ប្រទេសកម្ពុជាគ្រោងរៀបចំបង្កើតនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជាលើកដំបូង

ភ្នំពេញ ៖ ក្រោមការគាំទ្រពីសហភាពអឺរ៉ុប គម្រោង  UNIDO-CAPFish ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផលកម្ពុជាបានរៀបចំសិក្ខាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យមើល និងពិភាក្សាលើសេចក្តីព្រាងស្តីពីទំរង់ បែបបទនៃនិមិត្តសញ្ញាគុណភាពកម្ពុជា (CQS) ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលរបស់ខ្លួន។

សិក្ខាសាលពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនេះ បានផ្តល់ជាវេទិកាឱ្យតួអង្គក្នុងវិស័យជលផល និងវិស័យពាក់ព័ន្ធអាចជួបជជែកពិភាក្សាអំពីតម្រូវការ និងទិដ្ឋភាពផ្លូវច្បាប់របស់សេចក្តីព្រាងនេះ។  CQS នេះមានលក្ខណៈប្រាកដនិយម ហើយសហគ្រាសកែច្នៃផល និងផលិតផលជលផលអាចយកទៅអនុវត្តបានដើម្បីបង្កើនភាពប្រកួតប្រជែង និងការពារសុខភាពសាធារណៈ។

CQS ជាយន្តការទទួលស្គាល់ក្រោមរូបភាពស្ម័គ្រចិត្ត ដើរតួជាវិធានការដើម្បីលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារមុននឹងឈានទៅដល់ប្រព័ន្ធគ្រប់គ្រងគុណភាពផ្លូវការ។ និមិត្តសញ្ញានេះត្រូវបានរៀបចំបង្កើតឡើងផ្អែកលើបទដ្ឋានគោលនៃសេចក្តីណែនាំំអំពីតម្រូវការអប្បបរមានៃការអនុវត្តអនាម័យល្អ (GHPs)/ការអនុវត្តផលិតកម្មល្អ (GMPs) និងក្របខណ្ឌគតិយុត្តជាធរមានស្តីពីសុវត្ថិភាពចំណីអាហាររបស់ប្រទេសកម្ពុជា អាស៊ាន ចិន កូរ៉េ និងជប៉ុន។

ជាមួយគ្នានេះ CQS ត្រូវបានបង្កើតឡើងសំដៅបម្រើដល់ឧស្សាហកម្មកែច្នៃផលនិងផលិតផលជលផលជាចម្បង។ វាត្រូវបានប្រើប្រាស់សម្រាប់សហគ្រាសកែច្នៃផល និងផលិតផលជលផលនៅផ្សារទំនើប ផ្សារចែកចាយផលិតផល (green shops) និងអ្នកចែកចាយបន្តដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដូចជា អ្នកបោះដុំ ពាណិជ្ជករ និងអ្នកនាំចេញផលិតផលដែលមានទីតាំង បរិក្ខារ សម្ភារៈសម្រាប់ផលិត កែច្នៃ វេចខ្ចប់ រក្សាទុក ដឹកជញ្ជូន នាំចេញ ឬអ្នកលក់រាយផលនិងផលិតផលជលផល។

ទំរង់ និងបែបបទរបស់ CQS រួមទាំងឧបករណ៍ សម្ភារៈគាំទ្រនានាត្រូវបានផលិតនិងចងក្រងឡើងក្រោមរូបភាព និងកិច្ចដំណើរការប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ដូចជាការទទួលយកមតិយោបល់ជាសាធារណៈ ការវាយតម្លៃសាកល្បង កិច្ចប្រជុំនិងសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាដើម។ ជាទិសដៅ គ្រោងការណ៍ CQS នេះនឹងត្រូវអនុម័តជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទនាដើមខែមេសា ឆ្នាំ២០២២។

បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសរបស់គម្រោង UNIDO-CAPFish Capture បានបញ្ជាក់ថា នៅពេលត្រូវបានដាក់ឱ្យដំណើរការនាពេលខាងមុខ  CQS  អាចនឹងជួយលើកកម្ពស់ម៉ាកសញ្ញាផលិតផលជលផលរបស់ប្រទេសកម្ពុជា  ដោយបន្ថែមលើការពង្រឹងគុណភាពនិងការអនុវត្តវិធានសុវត្តិភាពចំណីអាហារ។  ការណ៍នេះនឹងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាស និងការប្រកបធុរកិច្ចរបស់ខ្លួនផងដែរ។ លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផលបានបពា្ជាក់ថា ការសម្រេចបានម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលក្រោយប្រមូលផល ជាការចង់បាន និងប្រយោជន៍សម្រាប់មនុស្សគ្រប់រូប ពោលគឺទាំងបងប្អូនប្រជានេសាទ វារីវប្បករ អ្នកកែច្នៃ អ្នកតាក់តែង គោលនយោបាយ និងអ្នកប្រើប្រាស់។ ក្របខណ្ឌគតិយុត្ត និងបទដ្ឋានសុវត្ថិភាពម្ហូបអាហារដែលមានទម្ងន់ដូចជា CQS គឺជាតម្រូវការដែលមិនអាចខ្វះបានក្នុងការការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ឧស្សាហកម្មទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ការបង្កើត CQS អាចជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យជលផលនិងវារីវប្បកម្មដើម្បីរួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយប្រមូលផល តាមរយៈការពង្រឹងការអនុវត្តច្បាប់និងស្ថាប័ន ដោយមានការចូលរួមពីវិស័យឯកជនលើការប្រើប្រាស់នវានុវត្តន៍និងការអនុវត្តល្អប្រសើរនានា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