ផលិតផលឥណទានសម្បូរបែបពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន និងកំពុងជួយលើកស្ទួយជីវភាពប្រជាជន

ភ្នំពេញ ៖ ផលិតផលឥណទានសម្បូរបែបពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន និងកំពុងជួយលើកស្ទួយជីវភាពរបស់ប្រជាជន ពិសេសជួយដល់អាជីវកម្មខ្នាតតូចៗ ដែលត្រូវការដើមទុនក្នុងការពង្រីការអាជីវកម្មរបស់ខ្លួន ខណៈការប្រើប្រាស់កម្ចី ឬឥណទានទាមទារឱ្យមានផែនការច្បាស់លាស់បើមិនចង់ធ្លាក់ចូលក្នុងបំណុលលើសលប់។

អ្នកស្រី រ៉ង គន្ធា អាយុ ៣៤ឆ្នាំ ប្រកបរបរជាជាងកាត់ដេរ និងស្វាមីមានមុខរបរជាជាងម៉ូតូ មានសមាជិកគ្រួសារចំនួន ៤នាក់ បានឱ្យដឹងថា អ្នកស្រីប្រកបរបរនេះតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយមកដល់ឆ្នាំ២០១៩ អាជីវកម្មរបស់អ្នកស្រីត្រូវការដើមទុនបន្ថែម។ គ្រានោះអ្នកស្រីមិនដឹងថា គួរតែស្នើកម្ចីពីស្ថាប័នណាដែលមិនតម្រូវឱ្យមានទ្រព្យដាក់ធានានោះទេ ម៉្យាងវិញទៀតអ្នកស្រីក៏មិនចង់ខ្ចីប្រាក់ពីអ្នកចងការក្នុងភូមិ ព្រោះថាអត្រាការប្រាក់ខ្ពស់ តែជាសំណាងល្អ អ្នកស្រីបានស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយតាមរយៈម្តាយរបស់អ្នកស្រី ហើយក៏បានសម្រេចចិត្តប្រើប្រាស់កម្ចីជាលើកដំបូងចំនួន ២លានរៀល ដើម្បីទៅទិញសាច់ក្រណាត់បន្ថែម។

អ្នកស្រីបានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះជាបន្តបន្ទាប់ ព្រោះថាគ្រឹះស្ថានមានផលិតផលឥណទានសម្បូរបែប ដែលធ្វើឱ្យអ្នកស្រីមានភាពងាយស្រួលក្នុងការប្រើប្រាស់កម្ចី ជាពិសេស មិនចាំបាច់មានទ្រព្យដាក់ធានាកម្ចី។ អ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថាននោះរហូតលើកទី៦ ចំនួន ៤លានរៀល ក្នុងគោលបំណងគាំទ្រមុខរបរស្វាមីរបស់អ្នកស្រីក្នុងការទិញគ្រឿងបន្លាស់ម៉ូតូសម្រាប់ជួសជុលបន្ថែម។

អ្នកស្រីបានបន្តថា ប៉ុន្មានឆ្នាំកន្លងមកនេះជីវភាពគ្រួសាររបស់អ្នកស្រីកាន់តែមានភាពប្រសើរឡើង ចាប់តាំងពីគ្រួសារអ្នកស្រីមានអាជីវកម្មតែមួយរហូតដល់មានអាជីវកម្មច្រើនផ្សេងទៀតក្នុងគ្រួសារដូចជាការចិញ្ចឹមជ្រូកជាដើម។ ចំពោះបញ្ហាកូវីដ-១៩ សម្រាប់គ្រួសារអ្នកស្រីរងក៏ផលប៉ះពាល់បន្តិចបន្តួចដែរ តែចំណូលដែលរកបានអាចទប់ទល់បាន ពីព្រោះគ្រួសារអ្នកស្រីមិនពឹងផ្អែកតែប្រភពចំណូលតែមួយនោះឡើយ។

អ្នកស្រីបានបន្តទៀតថា ពីមុនមួយថ្ងៃអាចរកចំណូលបានត្រឹមតែ ៤០ ០០០ ទៅ ៥០ ០០០ រៀល ប៉ុន្តែបើប្រៀបធៀបនឹងបច្ចុប្បន្នចំណូលដែលរកបានពី ៨០ ០០០ ទៅ ១០០ ០០០ រៀលនៃប្រាក់ចំណេញដុល។ តទៅថ្ងៃអនាគត អ្នកស្រីមានបំណងចង់ពង្រីកមុខររបរនេះឲ្យកាន់តែធំជាងនេះ និងកែលម្អគេហដ្ឋានឲ្យបានល្អប្រសើរជាងនេះ។

ទាក់ទងនឹងការប្រើប្រាស់កម្ចី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ធ្លាប់បានពន្យល់ថា ការប្រើប្រាស់ក​ម្ចីពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានច្បាប់ត្រឹមត្រូវ មិនមែនជារឿងអាក្រក់នោះទេ ក៏ព្រោះថាប្រសិនបើកម្ចីទៅប្រើប្រាស់ចំគោលដៅ មិនត្រឹមតែមានលទ្ធភាព ក្នុងការសងត្រឡប់នោះទេ ថែមទាំងជួយបង្កើនចំណូល ដែលជួយដល់ជីវភាពក្រុមគ្រួសារទៀតផង។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ៖

“កម្ពុជាមានធនាគារជាច្រើន ហើយក៏នាំឱ្យប្រជាពលរដ្ឋជំពាក់ធនាគារច្រើន។ ជាការពិត ការជំពាក់លុយគេមិនមែនសុទ្ធតែជារឿងអាក្រក់ទាំងអស់នោះទេ ក៏ព្រោះថា នៅពេលខ្ចីលុយ យើងត្រូវដឹងជាមុនថា តើយើងយកលុយដែលបានខ្ចីនេះទៅធ្វើអ្វី? ប្រសិនបើកម្ចីទៅលើការរកស៊ី ដើម្បីបានចំណូល បង្កើនចំណូល ហើយមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុល នោះការជំពាក់ ឬខ្ចីលុយគេជារឿងល្អ ក៏ប៉ុន្ដែប្រសិនបើការខ្ចីលុយយកទៅប្រើប្រាស់ខុសគោលដៅ ដូចជា ឡើងស៊េរីទូរស័ព្ទ, ទិញម៉ូតូ ឬឡានថ្មី ទាំងនេះជាហានិភ័យ បង្កគ្រោះថ្នាក់ឈានដល់ការជាប់បំណុលលើសលប់ជាមិនខាន៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី