រោងចក្រថាមពលកម្ដៅជីវម៉ាសដែលមានតម្លៃ ៥.៨លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ក្រោមការរំពឹងទុកថា រោងចក្រនេះនឹងអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។ ការរំពឹងនេះត្រូវបានឡើងក្រោមមូលហេតុដែលរោងចក្រនឹងប្រើប្រាស់អង្កាមដើម្បីដុតបង្កើតជាចំហាយសម្រាប់ផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០%។

រោងចក្រថាមពលកម្តៅជីវម៉ាសធំដំបូងគេបង្អស់នៅកម្ពុជានេះ ជាទំនួសខុសត្រូវរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ដែលដាក់សម្ពោធក្រោមពាក្យស្លោក «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។
ប្រភពថាមពលរបស់រោងចក្រនេះនឹងផ្ដោតសំខាន់លើការប្រើប្រាស់អង្កាមដែលនាំយកមកពីខេត្តព្រៃវែងដើម្បីដុតបង្កើតជាចំហាយដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០% សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកម្តៅជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់ទៅ ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ៖
“ថ្ងៃនេះ យើងបង្កើតឱកាសដ៏សំខាន់មួយសម្រាប់កម្ពុជាជាមួយនឹងការបើកដំណើរការរោងចក្រថាមពលជីវម៉ាសដែលទន្ទឹងរង់ចាំជាយូរមកហើយថានឹងផ្តល់ផ្លែផ្កាដល់ប្រទេសជាតិ…យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន សម្រាប់ការបន្តជំរុញការប្តេជ្ញាចិត្តផ្នែកនិរន្តរភាពរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវចំពោះសង្គម និងជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា“
តាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីការបង្កើតការងារថ្មីនៅរោចក្រផ្ទាល់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលធ្វើការងារពាក់ព័ន្ធនឹងសង្វាក់ផលិតកម្មស្រូវផងដែរ ដូចជារោងម៉ាស៊ីនកិនស្រូវ និងកសិករជាដើម។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពថាមពលកម្តៅនេះ បានប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គដែលត្រូវបានបោះចោលឱ្យទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន និងដែលជាគោលដៅចម្បងរបស់កម្ពុជាផងនោះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content