវេលា។ បញ្ហាប្រឈមមួយទៀតនោះ គឺការពង្រីកក្រុមហ៊ុន ពីព្រោះដើម្បីឱ្យអាជីវកម្មរីកចម្រើន​ ផលិតផលចាំបាច់ត្រូវតែសម្របខ្លួនទៅនឹងតំបន់ថ្មី។ ដើម្បី​ដោះស្រាយបញ្ហានេះ​ Sun King ខិតខំប្រឹងប្រែងសហការជាមួយអ្នកចែកចាយ ដើម្បីផ្គត់ផ្គង់ថាមពលទៅដល់តំបន់ដាច់ស្រយាលឲ្យកាន់តែច្រើន។

ទន្ទឹមនឹងនេះ Sun King ធានាថា ផលិតផលរបស់ពួកគេត្រូវនឹងស្តង់ដារ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដើម្បីបម្រើដល់សហគមន៍ដាច់ស្រយាល ឬក្រីក្រ BoP ដែលជាអ្នកប្រើប្រាស់ចម្បងរបស់ពួកគេ។ ដើម្បីគាំទ្របន្ថែមទៀតនេះ គោលនយោបាយស្តីពីការនាំចូលបច្ចេកវិទ្យាថាមពលព្រះអាទិត្យគួរត្រូវបានពិនិត្យមើលឡើងវិញ។ នៅប្រទេសហ្វីលីពីន ទោះបីជាផលិតផលថាមពលពន្លឺព្រះអាទិត្យអាចនាំចូលដោយមិនមានពន្ធក៏ដោយ ប៉ុន្តែឧបករណ៍ប្រើប្រាស់មួយចំនួនដូចជា ទូរទស្សន៍មិនត្រូវបានលើកលែងនោះទេ ខណៈដែលវាជាផ្នែកមួយនៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធំផងដែរ។ ដូច្នោះហើយ វាប្រឈមនឹងការប៉ះពាល់តម្លៃមុនពេលទៅដល់អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការអប់រំសាធារណៈជនអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ក៏អាចជួយក្រុមហ៊ុនដូចជា Sun King ក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនទៅកាន់ក្រុមហ៊ុនដែលផ្តល់ដំណោះស្រាយទាំងនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស