ភ្នំពេញ ៖ បើទោះបីជាវិបត្តិកូវីដ-១៩បានបង្ករជាបញ្ហាជាច្រើនដល់កម្ពុជា ប៉ុន្តែនៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២១កន្លងទៅនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ កម្ពុជាអាចប្រមូលចំណូលចូលជាតិបានរហូតដល់ប្រមាណ ៥ពាន់លានដុល្លារ ខណៈដែលរាជរដ្ឋាភិបាលក៏បានប្រកាសបើកប្រទេសឡើងវិញបានពេញលេញ។

នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ២ ២៩៤លានដុល្លារ ស្មើនឹង៩៧.១០%ផែនការ។ ចំណែកឯកអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ២ ៧៨១.៩២លានដុល្លារ លើសផែនការ ២៤.០២% ស្មើនឹងទឹកប្រាក់ ៥៣៨លានដុល្លារ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ៖
“រាជរដ្ឋាភិបាលដួលរលំម៉េចនឹងកើត បើទោះបីជាប្រាក់ចំណូលរបស់យើងវាធ្លាក់ គយបានត្រឹមតែ ៩៧.០១ភាគរយនៃផែនការទេ ក៏ប៉ុន្តែគិតជាប្រាក់ចំណូលគឺបាន ២ ២៩៤លានដុល្លារ។ ផ្នែកពន្ធដារសម្រេចទៅដល់១២៤.០២ភាគរយ ស្មើនឹង ២ ៧៨១.៩២លានដុល្លារ។ អីចឹងទាំង២ផ្នែកនេះ បានចំណូលប្រហែល៥ពាន់លានដុល្លារ”
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ៖
“ចំណូលសេដ្ឋកិច្ចជាតិនៅចុងឆ្នាំ២០២១ មានស្ថានភាពល្អ ហើយការងើបឡើងរបស់យើងក្នុងចំណូលចុងឆ្នាំនេះ ជាចំណូលល្អ ដោយចំណូលពន្ធដារលើសផែនការ ១២៤.០២ភាគរយ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បានរំពឹងថានឹងសម្រេចបានក្នុងអត្រា ៣ ភាគរយ ខណៈការវាយតម្លៃចុងក្រោយនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២២ ហើយការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ទទួលបានមកពីការបើកប្រទេសពេញលេញ ខណៈកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនបានជិត ១០០ភាគរយហើយ”
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់នូវការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ដើម្បីឱ្យប្រទេសជាតិបន្តរីកចម្រើន និងទទួលបានកំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋសប្បាយរីករាយក្នុងការប្រកបរបររកស៊ី និងដើរកម្សាន្ត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content