វិនិយោគិន​ដីធ្លី​ រង់ចាំអ៊ុត​ទីតាំងភូមិ​សាស្ត្រ​ផ្លូវល្បឿនលឿនភ្នំពេញបាវិត និង​ត្រៀមខ្លួន​ដាក់ទុន​

ភ្នំពេញ ៖ បន្ទាប់ពីផ្លូ​វល្បឿនលឿន​ដំបូងគេ​​នៅកម្ពុជា ភ្នំពេញ-ក្រុងព្រះសីហនុ ​ទទួល​បានជោគជ័យ ​និងត្រៀម​ដាក់ឱ្យប្រើប្រាស់​សាកល្បង​នៅ​ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០២២​ ខាងមុខនេះ កម្ពុជាក៏ត្រៀ​ម​នឹង​សាងសង់​ផ្លូ​វល្បឿ​ន​លឿ​ន​មួយខ្សែទៀត​តភ្ជាប់ពីភ្នំពេញ ទៅក្រុ​ងបាវិត នៃខេត្ត​ស្វាយរៀង។ តាមរយៈផ្លូវល្បឿនលឿន​នេះ​​អ្ន​ក​វិនិយោគដីធ្លីជាច្រើននៅកម្ពុជា​កំពុង​រង់ចាំអ៊ុត​មើល​ពីទីតាំងភូមិសាស្ត្រ​ និ​ងត្រៀម​ខ្លួ​នដា​ក់​ទុ​​ន​​វិ​និ​យោ​គ​​​ផង​ដែរ ។

លោក ម៉ៅ មុនីរតនា​ ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ ​Century 21 Zillion Holding ប្រចាំខេត្ត​ព្រៃ​វែង​បានមានប្រសាសន៍ថា​ បច្ចុប្បន្ន​នេះ​មានអ្នកវិនិយោគដីធ្លីជាច្រើ​ន​នៅក្នុងខេត្តព្រៃវែង និងស្វាយ​រៀង​រង់​ចាំអ៊ុត​មើល​ពីផែនទីភូមិ​សាស្ត្រ​នៃគម្រោង​ផ្លូ​វល្បឿនលឿន​ភ្នំពេញ-ក្រុង​បាវិត ហើយ​ចាំបណ្ដាក់ទុន​វិនិយោគដីធ្លី​នោះ ។

លោកបន្តថា ៖

“ក្រៅពីអ្នកវិនិយោគនៅក្នុងខេត្តទាំងពីរនេះ​ក៏មានវិនិយោគិននៅភ្នំពេញ និ​ងបណ្ដាខេត្តមួយ​ចំនួន​ទន្ទឹងរង់ចាំមើលពីគម្រោងអភិវឌ្ឍ​ន៍​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ ក្រុង​បាវិតនេះដែរ​ ពីព្រោះថា​នៅពេល​ខេត្ត​ទាំងពីរ​មានផ្លូ​វល្បឿនលឿនរត់កាត់​នឹងធ្វើឱ្យ​សក្ដានុពល​នៃការ​អភិវឌ្ឍ​កាន់តែមានការចាប់អារម្មណ៍​ពីសំ​ណាក់​​វិនិយោគិនជាតិនិងអន្តរជាតិ ដោយ​រំកិល​ខេត្តទាំងពីរជាមួយនឹង​រាជធានីភ្នំពេញកាន់តែខិត​ជិត​គ្នា ។ ​ពេល​នេះ ខេត្តព្រៃវែង​ក៏មានកា​រចាប់អារម្មណ៍​ខ្លាំងពីអ្នកវិនិយោគជា​បន្តបន្ទាប់ដែរ ខុសឆ្ងាយ​ពីមុន​ដែលមិនសូវ​មានការចាប់អារម្មណ៍ ហើយក៏​មានគម្រោងអភិវឌ្ឍន៍​មួយចំនួនបាន និងកំពុង​ធ្វើសកម្មភាព​ដូចជា​គម្រោងពុះដីឡូត៍ និងសកម្មភាពសាងសង់ផ្ទះល្វែង​ជាដើម”

លោក ថា ថេង ភ្នាក់ងារអចលនទ្រព្យដែលមានប្រតិបត្តិការនៅក្នុងខេត្ត​ស្វាយរៀង​ក៏បានឲ្យដឹងដែរថា​ ការអភិវឌ្ឍអចលនទ្រព្យ​នៅ​ខេត្ត​​ស្វាយ​រៀង​ត្រូវបានមើលឃើញថា​ងាក​មកទិស​ខាង​លិច​នៃទីរួម​ខេត្ត​វិញ ពីព្រោះតំបន់នេះ​តម្លៃដីធ្លី​នៅ​មានកម្រិត​ ហើយបើនៅទិស​ខាងកើ​តដែលសំដៅទៅដល់ក្រុងបាវិត​ តម្លៃដីធ្លីខ្ពស់ពេក ដែលធ្វើឱ្យការ​វិនិយោ​គមិនសូវទទួលបានចំណេញខ្ពស់ ។

លោកបន្តថា ៖

“សម្រាប់គម្រោង​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-បាវិត ​ជា​ធ្នាក់​ដ៏សំខាន់​ក្នុងការទាក់យក​វិនិយោគិន​ជាតិ​ និងអន្តរជាតិបន្ថែម​សម្រាប់ការ​វិនិយោគនៅខេត្ត​ប៉ែក​ខាងកើត​មួយនេះ  ហើយ​នឹងជំរុញឱ្យ​តម្លៃដីធ្លីកាន់តែ​មានកំ​ណើន​​​បន្ថែមទៀត​ផងដែរ”

យោងតាមប្រសាសន៍​ឯកឧត្តម ​ស៊ុន ចាន់ថុល ​ក្នុងពេល​ចុះពិនិត្យ​វឌ្ឍនភាពផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​កាលពីថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២បានឱ្យដឹងថា ក្រុមហ៊ុន​សាងសង់ផ្លូវ​ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ​បានដាក់សំណើរទៅរដ្ឋាភិបាលកម្ពុជាដើម្បី​អភិវឌ្ឍន៍ផ្លូ​វល្បឿនលឿនមួយ​ខ្សែទៀត​ពីភ្នំពេញ​ទៅ​ក្រុងបាវិត​ក្រោយគម្រោ​ងសាងសង់ផ្លូវ​ល្បឿនលឿនទី១នេះទទួលបានជោគជ័យ ។​

ឯកឧត្តម​បន្តថា សម្ដេចតេជោ ហ៊ុន សែន ក៏បានយល់ព្រម និងឱ្យសិក្សា​ឱ្យបានលឿន​បំផុត ហើយបើសិនជា​សិក្សា​ចប់​លឿន​រហ័ស​នៅពាក់កណ្ដាល​ឆ្នាំ២០២៣​ខាងមុខ​នេះ ផ្លូវល្បឿនលឿន​ទី២​របស់កម្ពុជា នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ ក្នុងនាមជាផ្លូវ​ដែល​ភ្ជាប់ប៉ូល​សេដ្ឋកិច្ច​សំខាន់​ពីតំបន់មួយ​ទៅតំបន់មួយ ជាក់ស្ដែង​ផ្លូវ​ល្បឿន​លឿន​ទី១​នឹងភ្ជាប់ប៉ូល​សេដ្ឋកិច្ចភ្នំពេញ ទៅក្រុង​ព្រះសីហនុ​ ហើយ​ផ្លូ​វល្បឿនលឿន​ទី២នឹងភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភ្នំពេញ ទៅ​បាវិត ច្រកព្រំដែន និងតភ្ជាប់ទៅ​កាន់​ប្រទេស​វៀតណាម​និងបណ្ដាប្រទេស​ផ្សេងៗទៀត​ក្នុង​តំបន់អាស៊ាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម