បរទេស៖ យោងទៅតាមកាសែត The Guardian បានរាយការណ៍កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអង់គ្លេស គ្រោងចំណាយប្រាក់ ២៣ ពាន់លានផោន ឬត្រូវជា ២៧ ពាន់លានដុល្លារបន្ថែមទៅលើការផ្គត់ផ្គង់ផ្នែកថាមពលដើម្បីទប់ទល់សម្រាប់ការឡើងថ្លៃថាមពលក្នុងរដូវកាលនាពេលខាងមុខ។

វិទ្យាស្ថាន IfG បានធ្វើការព្យាករណ៍ប្រាប់ទៅកាន់ The Guardian ថា ការផ្គត់ផ្គង់អាចនឹងទំនងជានឹងកើនឡើងដល់ ៩០ ពាន់លានផោន (១០៦ ពាន់លានដុល្លារ) នៅរដូវក្រោយ។

លោក Olly Bartrum ដែលជាអ្នកវិភាគម្នាក់នៅពីក្រោយរបាយការណ៍ IfG បានពោលថា តម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំងម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយឥឡូវនេះត្រូវបានគេរំពឹងថានឹងបន្តឡើងខ្ពស់ជាងមុន។ ប្រសិនបើរដ្ឋាភិបាលមានបំណងទប់ស្កាត់ការផ្គត់ផ្គង់ដែលមានតម្លៃថ្លៃបន្ថែមទៀតនាពេលអនាគតដោយសារតម្លៃថាមពលប្រែប្រួលខ្លាំងនោះ គេគួរតែធ្វើចំណាត់ការបន្ថែមទៀតក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពលកាន់តែច្រើន និងរៀបចំរចនាសម្ព័ន្ធទីផ្សារថាមពលឡើងវិញ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះចំពោះតម្លៃថាមពលខ្ពស់។ គួរឲ្យដឹងដែរថា និយ័តករថាមពលរបស់អង់គ្លេស Ofgem នៅដើមឆ្នាំនេះបានដំឡើងតម្លៃថាមពលដល់ជិត ២ ០០០ ផោន ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពលពិភពលោក ហើយការដំឡើងថ្លៃដ៏ខ្ពស់នឹងចូលជាធរមានក្នុងខែតុលា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content