ACCB ក្រៅតែពីគម្រោងអភិរក្ស និងស្តុកទុកសត្វជិតផុតពូជ ក៏ជាកន្លែងទទួលទេសចរដ៏ទាក់ទាញ

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាកន្លែងទេសចរណ៍មួយក្នុងចំណោមកន្លែងទេសចរណ៍ដទៃទៀតក្នុងខេត្តសៀមរាប ដែលបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទស្សនាប្រភេទសត្វដែលត្រូវបានអភិរក្សនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះនេះ។

បើតាមប្រសាសន៍លោក ជិម សុភាព ប្រធានផ្នែកអប់រំផ្សព្វផ្សាយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឲ្យដឹងក្នុងឱកាសប្រារព្ធយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅក្នុងខេត្តសៀមរាបកាលពីពេលកន្លងទៅថា សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិអាចអញ្ជើញមកទស្សនាប្រភេទសត្វនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ។ សម្រាប់ការចូលទស្សនាទូទៅភ្ញៀវទេសចជាតិពុំមានការគិតថ្លៃនោះទេ ហើយសម្រាប់ការទស្សនាគឺមានរយៈពេលមួយម៉ោងកន្លះ ដែលមានពីរវេន គឺ ពេលព្រឹក និងពេលរសៀល លើសពីនេះក៏មានបើកទទួលភ្ញៀវជាលក្ខណៈឯកជនផងដែរ។

លោក ជិម សុភាព ក៏បានបញ្ជាក់ដែរថា ៖

“បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានប្រភេទសត្វ៣០ប្រភេទ ដែលកំពុងទទួលបានការមើលថែទាំ អភិរក្ស ជាពិសេសប្រភេទសត្វជិតផុតពូជ ដូចជា ប្រភេទសត្វ ក្រៀល សត្វខ្សឹប ត្រយងចង្គំក​ស និងដណ្ដើកហ្វួង  ដែលជាប្រភេទសត្វដែលបង្កាត់ពូជជោគជ័យ ដែលមានបង្ហាញបង្អួតខ្លួនយ៉ាងប្រិមប្រិយ៍សម្រាប់ភ្ញៀវទេសចរគយគន់ទស្សនា។”

ឯកឧត្តម នេត្រ ភក្ក្រា បានមានប្រសាសន៍ថា ៖

“មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ពិតជាដើរតួនាទីសំខាន់ ហើយក្នុងនាមក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីដែលបំរើការងារក៏ដូចជាម្ចាស់ជំនួយដែលគាំទ្រទៅលើសកម្មភាព និងអង្គការដៃគូដែលបានសហការជាមួយមជ្ឈមណ្ឌលជាមួយក្រសួងបរិស្ថានក្នុងការធ្វើឲ្យមាននិរត្តន៍ភាពប្រភេទជីវៈចម្រុះ ជាពិសេសប្រភេទសត្វព្រៃកម្រៗ។”

ឯកឧត្តមបានបញ្ជាក់ថា ៖

“ការបង្កើតមជ្ឈមណ្ឌលដើម្បីបង្កាត់ពូជនេះជាកិច្ចខិតខំប្រឹងប្រែងរួមមួយរបស់អ្នកអភិរក្សដើម្បីធ្វើឲ្យសត្វកម្រៗនេះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោក ហើយកម្ពុជាក៏ចង់ឃើញការចូលរួមរបស់អង្គការដៃគូរផ្សេងទៀតចូលរួមឲ្យកាន់តែសកម្មក្នុងការងារការពារ និងអភិរក្សធនធានធម្មជាតិតាមរយៈការពង្រឹងនូវការការពារ និងអភិរក្សជាមួយក្រសួង ហើយអប់រំផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ និងការផ្តល់បច្ចេសទេសថ្មីៗពីបណ្ដាប្រទេសផ្សេងៗដែលធ្វើជោគជ័យយកចូលមកកាន់កម្ពុជារបស់ដើម្បីបង្កាត់ប្រភេទពូជកម្រឲ្យបានជោគជ័យ បង្កើនចំនួនឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។”

គួរបញ្ជាក់ផងថា ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ហើយគិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកទស្សនាចំនួនសរុប ២៣៩២នាក់ ដោយក្នុងនោះភ្ញៀវជាតិមានចំនួន ១៧១៩នាក់ និងអន្តរជាតិមានចំនួន ៦៧២នាក់៕  


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)