អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

បរទេស​៖ អាស៊ាន និងចក្រភពអង់គ្លេស បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងអំឡុងកិច្ចពិភាក្សាពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

យោងតាមសេចក្ដីរាយការណ៍ពី Philippines News Agency បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ លោកស្រី Ma. Cristina Roque រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និង លោក Lord Anas Sarwar រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃចក្រភពអង់គ្លេស។ ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃភាគីទាំងពីរបានលើកឡើងពីតម្រូវការក្នុងកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជំរុញការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែស៊ីជម្រៅ។ កិច្ចពិភាក្សានេះក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការសន្ទនា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការទាក់ទងជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ចំពេលមានបញ្ហាប្រឈមបច្ចុប្បន្នដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់បានពិភាក្សាអំពីវិស័យអាទិភាពនៅក្នុងកិច្ចសហប្រតិបត្តិការរួមមាន ការរក្សាទីផ្សារ និងការពង្រឹងភាពធន់សេដ្ឋកិច្ច, ការជំរុញកិច្ចសហប្រតិបត្តិការសេវាហិរញ្ញវត្ថុ និងកំណែទម្រង់បទប្បញ្ញត្តិ, ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការសហការផ្នែកនវានុវត្តន៍, ការគាំទ្រដល់ដំណើរការអន្តរកាលថាមពលស្អាត, និងការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ អាស៊ាន និងចក្រភពអង់គ្លេសបានសាទរចំពោះកិច្ចសហប្រតិបត្តិការមូលនិធិអន្តរកាលបៃតងអាស៊ាន-អង់គ្លេស (ASEAN-UK Green Transition Fund) ផងដែរ។

សេចក្តីថ្លែងការណ៍រួមគូសបញ្ជាក់ថា «ប្រធានបទទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចដែលមានលក្ខណៈផ្តោតគោលដៅជាងមុន មានលក្ខណៈយុទ្ធសាស្ត្រ និងផ្តល់ផលជះខ្លាំងក្លារវាងអាស៊ាន និងចក្រភពអង់គ្លេស តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងអនុញ្ញាតឱ្យភាគីទាំងសងខាងឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់យើង»។

គួរឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចក្រភពអង់គ្លេស បានឈានដល់ ៦២ ពាន់លានផោន (ប្រហែល ៨២,៥ ពាន់លានដុល្លារ) ពោល គឺកើនឡើង ១៧,៤ ភាគរយធៀបនឹងឆ្នាំ ២០២៤។ យោងតាមស្ថិតិបឋមរបស់អាស៊ាន បានបង្ហាញថា ការវិនិយោគផ្ទាល់ (FDI) ពីចក្រភពអង់គ្លេសមានតម្លៃ ៩,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រភពទុន FDI ធំជាងគេទី ៦ របស់អាស៊ាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ

IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តចូលរួមកសាងធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/09/2026

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពវិជ្ជាជីវៈនៃវិស័យមីក្រូហិរញ្ញវត្ថុ» ដោយមានការអញ្ជើញចូលរួមពីលោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត កែវ ជា

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន