ការទម្លាក់ប្រអប់ថ្ម ជាមូលហេតុធំមួយដែលទាក់ទាញសត្វសមុទ្រកម្រ និងជិតផុតពូជ​ឱ្យ​មកកាន់កម្ពុជា

ប្រអប់ថ្ម ឬជម្រកត្រីសិប្បនិម្មិត គឺជាគម្រោងដែលផ្ដួចផ្ដើមគំនិតឡើងដោយអង្គការអភិរក្សសមុទ្រ​កម្ពុជា (Marine Conservation Cambodia) ក្នុងកិច្ចការពារជីវៈចម្រុះក្រោមបាតសមុទ្រ ជាពិសេស ប្រភេទសត្វសមុទ្រដែលជិតផុតពូជឱ្យបន្តមានវត្តមាននៅដែនទឹកកម្ពុជា។

ធ្វើចេញពីស៊ីម៉ង់ត៍ មានរូបរាងជ្រុងវែង ដែលគេចំណាំប្រើប្រាស់ធ្វើជា​បង្គោលរបង ពេលនេះបានក្លាយ​ទៅជាជម្រកដ៏មានប្រសិទ្ធភាពសម្រាប់ធនធានក្រោមបាតសមុទ្រ ក្នុងនោះរួមមានស្មៅ​សមុទ្រផង​ដែរ។

បើតាមកញ្ញា​ ថាប់ រចនា នាយិការប្រតិបត្តិនៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឱ្យដឹងថា ប្រអប់ថ្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដោយប្រើប្រាស់ មធ្យោបាយអូសសំណាញ់ទ្រង់ទ្រាយធំ ដែលវិធីសាស្ត្រនេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់ធនធាននៅបាតសមុទ្រ ជាពិសេសគឺស្មៅសមុទ្រ ដែលជាចំណីរបស់សត្វកម្រមួយចំនួន។

ចំពោះការសាងសង់ប្រអប់ថ្ម គឺធ្វើឡើងដោយទុកប្រហោងតូចល្មសម្រាប់ដាក់ខ្សែចងភ្ជាប់គ្នា ហើយក្រោយពេលទម្លាក់ចូលទៅក្នុង​ទឹកសមុទ្រហើយ ក្រុមអ្នកជ្រមុជទឹកនឹងមានភារកិច្ចតម្រៀប​ប្រអប់ទាំងនោះគរលើគ្នា និងចង់ឱ្យ​ជាប់គ្នាតែម្ដង។

កញ្ញា ថាប់ រចនា បានរៀបរាប់ទៀតថា៖

«ជម្រកសិប្បនិម្មិតមួយត្រូវចំណាយប្រអប់ថ្មប្រមាណជា២០ដុំ ដែលមានទម្ងន់សរុបចន្លោះ២ ទៅ៣តោន ហើយទម្ងន់នេះសមល្មមនឹងអាចទប់កម្លាំងទាញ​របស់ទូក​ នេសាទខុសច្បាប់បាន។ នៅពេលជម្រកត្រីសិប្បនិម្មិតត្រូវបានទម្លាក់ចូលទៅក្នុងសមុទ្រហើយ វានឹងក្លាយទៅជាកន្លែង​លាក់ខ្លួន ការពារសុវត្ថិភាព ផ្ដល់ជាចំណីអាហារ និងដើរតួនាទី​សំខាន់​ក្នុងការចម្រោះគុណភាពទឹក»។

កញ្ញាបន្តឱ្យដឹងថា ៖ មួយរយៈពេលខ្លីក្រោយពីទម្លាក់ជម្រកសិប្បនិម្មិតនេះជាច្រើនទីតាំងនៅជុំវិញកោះអាចម៍សេះរួច ក្រុមអ្នកស្រាវជ្រាវក៏បានបន្តតាមដាន និងឃើញថា រុក្ខជាតិជាច្រើនចាប់ផ្ដើមដុះលូតលាស់មកវិញ ហើយមិនយូរប៉ុន្មាន ក្រុមការងារអភិរក្សក៏បានប្រទះឃើញវត្តមានរបស់ថនិកសត្វដ៏កម្រមួយគឺ «ជ្រូកទឹក» ហែលមកលេង និងរកចំណីនៅតំបន់ជុំវិញកោះមួយនេះ។

បើតាមកញ្ញា រចនា ជ្រូកទឹកបានបាត់វត្តមានពីដែនសមុទ្រកម្ពុជាជាច្រើនឆ្នាំមកហើយ រហូតដល់​មានការសន្មត់ថា ថនិកសត្វប្រភេទនេះបានផុតពូជ។ ប្រភេទចំណីដ៏សំខាន់បំផុតរបស់ជ្រូក​ទឹកគឺស្មៅសមុទ្រ ហើយការលេចឡើងនៃវត្តមានរបស់ជ្រូកទឹក ក៏បានន័យថានៅទីនេះមាន​ចំណីសម្រាប់ពួកវា។

ប្រភេទសត្វកម្រមួយទៀតដែលក្រុមការងារអភិរក្សបានប្រទះឃើញដែរនោះគឺ ផ្សោតទឹកប្រៃ (Irrawaddy dolphins)ដែលកញ្ញា រចនា អះអាងថា មានរហូតទៅដល់ប្រមាណ ៥០ក្បាល។ ជារឿយៗ ផ្សោតទាំងនោះហែលជាហ្វូងៗ បណ្ដែតខ្លួនលេងនៅជុំវិញកោះអាចម៍សេះ ព្រមទាំងរកចំណីនៅទីនេះផងដែរ។

គួរឱ្យដឹងផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជលផលជាមួយនឹងអង្គការអភិរក្ស​សមុទ្រកម្ពុជា រហូតមកដល់ពេលនេះបានទម្លាក់ប្រអប់ថ្មចំនួន២០០ជម្រកហើយ នៅក្នុងទីតាំងភូមិសាស្ត្រ ខេត្តកែប ហើយនឹងបន្តកិច្ចសហការនេះដើម្បីទម្លាក់ឱ្យបានចំនួន ៥០០០ពាន់ជម្រកទៀតក្នុងរយៈពេល៥ ឆ្នាំ ដោយពង្រីកទៅខេត្តផ្សេងៗទៀតដូចជា ខេត្តកោះកុង កំពត និងព្រះសីហនុជាដើម។

លើសពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអភិរក្សសមុទ្រ និងរដ្ឋបាលជលផល កញ្ញា រចនា ក៏បានកត់សម្គាល់ឃើញពីការចូលរួមយ៉ាងផុសផុលរបស់ប្រជានេសាទនៅក្នុងតំបន់នោះផងដែរ។ នេះចាត់ទុកថាជាលទ្ធផលល្អមួយនៅពេលដែលប្រជនជនបានយល់ដឹងអំពីសារៈ​សំខាន់នៃកិច្ច​ការពារធនធាន​ជលផលក្នុងតំបន់របស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *