ភ្នំពេញ ៖ ក្រោមការគាំទ្រពីសហភាពអឺរ៉ុប គម្រោង UNIDO-CAPFish ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផលកម្ពុជាបានរៀបចំសិក្ខាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យមើល និងពិភាក្សាលើសេចក្តីព្រាងស្តីពីទំរង់ បែបបទនៃនិមិត្តសញ្ញាគុណភាពកម្ពុជា (CQS) ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលរបស់ខ្លួន។

សិក្ខាសាលពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនេះ បានផ្តល់ជាវេទិកាឱ្យតួអង្គក្នុងវិស័យជលផល និងវិស័យពាក់ព័ន្ធអាចជួបជជែកពិភាក្សាអំពីតម្រូវការ និងទិដ្ឋភាពផ្លូវច្បាប់របស់សេចក្តីព្រាងនេះ។ CQS នេះមានលក្ខណៈប្រាកដនិយម ហើយសហគ្រាសកែច្នៃផល និងផលិតផលជលផលអាចយកទៅអនុវត្តបានដើម្បីបង្កើនភាពប្រកួតប្រជែង និងការពារសុខភាពសាធារណៈ។

CQS ជាយន្តការទទួលស្គាល់ក្រោមរូបភាពស្ម័គ្រចិត្ត ដើរតួជាវិធានការដើម្បីលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារមុននឹងឈានទៅដល់ប្រព័ន្ធគ្រប់គ្រងគុណភាពផ្លូវការ។ និមិត្តសញ្ញានេះត្រូវបានរៀបចំបង្កើតឡើងផ្អែកលើបទដ្ឋានគោលនៃសេចក្តីណែនាំំអំពីតម្រូវការអប្បបរមានៃការអនុវត្តអនាម័យល្អ (GHPs)/ការអនុវត្តផលិតកម្មល្អ (GMPs) និងក្របខណ្ឌគតិយុត្តជាធរមានស្តីពីសុវត្ថិភាពចំណីអាហាររបស់ប្រទេសកម្ពុជា អាស៊ាន ចិន កូរ៉េ និងជប៉ុន។
ជាមួយគ្នានេះ CQS ត្រូវបានបង្កើតឡើងសំដៅបម្រើដល់ឧស្សាហកម្មកែច្នៃផលនិងផលិតផលជលផលជាចម្បង។ វាត្រូវបានប្រើប្រាស់សម្រាប់សហគ្រាសកែច្នៃផល និងផលិតផលជលផលនៅផ្សារទំនើប ផ្សារចែកចាយផលិតផល (green shops) និងអ្នកចែកចាយបន្តដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដូចជា អ្នកបោះដុំ ពាណិជ្ជករ និងអ្នកនាំចេញផលិតផលដែលមានទីតាំង បរិក្ខារ សម្ភារៈសម្រាប់ផលិត កែច្នៃ វេចខ្ចប់ រក្សាទុក ដឹកជញ្ជូន នាំចេញ ឬអ្នកលក់រាយផលនិងផលិតផលជលផល។
ទំរង់ និងបែបបទរបស់ CQS រួមទាំងឧបករណ៍ សម្ភារៈគាំទ្រនានាត្រូវបានផលិតនិងចងក្រងឡើងក្រោមរូបភាព និងកិច្ចដំណើរការប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ដូចជាការទទួលយកមតិយោបល់ជាសាធារណៈ ការវាយតម្លៃសាកល្បង កិច្ចប្រជុំនិងសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាដើម។ ជាទិសដៅ គ្រោងការណ៍ CQS នេះនឹងត្រូវអនុម័តជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាដើមខែមេសា ឆ្នាំ២០២២។
បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសរបស់គម្រោង UNIDO-CAPFish Capture បានបញ្ជាក់ថា នៅពេលត្រូវបានដាក់ឱ្យដំណើរការនាពេលខាងមុខ CQS អាចនឹងជួយលើកកម្ពស់ម៉ាកសញ្ញាផលិតផលជលផលរបស់ប្រទេសកម្ពុជា ដោយបន្ថែមលើការពង្រឹងគុណភាពនិងការអនុវត្តវិធានសុវត្តិភាពចំណីអាហារ។ ការណ៍នេះនឹងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាស និងការប្រកបធុរកិច្ចរបស់ខ្លួនផងដែរ។ លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផលបានបពា្ជាក់ថា ការសម្រេចបានម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលក្រោយប្រមូលផល ជាការចង់បាន និងប្រយោជន៍សម្រាប់មនុស្សគ្រប់រូប ពោលគឺទាំងបងប្អូនប្រជានេសាទ វារីវប្បករ អ្នកកែច្នៃ អ្នកតាក់តែង គោលនយោបាយ និងអ្នកប្រើប្រាស់។ ក្របខណ្ឌគតិយុត្ត និងបទដ្ឋានសុវត្ថិភាពម្ហូបអាហារដែលមានទម្ងន់ដូចជា CQS គឺជាតម្រូវការដែលមិនអាចខ្វះបានក្នុងការការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ឧស្សាហកម្មទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ការបង្កើត CQS អាចជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យជលផលនិងវារីវប្បកម្មដើម្បីរួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយប្រមូលផល តាមរយៈការពង្រឹងការអនុវត្តច្បាប់និងស្ថាប័ន ដោយមានការចូលរួមពីវិស័យឯកជនលើការប្រើប្រាស់នវានុវត្តន៍និងការអនុវត្តល្អប្រសើរនានា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content