គម្រោងចំនួន ៣៨ ត្រូវបានកម្ពុជាអនុម័តក្រោមទុនវិនិយោគសរុបជាង២ពាន់លានដុល្លារ

ភ្នំពេញ ៖ ស្ថិតនៅក្នុងត្រីមាសដំបូងដើមឆ្នាំ២០២២នេះ គម្រោងវិនិយោគក្នុងការបង្កើតរោងចក្រ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់សរុបដល់ចំនួន ៣៨គម្រោងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តរួចរាល់ ដោយគិតជាទឹកប្រាក់សរុបជាង ២ពាន់លានដុល្លារ អាមេរិក។

គម្រោងវិនិយោគដែលមានទំហំទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទាំង ៣៨នេះ រួមមានដូចជា៖

១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន XIN HONGRUI (CAMBODIA) GARMENT CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ មានទុនប្រមាណ ៥លានដុល្លារ បង្កើតការងារបានជាង១ពាន់កន្លែង។

២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន COMO APPAREL CO., LTD មានទីតាំងនៅក្នុងរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៤,៧លាន ដុល្លារអាមេរិក បង្កើតការងារបានជិត៣ពាន់កន្លែង។

៣. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងវ៉ាលិសរបស់ក្រុមហ៊ុន LEONA (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក បង្កើតការងារបានជាង១ពាន់កន្លែង។

៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SINCERE SEASON (CAMBODIA) GARMENT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ៥,៦លានដុល្លារ និងបង្កើតការងារបានជាង១ពាន់កន្លែង។

៥. គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់នៃក្រុមហ៊ុន POWERFUL RICHES GARMENT (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារ បង្កើតការងារបានជាង ១ពាន់កន្លែង។

៦. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រ់ប្រភេទរបស់ក្រុមហ៊ុនGREEN BAG (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ៥លានដុល្លារ អាចបង្កើតការងារបានជាង ១ពាន់កន្លែង។

៧. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន GLOBAL SUPPLY REDWOOD CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣លានដុល្លារ អាចបង្កើតការងារបានជាង ៧០០កន្លែង។

៨. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន INKYUNG WONDANG APPAREL CO., LTD មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ជាមួយទុនវិនិយោគប្រមាណ ៣លានដុល្លារ បង្កើតការងារបានចំនួនជាង៦០០កន្លែង។

៩. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិករបស់ក្រុមហ៊ុន Cambodian Shenghong Packaging Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៦៨ម៉ឺនដុល្លារ អាចបង្កើតការងារបានចំនួនកន្លែង។

១០. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមរបស់ក្រុមហ៊ុន Best-Run Technology (Cambodia) Co., Ltd មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៦០កន្លែង។

១១. គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) នៃក្រុមហ៊ុន YH FINE MATERIALS CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តព្រះសីហនុ មានទុនវិនិយោគ ប្រមាណ ១៨,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។

១២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន MASTERY (MFG) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារ និងបង្កើតការងារបានជាង ៥០០កន្លែង។

១៣.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគនៅក្នុងរាជធានីភ្នំពេញ មានទុនវិនិយោគ ប្រមាណ ៣,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន៧១៤កន្លែង។

១៤. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) របស់ក្រុមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD មានទីតាំង វិនិយោគស្ថិតនៅខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារ អាចបង្កើតការងារ បានជិត ២០០កន្លែង។

១៥. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន MUTITA TEXTILE SOCIAL ENTERPRISE CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារ និងមានលទ្ធភាពបង្កើតការងារបានជាង ៦០០កន្លែង។

១៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាតទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័ររបស់ក្រុមហ៊ុន HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,២លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានជិត២០០កន្លែង។

១៧. គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និងផលិតម្ហូបអាហារ នៃក្រុមហ៊ុន TMH POULTRY CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ៥,៧លានដុល្លារ និងអាចបង្កើតការងារបានជាង ២០០កន្លែង។

