ការកសាងតំបន់សេដ្ឋកិច្ចពិសេស ជាវិធីនៃការជំរុញសេដ្ឋកិច្ចតាមបរិបថប្រទេសជឿនលឿន

តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចសម្រាប់អាជីវកម្ម និងការវិនិយោគឱ្យដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅតំបន់សមស្របបំផុតដើម្បីជួយឱ្យអាជីវកម្មរបស់នានា អាចរីកចម្រើន និងជោគជ័យ។

បើតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន ២៤ និងមានគម្រោងវិនិយោគសរុបចំនួន ៥៦១គម្រោង ព្រមទាំងអាចបង្កើតការងារ ដល់ប្រជាជនក្នុងតំបន់បានប្រមាណជា ១៦ម៉ឺនកន្លែង។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នឹងមានការជួយសម្រួលច្រើនដល់ដំណើរការធ្វើអាជីវកម្មរបស់វិនិយោ គិន ដោយរាប់បញ្ចូលទាំងសេវារដ្ឋបាល បែបបទនៃការនាំចេញ នាំចូល ទទួលបានការលើកទឹកចិត្ត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបានកាន់តែច្រើន​ សេដ្ឋកិច្ចជាតិក៏នឹងរីកចម្រើន កាន់តែខ្លាំងដូចគ្នា។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ាបានបន្តគូសបញ្ជាក់ថា៖

“តំបន់សេដ្ឋកិច្ចពិសេសនេះ មានកាន់តែច្រើន កាន់តែល្អ សម្រាប់សេដ្ឋកិច្ចយើង ជាពិសេសនៅតាមខេត្តជាប់ព្រំដែន វាធ្វើឱ្យមានកំណើនជីវភាពប្រជាពលរដ្ឋ ដែលនៅជុំវិញនោះកាន់តែធូរធា ដោយសារមានការងារធ្វើច្រើន សេដ្ឋកិច្ចមានដំណើរការ។”

ស្រដៀងគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងផងដែរថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសគឺមិនមាន ផ្ដល់ផលប៉ះពាល់ជាអវិជ្ជមានសម្រាប់កម្ពុជានោះទេ ផ្ទុយទៅវិញ វាគឺជារឿងចំណេញសម្រាប់ សេដ្ឋកិច្ចជាតិ។

ម្យ៉ាងទៀត សម្រាប់បរិបថនៃប្រទេសជឿនលឿន ពួកគេបានប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសនេះ​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមកនេះ ក៏ជាការដើរតាមគម្រូ របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនផងដែរ។

លោកបណ្ឌិតបន្តគូសបញ្ជាក់ទៀតថា៖

“គេបង្កើតតំបន់នេះឡើងដើម្បីប្រមូលផ្ដុំអ្នកវិនិយោគឱ្យ​មកនៅជុំគ្នា​ និងមានការគាំទ្រពីរដ្ឋាភិបាលដោយកសាងហេដ្ឋារចសម្ព័ន្ធជូន ហើយវិនិយោគិនក៏​មានភាពងាយស្រួលច្រើនក្នុងការធ្វើអាជីវកម្ម។”

យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល ការនាំចេញទំនិញពីកម្ពុជាទៅខាងក្រៅ ក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នានេះ មានការកើនឡើងប្រមាណជាជាង ១០ភាគរយក្នុងមួយឆ្នាំ។ ហើយការកើនឡើងបែបនេះ ជាការរួមចំណែកមួយផ្នែកធំមកពីតំបន់សេដ្ឋកិច្ចពិសេសនេះឯង។

តាមរយៈផលវិជ្ជមានកន្លងមកនេះ អ្នកឧកញ៉ា លឹម ហេង បានដាក់ក្ដីរំពឹងថា នៅពេលអនាគត តំបន់សេដ្ឋកិច្ចពិសេសនៅតែមានការកើនឡើង តាមរយៈច្បាប់វិនិយោគថ្មីរបស់រាជរដ្ឋាភិបាល ដែលមានការយោគយល់ច្រើន ក្រៅពីនោះក៏មាននូវកិច្ចព្រមព្រៀងផ្សេងៗ ដែលជំរុញឱ្យមានការនាំ​ចេញផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច