ភ្នំពេញ ៖ ខណៈស្ថានភាពនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាចាប់ផ្តើមមានភាពធូរស្រាលសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងមានសន្ទុះងើបឡើងវិញក្នុងអត្រា ២,៨ ភាគរយក្នុងឆ្នាំ២០២១នេះ ដោយសារការងើបឡើញនៃវិស័យសំខាន់។ នេះបើយោងតាមរបស់ការិល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO)។

AMRO បានឱ្យដឹងថា ការពង្រឹងការគ្រប់គ្រងជំងឺរាតត្បាត និងការអនុវត្តគោលនយោបាយ ដែលមានភាពបត់បែនដើម្បីគាំទ្រដល់វិស័យដែលងាយរងគ្រោះ និងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញរឹងមាំនៅតែមានសារៈសំខាន់ ខណៈពេលដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងល្បឿនដ៏ប្រសើរនឹងធានាបាននូវការបើកសេដ្ឋកិច្ចឡើងវិញប្រកបដោយស្ថិរភាព។

ជាមួយគ្នានេះ កម្ពុជាក៏ត្រូវពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីជំរុញភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមរបាយការណ៍ពិគ្រោះយោបល់ប្រចាំឆ្នាំ២០២១ ស្តីពីប្រទេសកម្ពុជាដែលចេញផ្សាយដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) កាលពីម្សិលមិញ។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះ ៣,១ ភាគរយកាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការធ្លាក់ចុះនៃតម្រូវការពីទីផ្សារនាំចេញសំខាន់ៗ និងការរឹតបន្តឹងលើការធ្វើដំណើរអន្តរជាតិបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម និងទេសចរណ៍ដែលជាកត្តាជំរុញកំណើនដ៏សំខាន់របស់ប្រទេស។ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ ត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រា ២,៨ ភាគរយ ដោយសារសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
កត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យស្ទុះងើបឡើងវិញ រួមមានការស្ទុះងើបឡើងវិញនៃការនាំចេញ និងនាំចូល។ លើសពីនេះ នាពេលខាងមុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន និងការវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្ពស់ក្នុងការផលិតមិនមែនកាត់ដេរនឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជានឹងជំរុញកំណើនថ្មីក្នុងរយៈពេលវែង។
កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ធនាគារពិភពលោក (World Bank) បានធ្វើព្យាករណ៍ឡើងវិញថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងមានកំណើន ២,២ ភាគរយនៅឆ្នាំនេះ ដែលជាការកែសម្រួលចុះពីការព្យាករណ៍ទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ចចំនួន ៤,០ ភាគក្នុងខែមេសា ឆ្នាំ២០២១។
ទោះបីវិស័យកសិកម្មនៅតែមានភាពធន់ និងការនាំចេញទំនិញបានងើបឡើងវិញ ដែលគាំទ្រពីលក្ខខណ្ឌតម្រូវការខាងក្រៅល្អក៏ដោយកត្តាជំរុញកំណើនផ្សេងទៀត ពិសេសវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យបន្តរងផលប៉ះពាលយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ទោះយ៉ាងណា ការវិនិយោគនៅតែមានភាពធន់។
World Bank បានឱ្យដឹងថា ដើម្បីពន្លឿនការសេដ្ឋកិច្ចឡើងវិញ និងជម្រុញការបង្កើតការងារ វាជារឿងសំខាន់ណាស់ ដែលកម្ពុជាត្រូវចាត់វិធានការចាំបាច់ក្នុងការពង្រឹងភាពក្រកួតប្រជែងខាងក្រៅ ដើម្បីជំរុញការផលិត និងការនាំចេញដោយការទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
កាលពីថ្មីៗនេះផងដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានធ្វើបច្ចុប្បន្នភាពថ្មីមួយផងដែរដោយលើកឡើងថា សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងត្រឹមតែ ១,៩% ក្នុងឆ្នាំ២០២១ ដោយសារការអូសបន្លាយនៃជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែការងើបឡើងវិញនៅកម្រិត ៥,៥% ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ២០២២។ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរបានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក។ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្នបានប៉ះពាល់ដល់ផលិតកម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង កាលពីដើមឆ្នាំនេះ។ ដោយផ្អែកលើចំណុចនេះអាចព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងមានត្រឹម ១,៩% នៅឆ្នាំ២០២១ ទាបជាងការព្យាករ ៤,០% កាលពីខែមេសា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content