១៨. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡារបស់ក្រុមហ៊ុន ACADEMIC SOLAR ENERGY MFG CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនប្រមាណ៨,២លានដុល្លារ បង្កើតការងារបានជាង ២០០កន្លែង។

១៩. គម្រោងវិនិយោគកសិកម្មដំណាំចេក និងដំណាំហូបផ្លែនៃក្រុមហ៊ុន LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ជិត២ពាន់កន្លែង។

២០. គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៥២៨បន្ទប់ នៃក្រុមហ៊ុន K.B.X INVESTMENT CO., LTD ដោយមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩លានដុល្លារ និងបង្កើតការងារបានជាង៧០០កន្លែង។

២១. គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW របស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១ពាន់កន្លែង។

២២. គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារ និងអាចបង្កើតការងារបានជិត ៦០០កន្លែង។

២៣. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដំណាំចេក របស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក បង្កើតការងារបានជាង ៤០០កន្លែង។

២៤. គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានជាង ១ពាន់កន្លែង។

២៥. គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ របស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ដែលមានទីតាំងវិនិយោគនៅ រាជធានីភ្នំពេញ ទុនវិនិយោគចំនួន ១៥លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានជាង ៤០០កន្លែង។

២៦. គម្រោងបង្កើតរោងចក្រខារអំបោះរបស់ក្រុមហ៊ុន GLOBAL XILIN GARMENT ACCESSORY CO., LTD មានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ មានទុន វិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជិត ២០០កន្លែង។

២៧. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TOYOKI APPAREL (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ឆ្នាំង មានទុនវិនិយោគ ប្រមាណ៤,៥លានដុល្លារ និងអាចបង្កើតការងារបានជាង២ពាន់កន្លែង។

២៨.  គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន KH WIN STAR GARMENT CO., LTD ដែលមានទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានជាង ១ពាន់កន្លែង។

២៩. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន HONG RI (CAMBODIA) CLOTHING CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារ និងអាចបង្កើតការងារបានជាង ១ពាន់កន្លែង។

៣០. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន XING KAI SEN GARMENT CO., LTD មានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារ អាមេរិក និងអាចបង្កើតការងារបាន៦០០កន្លែង។

៣១. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទនៃក្រុមហ៊ុន XIN JIALE INTERNATIONAL (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺ មានទុនប្រមាណ ៥,៤លាន ដុល្លារ អាចបង្កើតការងារបានជាង២ពាន់កន្លែង។

៣២. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិច ត្រូនិកគ្រប់ប្រភេទរបស់ក្រុមហ៊ុន MEKO INTELLIGENT (CAMBODIA) CO., LTD ដែលមាន ទីតាំងវិនិយោគនៅខេត្តតាកែវ ជាមួយទុនវិនិយោគប្រមាណ ៣២លានដុល្លារ និងអាចបង្កើតការងារ បានជិត២ពាន់កន្លែង។

៣៣. គម្រោងសាងសង់ផ្សារទំនើបនៃក្រុមហ៊ុន KHALANDALE CO., LTD ដែលមានទីតាំងវិនិយោគ ស្ថិតនៅរាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង៦០០កន្លែង។

៣៤. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) របស់ក្រុមហ៊ុន K (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារ និងអាចបង្កើតការងារបានជិត២០០កន្លែង។

៣៥. គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន B.E.C.I.S (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២កន្លែង។

៣៦. គម្រោងបង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់សត្វចិញ្ចឹមរបស់ក្រុមហ៊ុន CAMBODIAN PAW SHIELD CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តព្រះសីហនុ មានទុនវិនិយោគ ៥,៥លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានជិត៥០០កន្លែង។

៣៧. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៃក្រុមហ៊ុន X.Y.H. (CAMBODIA) GARMENT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានជិត៣ពាន់កន្លែង។

៣៨. រោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន SKUON SHOES MANUFACTURE CO., LTD ដែលមានទីតាំងនៅខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២,៥លានដុល្លារ និងអាចបង្កើតការងារបានជាង៤០០កន្លែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។