ភ្នំពេញ ៖ សូឡា ជាថាមពលមួយដែលគេអាចរាប់ថាជាថាមពលស្អាតមិនប៉ះពាល់ដល់បរិស្ថាន និងផ្ដល់នូវអត្ថប្រយោជន៍ច្រើន ថែមទាំងមានភាពងាយស្រួលក្នុងការទាញយកថាមពលពន្លឺថ្ងៃបំប្លែងជាអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។ ដើម្បីទទួលបាននូវផលប្រយោជន៍ទាំងនេះ អ្នកប្រើប្រាស់គួរពិភាក្សាជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការខាតបង់ដោយប្រការណាមួយ។

កញ្ញា ជិន អុល អ្នកគ្រប់គ្រងក្រុមហ៊ុន Solar Green Energy Cambodia (SOGE Cambodia) បានបញ្ចប់ការសិក្សាផ្នែកអគ្គិសនី និងថាមពលនៅវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា ឬហៅថា សាលាតិចណូ បានប្រាប់ AMS ថា ប្រជាជនដែលចង់ប្រើប្រាស់ប្រព័ន្ធសូឡានេះ គួរមានការស្វែងយល់ និងសិក្សាឱ្យបានច្បាស់លាស់ជាមួយអ្នកជំនាញពិតប្រាកដមុនពេលសម្រេចចិត្តទិញប្រើ បើមិនដូច្នោះទេ អាចនឹងទទួលបាននូវប្រព័ន្ធមួយឆាប់ខូចនឹងមិនសមស្របតាមលក្ខណៈបច្ចេកទេសនោះឡើយ។

កញ្ញា ជិន អុល បានបន្តថា ក្នុងករណីដែលបងប្អូនកំពុងប្រើប្រាស់ហើយមានបញ្ហាកើតឡើងដូចជាឆាប់អស់ថាមពលជាដើម គឺអាចសាកសួរទៅក្រុមហ៊ុនដើម្បីទទួលបានការជួសជុលបាន។ ម៉្យាងវិញទៀត បើបងប្អូនពិតជាចង់ប្រើប្រាស់ប្រព័ន្ធសូឡា គឺអាចសាកសួរបានតាមក្រុមហ៊ុននានា ដែលភាគច្រើនក៏ឃើញមាននៅតាមបណ្តាញសង្គម ដើម្បីបានយល់ច្បាស់ពីព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅនឹងបច្ចេកទេស និងលក្ខខណ្ឌប្រើប្រាស់។

អ្នកបច្ចេកទេសអគ្គិសនីដែលមានស្រុកកំណើតនៅឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យរូបនេះបានរៀបរាប់ពីអត្ថប្រយោជន៍នៃប្រព័ន្ធសូឡាថា ប្រព័ន្ធសូឡា ជាប្រព័ន្ធមួយដែលផ្ដល់ជាថាមពលកកើតឡើងវិញ គឺអាចកើតឡើងជារៀងរាល់ថ្ងៃ និងមិនចេះរីងស្ងួត ដោយសារវាបំប្លែងពន្លឺព្រះអាទិត្យ និងកម្ដៅទៅជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់។ ម្យ៉ាងវិញទៀត សូឡាត្រូវបានគេរាប់ថាជាប្រព័ន្ធដែលមិនបញ្ចេញផ្សែងពុល ជាថាមពលស្អាត មានសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន និងមានភាពងាយស្រួលក្នុងការដំឡើង ដែលអាចដំឡើងបានគ្រប់កន្លែងទាំងអស់មិនថានៅតំបន់ជិត ឆ្ងាយៗ ឬតាមកោះនោះឡើយ។
ជាមួយគ្នានេះដែរ កញ្ញា ជិន អុល ក៏បានលើកឡើងពីផលលំបាកដែរថា ៖
“សូឡាគឺល្អ តែបើអ្នកបច្ចេកទេសធ្វើឡើងមិនត្រឹមត្រូវ ប្រើប្រាស់ខុសគោលដៅ គឺធ្វើឱ្យអតិថិជនក៏ដូចជាអ្នកប្រើប្រាស់ពុំអាចប្រើប្រាស់បានតាមតម្រូវការ និងមានអាយុកាលប្រើប្រាស់ខ្លី។ កាលណាសូឡាខូចច្រើន វាហាក់បីដូចជាសំរាមនៅផ្ទះរបស់គាត់ ហើយប្រព័ន្ធសូឡានេះមានអាគុយ ប្រសិនបើការរៀបចំពុំត្រឹមត្រូវ អាគុយនេះអាចនឹងជះក្លិនក៏ដូចជាសារធាតុខាងក្នុងចេញមកក្រៅអាចប៉ះពាល់ដល់សុខភាព និងបរិស្ថាន”
ចំពោះអ្នកដែលចង់ដំឡើងនូវប្រព័ន្ធសូឡាដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ គម្បីមានថវិកាអាចពី ៥០០ដុល្លារឡើងទៅ ពោលគឺអាស្រ័យទៅតាមទំហំដែលតម្រូវការប្រើប្រាស់ជាក់ស្ដែងក្នុងការរស់នៅ ឬក្នុងអាជីវកម្មជាដើម។
កញ្ញាបានបញ្ជាក់ថា ៖
“ទាក់ទងនឹងការប្រើប្រាស់សូឡានាពេលបច្ចុប្បន្ន យើងឃើញថា មានការប្រើប្រាស់ច្រើនទំហំ ដូចជាទំហំតូចគឺអំពូលនៅតាមដងផ្លូវនានាដែលស៊ីត្រឹម ២-៣ W (វ៉ាត់) ការប្រើប្រាស់តាមផ្ទះមានពី ១០០-១ ០០០W និងការប្រើប្រាស់ក្នុងអាជីវកម្ម ឬស្រែចំការអាចពី ៣ ០០០ – ៥ ០០០W ឬ ដល់ ១០ ០០០W អាស្រ័យលើទំហំប្រើប្រាស់របស់ពួកគាត់”
អ្នកជំនាញរូបនេះក៏បានរៀបរាប់ដែរថា ទីផ្សារសូឡានៅកម្ពុជានៅតែមានតម្រូវការជាប្រចាំពីសំណាក់ប្រជាជន ដោយសារតែកត្តាកំណើនប្រជាជន ក៏ដូចជាការអភិវឌ្ឍសំណង់នានា ប៉ុន្តែក៏វាអាចនឹងធ្លាក់ចុះបន្តិចវិញ បើអ្នកលក់គិតតែផលចំណេញពីការលក់ មិនបានគិតពីគុណភាពដែលធ្វើឱ្យប្រជាជនលែងចង់ប្រើសូឡាដោយសារឆាប់ខូច និងខាតបង់ថវិកា។ ហេតុនេះ ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់សូឡា អ្នកបច្ចេកទេស គួរយកចិត្តទុកដាក់ជាមួយក្រុមជាង ក៏ដូចជាអ្នកទីផ្សារក្នុងការផ្ដល់ព័ត៌មាន ការដំឡើងប្រព័ន្ធសូឡាឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ឬក៏អាចឈានដល់មានការបណ្ដុះបណ្ដាលឱ្យមានជាងជួសជុលនៅតាមភូមិអាចដោះស្រាយបញ្ហាបានភ្លាមៗ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content